ក្រាក!!
អៃដន និយាយភ្លេចខ្លួនព្រោះអាណិតរាងតូចតែភ្ញាក់សឹងដាច់ដង្ហើមព្រោះសុខៗទ្វារក៏បើក លេចរូបរាងមនុស្សកំណាចជះរស្មីខ្មៅងងឹត ជ្រួញចិញ្ចឹមធ្វើមុខកាចដាក់គេ
" ក្មេងនោះជាអ្នកនិយាយថាមិនចង់ឃើញមុខយើងខ្លួនឯង... " ស៊ុងហ៊ុន នៅចាំបានយ៉ាងច្បាស់នៅ លក្ខខណ្ឌដែលរាងតូចបានដាក់អោយគេ។ ស៊ុននូមិនចង់ឃើញមុខគេអំឡុងពេលពពោះ គេក៏ធ្វើតាមហើយតើ?
ស៊ុងហ៊ុន សម្លឹងមុខកូនចៅ គេខំគេចមិនអានរបាយការណ៍តាំងពីខែដំបូង មិនចង់គិតពីក្មេងនោះច្រើនជាងមុន តែកូនចៅវានិយាយខ្ទេច។
" ចៅហ្វាយស្រឡាញ់ស៊ុននូ ចៅហ្វាយប្រាប់ស៊ុននូតាមត្រង់ទៅ... "
" បិទមាត់របស់ឯងភ្លាម នរណាថាយើងស្រឡាញ់ក្មេងនោះ? "
" ចុះចៅហ្វាយដេកអោបអាវកូនប្រុសគេរាល់យប់.. "
" យើងចាញ់កូន " មនុស្សកំណាចគំហកលាន់ពេញបន្ទប់ អៃដន ធ្វើមុខចង់យំបើចៅហ្វាយមាត់រឹង ចិត្តរឹងម្លឹងៗ ស៊ុននូ ច្បាស់ជាចាកចេញទៅប្រាកដណាស់។ ស៊ុងហ៊ុន កន្ដ្រាក់មុខភ្ញាក់និងខ្លួនឯងដូចគ្នា ព្រោះចេញអាការ:បដិសេធជ្រុលដូចមនុស្សមានខ្លួន ស៊ុងហ៊ុនសម្រួលទឹកមុខ ដេញកូនចៅចេញ។
" ចេញទៅពេលគេសម្រាលហើយយកកូនមកអោយយើងផង "
" ស៊ុននូ គិតថាចៅហ្វាយភ្លេចរឿងកូនបាត់ហើយ មិនស្រួលៗ គេវេចកូនទៅជាមួយផងក៏មិនដឹង " អៃដននិយ៉ាងង៉ូវៗ ស៊ុងហ៊ុនសង្គ្រឺតធ្មេញចាប់ផ្ដើមខឹង
" យើងប្រាប់ហើយថាគេជាអ្នកមិនចង់ឃើញមុខយើង ហើយបើក្មេងនោះហើយស្ពាយកូនយើងរត់បានយើងនិងយកសពឯងកប់នៅទីនោះតែម្ដង ទាន់ឬអត់? "
" បាទ ចៅហ្វាយទាន់ហើយ "
គ្រាំង!!
ដៃមានសសៃទាញទ្វារបិទមួយទំហឹង ស្ដាប់អៃដន និយាយហើយមនុស្សរឹង លាយស្រវឹង ទៅជាឆ្លេឆ្លាចង់ឃើញពោះរាបស្មើនោះវាប៉ោងប៉ុណ្ណាហើយ ផ្ទៃមុខស្រទន់នោះមានស្លកដោយសារកូនធ្វើបាបឬអត់ ចង់ដឹងដូចគ្នាថាកូនក្បាលខូចរករឿងប៉ាៗរាល់យប់នោះ មានមុខមាត់យ៉ាងមិច ហើយម៉ាក់របស់គេមាននឹកគេស្ទើរឆ្កួត ដូចដែលគ្នានឹកដែរឬទេ?
ប្រហែលអាចទេដឹង...
សាច់ដុំខាងឆ្វេងកន្ដ្រាក់ទាំងភ័យ ស៊ុងហ៊ុនដេកហិតអាវដដែលៗអស់ជិត8ខែមកហើយ ក្លិនក្រអូបហើររសាត់អស់ សល់តែសាច់ក្រណាត់ទន់ៗអោយអោបប៉ុណ្ណោះ។ បើស៊ុននូ កំពុងតែសម្រាកនៅមន្ទីរពេទ្យ ការចូលទៅលួចអាវពីរបីសម្រាប់មិនមែនជាបញ្ហាទេដឹង?
ស៊ុងហ៊ុន ហ្សុីកូរ៉ង ឯងអត់ឃ្លានដល់ថ្នាក់និង? ស៊ុងហ៊ុនមួម៉ៅនិងខ្លួនឯងវិញម្ដង លើលោកនេះមានអ្វីដែលអ្នកប្រុសធំនៃ ហ្សុីកូរ៉ង មានមិនខ្វះ មាសពេជ្រកែវកង គ្រប់បែបយ៉ាង តែជីវិតមនុស្សធ្លាក់ខ្លួនចង់លួចអាវម្ដាយរបស់កូនទុកហិតទៅវិញ។
BINABASA MO ANG
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
part19 : ឆ្លងទន្លេទឹកភ្នែក
Magsimula sa umpisa
