part14 : រៀងខ្លួន

Comenzar desde el principio
                                        

    ផឹប!
    រាងតូច ដកដង្ហើមមិនចង់ដល់គ្នា ពេលដែលថយមកបុកជាមួយនិងមនុស្សមាឌឌាំងដូចជាដំរីទាំងពីរនាក់ វង់ភ័ក្ត្រស្រទន់បែមុខមកវិញ រាងកាយកំណាចប្រាកដខ្លួនមុខឡើងម៉ូវមើលមិនយល់
ភាពស្ងាត់បានកើតឡើង រាងតូចរូបស្រស់បែមុខទៅម្ខាងធ្វើអ្វីមិនចេញ ពេលដែលមនុស្សកំណាចមើលមុខខ្លួនមិននិយាយអ្វីមួយម៉ាត់។
    " បងប្រុសធំមានរឿងអី? " ជុងវ៉ុន នៅឈុតសម្លៀកបំពាក់ថ្លៃថ្នូរសមជាមួយនិងរូបរាងតូចដូចជាមនុស្សស្រី កាច់ក.សួរមនុស្សកំណាចទាំងមិនយល់។
    " អឺ... " រាងតូច ងាកមើលជុងវ៉ុនគិតថាគេច្បាស់ជាសង្សាររបស់ប្រុសកំណាចម្នាក់នេះហើយមើលទៅទោះមិនមែនក៏ខ្លួនចង់សុំជំនួសដែរតែពេលដែលកែវភ្នែកកំណាចសម្លឹងខ្លួនមិនព្រមទម្លាក់ធ្វើអោយរាងតូចពិបាកដកដង្ហើម។
    " ស្អីទៀត? " ជើងវែងឈានចូលមកទល់មុខរាងតូចធ្វើអោយរាងតូចប្រញាប់ឱនមុខចុះខ្ញាំដៃខ្លួនឯងឡើងចង់ដាច់ចេញឈាម អមនិងធ្មេញដែលកំពុងតែខាំបបូរមាត់ខាងក្រោមរបស់ខ្លួនតិចៗ។
    " អ្នកណាឲ្យឯងចេញ? " សំណួរសួរបន្ទាប់ជះមកជាមួយនិងសំឡេងស្មើតែអ្នកដែលស្ដាប់បែជាបះរោមអស់។
    " ខ្ញុំបានលាឈប់ហើយ! " បន្ទាប់ពីនោះត្រចៀកទាំងគូរបានស្ដាល់ឮពាក្យ" ហឹស " ពេញប្រសាទមុននិងកាយតូចហោះទៅបុកជាមួយដើមទ្រូងមាំពេញមួយទំហឹង។
    ផឹប...រាងក្រាស់ ចាប់ច្របាច់ក...ដៃតូចផ្អឹបជាមួយទ្រូងទូលាយកែវភ្នែកឡើងរឹងនិងថ្កល់។
    " គីម ស៊ុននូ ឯងកុហកយើងក្រែងឯងនិយាយថានិងចាំយើងមកវិញ ហើយនេះស្អី? " បេះដូងតូចលាតញាប់ សម្លឹងមើលគេម៉ក់ៗមិននឹកស្មានថាគេនៅចាំសម្ដីដែលខ្លួនបាននិយាយកុហកអោយតែរួចពីមាត់។ អារម្មណ៍ដឹងខុសប្រាកដបន្ដិចបន្ដួចតែនឹកក្រែងចិត្តក្មេងប្រុសរូបស្រស់ដែលមកជាមួយនិងគេច្រើនជាង។

    " អ្នកប្រុសធំ...លែង អ៊ួយ! " ទឹកភ្នែកក្ដៅអ៊ុនៗរមៀលស្រក់មកជាហូរហែល ទាំងមិនបានត្រៀមខ្លួន រាងតូចលើកដៃម្ខាងទៀតមកទប់ក.ដៃ ដែលឮសំឡេងភ្លាត់ឆ្អឹង ទាំងចុកឈឺ។
    " យ៉ាងមិច នៅធ្វើជាចុងភៅកើតដែលទេដៃឯងបាក់ហើយ " រាងក្រាស់សួរមុខស្មើ ចំណែកជុងវ៉ុនឯណេះលែងហ៊ានលូកមាត់បះរោមភ័យជំនួស។
    " ខ្ញុំបានលាឈប់ហើយ ហឹក...អា៎ " រាងក្រាស់ច្របាច់កន្លែងរបួសបន្ដរហូតដល់រាងតូចអស់ជំហរ ទន់ជង្គង់មិនហ៊ានសូម្បីស្រែក មនុស្សកំណាចចាប់អូសដៃតូចញាត់ចូលឡាន។
    រាងក្រាស់បញ្ជាតែមួយម៉ាត់ឡានក៏បើកចេញទៅតាមបញ្ជា នៅឡើយតែរាងតូចដែលតាំងខ្លួនមិនទាន់សូម្បីតែបន្ដិច។
    " អ្នកប្រុសធំ ខ្ញុំបានលាឈប់ហើយពួកយើងនៅរៀងខ្លួនទៅ...ហឹក ខ្ញុំសុំ " វង់ភ័ក្ត្រស្អាតបែជាមកសុំការអាណិតអាសូរ ដៃស្រឡូនអង្រួនសាច់អាវតម្លៃថ្លៃតែរាងក្រាស់មិនប្រតិកម្មសូម្បីបន្ដិច។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNDonde viven las historias. Descúbrelo ahora