part12 : ដាច់អាល័យ

Start from the beginning
                                        

     " ជុប៎...ទៅបារាំងជាមួយគ្នាឬអត់? "
     " ទេ...អឺ ខ្ញុំសូមចាំអ្នកប្រុសធំ នៅទីល្អជាង "
     " យើងឈប់ងូតហើយ មកប្ដូរបង់ថ្មីអោយយើង "  រាងក្រាស់ឃ្នើសចិត្តជាមួយពាក្យថា " ទេ " មិនយល់ថាគេនាំរាងតូចធ្វើស្អីបើគេទៅធ្វើការនិង រាងតូចមិនតបដើរតាមពីក្រោយគេមិនយល់ថាថ្ងៃចុងក្រោយហេតុអីក៏សម្បូររឿងយ៉ាងនេះ រាងតូចចេញមកក៏បានឃើញរាងក្រាស់បានពាក់កន្សែងអង្គុយនៅលើពូកចាំខ្លួនរួចជាស្រេច។

     រាងតូចប្រញាប់រៀបចំលាងរបួសអោយគេយ៉ាងប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុតព្រោះខ្លាចធ្វើអោយគេឈឺ។ ចិញ្ចើមស្អាត សមជាមួយកែវភ្នែកដូចជាកញ្ជ្រោងញីមួយក្បាល សក់ខ្មៅរលាស់ មុខស្រទន់ ចង្កេះតូចជាងមនុស្សស្រី ក្លិនខ្លួនក្រអូបប្រហើរទោះមិនបានប្រើទឹកអប់ដូចជាមនុស្សផ្សេងទូទៅក៏គេនៅតែមានក្លិនកាយក្រអូបដែល បបូរមាត់តូចតែមិនចូលចិត្តនិយាយច្រើន។
     រាងក្រាស់សម្លឹងមើលមុខតូចច្រមិចដែលគិតថាគួរយកស៊ុននូ ទៅជាមួយឬមួយក៏អត់ តែបើគេយកទៅខ្លាចថាក្មេងបម្រើម្នាក់នេះគិតថាខ្លួនចង់បានគេខ្វះគេមិនបាន មិនអីទេមួយខែប៉ុណ្ណោះគេនិងមកគេមកវិញមិនយឺតពេលទេ។
     បេះដូងមនុស្សកំណាចចេះតែលោតញាប់ដូចជាក្មេងដែលទើបតែចេះមានស្នេហ៍គ្រាដំបូងយ៉ាងចឹង រាងក្រាស់ដឹងថាមិនស្រួលទើបសម្រួលទឹកមុខមាំមកវិញ ។
     " ឈឺដែរទេអ្នកប្រុសធំ? "
     " ឈឺ " ប្រុសកំណាចកុហកមុខស្ងួតទាំងដែលរាងតូចដៃស្រាលដូចជាសំឡី រាងតូចឱនមកផ្លំថ្នមៗ ម្រាមដៃស្រឡូនៗដូចមនុស្សស្រីចងខ្សែរបង់ចូលគ្នា មុននិងយកបង់ចាស់ចោលក្នុងធុងសម្រាម។

     " អឺ...បើអស់..អស់ការខ្ញុំហើយ ខ្ញុំសូមទៅសិនហើយអ្នកប្រុសធំ "
     ផឹប...មនុស្សកំណាចចាប់ផ្ដួលកាយល្អិតទៅពូកទន់មុននិងបម្រាស់ឡើងទ្រោបពីលើកាយល្អិត រកតែរាងតូចតាំងខ្លួនមិនទាន់ រួចក៏ឱនទៅថើបបបូរមាត់តូច។
     " យើងទៅមួយខែ "
     " បាទ សំណាងល្អអ្នកប្រុសធំ "
     " ទៅ...បារាំងឬអត់ ចង់ទៅដើរលែងឬអត់? " គេសួរមុខមាំធ្វើអោយរាងតូចឡើងរឹងខ្លួនស្ដូក។
     " មិ..មិនរំខានអ្នកប្រុសធំទេ "
     " កូនឆ្កែនៅចាំផ្ទះបែបនិងហើយ អោយដើរច្រើននាំតែក្បាលខូចទេ មិនល្អ "
     " អ្នកប្រុសធំ ខ្ញុំសុំអនុញ្ញាតទៅបន្ទប់វិញតើបានដែលទេ? " កាយល្អិតអង្វរ ធ្វើទឹកមុខកំសត់ខណ:រាងក្រាស់បែជាចិត្តទន់ដូចព្រាយបិសាចខាងណាចូល រាងក្រាស់ក្រោកចេញពីកាយល្អិតដោយស្វ័យប្រវត្តិគេចង់យកឈ្នះចិត្តខ្លួនឯង នៅឆ្ងាយគ្នាមួយខែក៏ល្អ អារម្មណ៍របស់គេនិងប្រក្រតីវិញមិនដូចពេលនេះទេ។
     " រាត្រីសួស្ដី អ្នកប្រុសធំ " រាងតូចក្រោកចេញពីពូកឱនក្បាលលា មនុស្សកំណាច បេះដូងតូចលោតញាប់ខុសចង្វាក់ព្រោះមើលទៅគេថ្ងៃនេះទន់ភ្លន់យ៉ាងចម្លែក នៅមានស្នាមថើបដ៏ទន់ភ្លន់ លួងលោម លាយលំនិងការពេញចិត្តខួរក្បាលខ្លួនមិនដំណើរការទាន់គេពិតមែន។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now