part1 : របត់ជីវិត

Magsimula sa umpisa
                                        

" អ្នកណាធ្វើបាបប៉ា ហឹក ខ្ញុំនិងសងសឹក! " ជេយ៍ខាំមាត់យំសស្រាក់ ដៃតូចមួយក៏លើកមកប៉ះស្មាគេ
" បានហើយជេយ៍ លោកពូទៅបានសុខហើយ! " ជេគក៏ធ្លាប់ជួបនៅអារម្មណ៍បាត់បង់ឪពុកពីមុនទើបគេយល់អារម្មណ៍និងច្បាស់

" ជេគលោកប៉ាទៅចោលយើងហើយ ហឹ្ហកហឹក! " ជេយ៍, ស៊ុងហ៊ុន អង្គុយមុខមាំសម្លឹងមើលរូបថតឪពុកដែលដាក់តាំងថតជាមួយទឹកមុខញញឹម ក្នុងចិត្តក្ដៅឆេះឆួលឡើងមក ចាប់បានហេតុការណ៍ដែលមនុស្សធំទាំងពួងមិនដឹង
តែគេមានតែខាំមាត់ស្ងាត់មិននិយាយអ្វីព្រោះគេដឹងថាអ្នកម៉ាក់គេធ្វើដល់ថ្នាក់នេះប្រាកដជាមានហេតុផលដែលគេមិនយល់ ចាំពេលដែលគេធំបន្ដិចគេនិងយល់។

រាងក្រាស់ក្រោកអស់កម្ពស់ ទាញចានផ្លែឈើមួយចាននៅលើតុវែងសម្រាប់ភ្ញៀវ ដើរតម្រង់ទៅរកក្មេងតូចដែលអង្គុយនៅកន្លៀតជញ្ជាំង
" ឃ្លានទេ? " សំឡេងធំសួរ ក្មេងតូចដែលអង្គុយឱបជង្គង់ក្បែរជញ្ជាំងងើបមុខមើលនាយនិងងក់ក្បាលមួយៗ

" បើឃ្លាន ចាំយើងបញ្ចុក! " ស៊ុននូ ញញឹមពព្រាយ គិតនៅក្នុងចិត្ដហេតុអីក៏ខ្លួនសំណាងម្ល៉េសបានមកជួបមនុស្សចិត្តល្អ តែក៏ប៊ិះខក់ដោយសារដៃធំញ៉ុកផ្លែឈើចូលមាត់តូចមិនដកដៃ

" អឹបប ខក់! "
" សុីទៅ ហើយសុីអោយឆ្អែត កុំអោយមានរឿងដល់ម៉ាក់យើង! " ស៊ុងហ៊ុន សម្លឹងមើលក្មេងអនាថា កែវភ្នែកគ្មានមនោសញ្ចេតនា សរសេរអក្សរថាស្អប់ ខ្ពើម នៅលើនោះយ៉ាងច្បាស់ គេគំរាមមុខមាត់ មិនអាណិតដល់ទឹកភ្នែកធំៗដែលដោលស្រក់មកចំពោះមុខរបស់គេសោះ

ពិធីបុណ្យសពក៏បានចប់សព្វគ្រប់ ស៊ុននូ ត្រូវបានអ៊ុំស្រីចិត្តល្អនាំមកកាន់ផ្ទះធំស្គឹមស្កៃប្រែដូចជាវិមាន ហើយពេលនេះបានដឹងហើយថាក្មេងប្រុសដែលយកផ្លែឈើញាត់មាត់របស់គេជាកូនប្រុសរបស់គាត់

" ឯងឈ្មោះអី? " សំណួរបស់ម៉ាដាម សួរទៅកាន់ក្មេងតូច
" ស៊ុននូ! "
" មើលទៅឈ្មោះរបស់ឯងមិនសមជាកូនចិនទេ! " មែនហើយឈ្មោះរបស់គេមិនដូចជាឈ្មោះរបស់ជនជាតិចិនទេ
" ឈ្មោះរបស់ខ្ញុំ ម៉ាក់ប្រាប់ថាលោកប៉ាជាអ្នកដាក់អោយ " ស៊ុននូតប
" ប៉ារបស់ឯង ជាជនជាតិចិន? "
" អត់ទេលោកប៉ាជាជនជាតិកូរ៉េ តែពេលនេះលោកប៉ាលែងនៅហើយ! " ស៊ុននូ ឱនមុខចេញពេលប្រទះជាមួយក្រសែភ្នែកពិឃាតរបស់រាងក្រាស់សម្លក់មកកាន់គេ

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNTahanan ng mga kuwento. Tumuklas ngayon