ដៃស្រឡូនបើកទ្វាបន្ទប់គេងនៅក្នុងអាផាតមិនក៏បានលឺសំឡេងយំចេញពីរបន្ទប់ងងឹត គ្រាន់តែទ្វារបន្ទប់គេងបើកឡើងភ្លាមក៏បានអោយឃើញក្មេងប្រុសរូបតូចម្នាក់រត់មកអោបលោកស្រីភ្លាម
" ម៉ាក់...ហ្ហឹក " ម៉ាក់ នេះជាពាក្យដែរម៉ាដាមពោលក្នុងចិត្ត តើនេះជាកូនរបស់ស្រីនិងប្ដីរបស់គាត់មែនទេ តែថាបើក្មេងនេះជាកូនរបស់ប្ដីគាត់មុខមាត់គួរតែកាត់ទៅរកប្ដីគាត់ តែក្មេងម្នាក់នេះមុខមាត់អាសុី100%
" ម៉ាក់ ខ្ញុំលេងលួចទៅលេងខាងក្រៅទៀតហើយ កុំឃុំខ្ញុំទៀតអី " សំឡេងយំលាយលំប្រាប់មកកាន់អ្នកម៉ាក់ដែលគេអោប
" ក្មេងតូចកុំខ្លាច...ឌីអិនអេ!" អេលីហ្សាញញឹមជួយជួតទឹកភ្នែកញញឹមដៀងភ្នែកមើលលេអូ។ លេអូដើរមកក្រោយក្មេងតូចផ្ដាច់សក់ក្បាលក្មេងមួយសរសៃដើរចេញទៅ
" អ៊ុំជា...ជាមិត្តរបស់ម៉ាក់ក្មួយ ក្មួយអាយុប៉ុន្មានហើយ?" ក្មេងតូចស្ងាត់មាត់សម្លឹងមើលម៉ាដាម
" បាទ 8ឆ្នាំ! "
" ម៉ាក់ក្មួយគេទៅឆ្ងាយហើយលែងមានអ្នកឃុំក្មួយទៀតហើយ អ៊ុំយកក្មួយទៅនៅជាមួយល្អទេ? "
" អ៊ុំប្រុសម្នាក់នោះក៏លែងនៅដែរ "
" អ៊ុំក៏ស្គាល់អ៊ុំប្រុសម្នាក់នោះដែរ " សម្ដីរបស់ក្មេងដែលសួរធ្វើអោយម៉ាដាមទម្លាក់ទឹកមុខមួយរំពេច
" ស្គាល់ ហើយស្គាល់ច្បាស់ទៀតផង " មិនច្បាស់មិចកូនបើជាប្ដីគាត់នោះកូនម្ដាយ
" ទៅនៅជាមួយអ៊ុំណា! " ម៉ាដាមស្រដីឡើងទាំងមានគំនួចសម្លឹងមើលក្មេងមិនដឹងអី
" អត់ទេខ្ញុំខ្លាចថាម៉ាក់មកមិនឃើញខ្ញុំ "
" ពេលនេះពួកគេលែងនៅហើយគេផ្ញើក្មួយនៅនិងអ៊ុំ ទៅនៅផ្ទះអ៊ុំទៅ "
" ផ្ទះអ៊ុំស្រីនៅទីណា? " សម្ដីរបស់ក្មេងតូចធ្វើអោយម៉ាដាមងើបឡើងបោះបាតដៃទៅរកក្មេងតូចដែលអង្គុយមើលមកកាន់គាត់
ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស
ពិធីបុណ្យសពរបស់ ប្រព្រឹត្តទៅយ៉ាងអធិកអធមសាកសមជាមួយកត្តិយស ផ្កាពណ៍សរដំណាងអោយការកាន់ទុករំលេចពេញពិធី។ កូនប្រុសទាំងបីអង្គុយស្ងៀមកាន់ទុក្ខអោយឪពុក ខុសអីតែកូនប្រុសច្បងដែលមានកែវភ្នែកដូចខ្លាកំណាចសម្លក់ក្មេងប្រុសមុខស្លូតមិនដឹងអី។
YOU ARE READING
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
part1 : របត់ជីវិត
Start from the beginning
