part1 : របត់ជីវិត

Start from the beginning
                                        

ផាច់..! ផ្ទៃមុខសររលោងដែរធ្លាប់តែស្ទាបអង្អែល ឈឺចុកចាប់ពេញទ្រូងត្រូវបានងាកទៅម្ខាងដោយសារតែកម្លាំងដៃអ្នកជាស្វាមី
" មាត់នាងអោយវាល្មមៗបានហើយ...យើងឲ្យកិត្តិយសអោយនាងយើងលើកនាងជាលោកស្រីរបស់ហ្សុីកូរ៉ង អោយអ្នកបម្រើគោរពនាងតើនាងចង់រស់នៅក្នុងនាមជាប្រពន្ធដើមស្ងាត់ៗ ឬក៏លែងគ្នាអោយកូនខ្មាស់គេនាងក៏ធ្វើទៅ " អាលប៊ឺត បើកភ្នែកធំៗស្រែកដាក់និងចង្អុលក្បាល រុញទៅរុញមក ស្រែកដូចមនុស្សព្យាយាមទប់កំហឹងនៅក្នុងខ្លួន

" លោកឯងទះខ្ញុំ? លោកហ៊ានទះខ្ញុំ ដោយសារតែស្រីម្នាក់ដែរយកសិចមកដូរនិងឈ្មោះជាមនុស្ស ឯងមិនមែនជាមនុស្សទេ ឯងជាសត្វតិរច្ឆានដែរពាក់ស្រោមមុខមនុស្ស ខ្ញុំនិងសម្លាប់លោក "
" បើហ៊ានក៏ធ្វើទៅ "
" កុំធ្វើថាខ្ញុំមិនហ៊ាន ដើម្បីកូន ដើម្បីកិត្តិយសអ្វីក៏ខ្ញុំហ៊ានធ្វើដែរ "

ផាច់
" អា៎... " កម្លាំងដៃយាជាថ្មី ទះកញ្ចប់មាត់អ្នកមាននាមជាប្រពន្ធ និងរុញអោយដេកដី
" និយាយ...និយាយទៀតទៅ " លោកម្ចាស់ ហ្សុីកូរ៉ង យកជើងជាន់លើក្រអូមមាត់នាក់ជាប្រពន្ធ
" ខ្អឹក.... "
" យោកយល់ដោយនាងជាប្រពន្ធ បើជាអ្នកផ្សេងយើងដាក់អោយងាប់យូរហើយ " សម្ដីរបស់លោកនិយាយហើយក៏ដើរចេញទៅបាត់បន្សល់ទុកតែម៉ាដាមអេលីហ្សា ដែលដេកផ្ទាល់ដីបង្ហូរទឹកភ្នែកទាំងឈឺចាប់

ទឹករាវឆ្អាប់ហូរចេញពីមាត់អ្នកមាននាមជាប្រពន្ធ មិននឹកស្មានថាអ្នកដែរមានកេរ្តិ៍ឈ្មោះល្បីល្បាយ ខ្ពង់ខ្ពស់ ហ៊ានលើកដៃលើកជើងវៃមនុស្សស្រីដូចពួកបាត់ផ្សារដែលគេតែងតែធ្វើ

កន្លងហួសទៅជាច្រើនថ្ងៃពិធីបុណ្យជាតិប្រទេសអង់គ្លេស ក៏បានបញ្ចប់អ្នកបម្រើក៏បានបំពែកគ្នាទៅធ្វើការតាមតួរនាទីរៀងៗខ្លួន ។
ចំណងអាពាហ៍ពិពាហ៍ដែរគ្រប់គ្នាតែងតែច្រណែនចង់បានតែពេលនេះវាមិនដូចមុនឡើង ក៏ព្រោះតែរឿងតណ្ហាដឹកមុខធ្វើអោយគ្រួសារធ្លាប់តែមានសុភមង្គលប្រេះចាក់ ប្រពន្ធដែរហ៊ានប្រធុយជីវិតបង្កើតកូនអស់ឈាមទាំងធ្លុក មុខធ្លាប់តែសររលោង ភ្នែកហើមដោយទឹកភ្នែកមុខមាត់មានស្នាមដំបៅដែរមិនទាន់ជាស្បើយ

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now