ភាគ៤៥៖យប់នោះផ្អែមណាស់ បងដូចជាចង់សាកម្តងទៀត

Comenzar desde el principio
                                        

"ការងារហូរចូលចាក់គដូចភ្នំអញ្ចឹង ក្រដាសសុីញ្ញេឡើងចង់ពេញបន្ទប់ការិយាល័យហើយទាន បើមិនមកស្អែក មុខជាពិបាក"ជុងហ្គុកទ្រឹងគិតបន្តិច

"ប៉ុណ្នឹងបានហើយ"

"លោកម្ចាស់.."

"ហៅយើងរញ៉េរញ៉ៃ ធ្វើមើលតែយើងម៉ែវាចឹង ស្ងាត់មាត់ទៅ ការងារយើង យើងចេះដោះស្រាយហើយ"មៃឃើល ស្លឺភ្នែក មួយភ្លេតបាញ់ពីរដង កោតខ្លួនឯងធ្វើការជាមួយបានរាប់ឆ្នាំ

"អួតអាងៗ ពូកែរតែអួត បើពូកែរមែន មិនមែនទម្លាក់ការងារឲពួកខ្ញុំនេះឈឺក្បាលបែកខួរជិតមួយអាទិត្យទេ"នាយបន្លឺក្នុងចិត្ត សែនជម្រេញនិងចៅហ្វាយនាយ សុខចិត្តDay offជិត1អាទិត្យ នាំគ្នាទៅដើរលេង។

"លោកប្តី"ថេយ៉ុងបន្លឺហៅ ជុងហ្គុកដែលឈរក្នុងstyleច្រត់ហោប៉ៅ
ជុងហ្គុកបែរមកវិញ លើកចិញ្ចើមសួរនាយតូចវិញ

"រួចហើយហ្អេស៎ យើងរហ័សទៅៗអញ្ចឹង"ជុងហ្គុកដើរទៅត្រសងអោបចង្កេះតូចល្អិត សឹមនាំគ្នាបណ្តើរចាកចេញទៅ

មកដល់ម៉ូតូភ្លាម ជុងហ្គុកចាប់បីថេយ៉ុងឲអង្គុយពីលើម៉ូតូមុន ព្រោះដឹងមុនថាមុខជាឡើងមិនរួច បើមាឌតូចល្អិតយ៉ាងនេះ! មួកកូបចំនួនពីរ ជុងហ្គុកចាប់មួយយកមកពាក់លើក្បាលខ្លួនឯង ទើបចាប់យកមួកមួយទៀត មានទំហំតូចជាងមួយគេ មកស៊កពាក់ឲថេយ៉ុងដែលអង្គុយមុឹងៗនិងម៉ូតូ

"អោបចង្កេះបងឲជាប់ ឮទេ"ថេយ៉ុងងក់ក្បាលតិចៗ ទើបជុងហ្គុកចាប់ផ្តើមបើកម៉ូតូចាកចេញទៅក្រោមពន្លឺថ្ងៃតិចៗនាពេលល្ងាចជ្រេម៉ោង3។

"ជិះលឿនខ្លាំងម្លេស អូនខ្លាច!"ថេយ៉ុងសម្លឹងមើលល្បឿនដែលផាយជិះមកជាមួយនិងរាងក្រាស់

"បងបើកយឺតៗសោះ"

"ផាំង!"

"អូយ"ថេយ៉ុងអត់មិនបាន ដាក់មួយដៃពីលើខ្នងមួកកូបរាងក្រាស់ ឈឺដល់ក្បាល មួយដៃធ្ងន់ណាស់ដែល ល្មមថ្ងូរត្អូញស្រែកឈឺ

"យឺតឲឆាប់ បើមិនចឹង អូនលោតទម្លាក់ពីលើម៉ូតូមិនខាន មិនស្តាប់សម្តីអូនបន្តិចទាល់តែសោះ"ថេយ៉ុង រអ៊ូងូវក្បែរត្រចៀក យកដៃក្តិច មូលចង្កេះជុងហ្គក រហូតដល់ ជុងហ្គុកស្ងួញមុខឈឺ កាចឆ្នាស់ណាស់

╹បណ្តូលចិត្តរេរ៉ាវែល╹Donde viven las historias. Descúbrelo ahora