“អ៊ំនៅទីនេះយូហើយមែនទេ”ថេយ៉ុង រន្ថើនសួរញាប់មាត់
“ចាស៎ អ៊ំនៅទីនេះយូហើយ! ធ្វើការជាកម្មករនៅទីនេះជាង20ឆ្នាំមកហើយដែល”គាត់មកនៅទីនេះ ធ្វើការជាកម្មករប្រមូលផ្លែផ្ការដំណាំនៅទីនេះមួយបំណែកធំណាស់ក្នុងជីវិតរបស់គាត់ គាត់ក៏ទើបតែផ្អាកពីការងារនេះពីប៉ុន្មានខែមុនមកដែល ដោយសារវ័យកាន់តែចាស់ កម្លាំងក៏កាន់តែចុះខ្សោយ ចាប់នេះខុសចាប់នោះខុស ភ្លេចមុខភ្លេចក្រោយ ច្រឡំឲតែញយដង ប៉ុន្តែក៏មិនមែនផ្អាកឈប់ផ្តាច់តែម្តងអីបែបនិងឡើយ គាត់ជាមនុស្សចាស់ មិនចេះនៅស្ងៀមទំនេរ ក៏ឈ្លាតធ្វើនេះធ្វើនោះរកអ្វីកំដរដៃ កុំឲអប់សុខ នៅមួយកន្លែងចេះតែឈឺនេះឈឺនោះ នៅស្រួលមិនចេះនៅទេ ត្បិតអីគាត់មានប្រាក់កម្រៃដែលម៉ាក់របស់ជុងហ្គុកផ្គត់ផ្គង់ឲក៏ដោយ ដោយហេតុ គាត់ជាមនុស្សចាស់ទុំនៅក្នុងដីចម្ការទីនេះ ប្រិតប្រៀងរឿងការងារសម្បើមណាស់ ទើបម៉ាក់ជុងហ្គ្កកគោរពស្រលាញ់និងចាត់ទុកគាត់ជាចាស់ទុំនៅទីនេះ ឲជួយមើលថែកន្លែងនេះផង។
“អរ បើអ៊ីចឹង អ៊ំប្រាកដជាស្គាល់កន្លែងដើរលែងនៅទីនេះច្រើនហើយ! អ៊ំជួយណែរនាំថេយ៍ផងណា កន្លែងណាស្អាតៗ និងអាលបានថេយ៍សុំឲជុងជូនថេយ៍ទៅដើរលេង ហិហិ”អ៊ំចំណាស់គាត់សែនខ្នាញ់ ឃើញថ្ពាល់ប៉ោងៗចង់តែក្តិចឲហើមថ្ពាល់អស់ទេ សម្តីសម្តៅក្មេងនេះមិនចេះទំនើង ច្រឡើសបើសដាក់ចាស់ទុំ ដូចក្មេងសង្គមសព្វថ្ងៃនេះទេ អញ្ចឹងតើ បានប្រុសតូចរបស់គាត់ហ៊ានដាច់ចិត្តនាំមកទីនេះ ទាំងដែលពីមុនមិនធ្លាប់បណ្តើរអ្នកណាផ្តេសផ្តាស បែបនេះឡើយ។
“ចង់ដើរលេងហេស កុំភ័យចាំអ៊ំប្រាប់!នៅទីនេះសុទ្ធតែកន្លែងសម្បូរទេសភាពស្អាត គាប់ភ្នែកល្អគុណសម្បើមណាស់”
“អូខេ អ៊ំសន្យានិងថេយ៍មក ថានិងណែនាំកន្លែងដើរលេងស្អាតៗ”ថេយ៉ុងហុចដៃទៅរកថ្ពក់ដៃអ៊ំម៊េកហ្សុន ស្រ្តីចំណាស់ញញឹមប្រប្រឹម រហ័សលើកដៃទៅចាប់រាងតូចវិញ យ៉ាងណាគាត់ជាមនុស្សចាស់ មិនក្រឡេបក្រឡាប់សម្តីជាមួយក្មេងទេ។ថេយ៉ុង រហ័សរួសរាន់ រត់ទៅមើលឆ្នាំងបបរដែលទើបចម្អិន និងឆ្អិនអស់រួចរាល់ យកទៅដាក់មួយអន្លើ ។
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ៤២៖យើងទៅរកស្រីក្រៅ
Start from the beginning
