ភាគទី១:ផ្ដើមរឿង

Start from the beginning
                                        

"ខ្ញុំ...ខ្ញុំសុំទោស អភ័យទោសអោយខ្ញុំផង"មិនថាគាត់ព្យាយាមអង្វរយ៉ាងណាក៏អ្នកស្តាប់មិនបានយកចិត្តទុកដាក់ជាមួយដែល

"ត្រកូលជេយ៍ដិនមិនដែលអភ័យទោសអោយមនុស្សក្បត់ឡើយ"គេបង្ហើរប្រយោគត្រជាក់ស្រឹបស្រវាយកស្រោមដៃខ្មៅលើថាសមកពាក់ ងាកសម្លឹងមើលជំនិតជូនដែលដឹងតួនាទីហុចដំបងមកអោយលោកម្ចាស់ទទួលកាន់

ផឹប!!!

"អ្ហាកកក!!! "រាងកាយចំណាស់ដួលស្រុតចុះផ្កាប់ទៅនឹងការ៉ូ ស្របពេមប្រអប់ដៃមាំមានលេចចេញនូវសរសៃយារដំបងវាយវាត់លើរាងកាយរបស់គាត់មួយទំហឹងៗកម្លាំង គាត់ព្យាយាមងើបតែងើបមិនរួច ឈឺចុកចាប់ពេញទាំងរាងកាយកាលបើត្រូវលោកម្ចាស់កម្លោះវាត់ដំបងយកៗ វ៉ៃពោរពេញដោយកំហឹង ពេញដោយកម្លាំងមនុស្សប្រុស វ៉ៃរហូតស្ទើរតែគាត់មានអារម្មណ៏ថាឆ្អឹងគាត់បាក់ជាកំណាត់ៗ

"ហ្ហឹក...ខឹក...លោកម្ចាស់"លោកគីមដេកដួលទៅនឹងការ៉ូច្រាលឈាមមកតាមមាត់ និងក្បាលដែលត្រូវបានវាយដោយដំបងស្រោចមកដូចទឹកតែក៏ស្រវាប្រឹងវារទៅអោបទ្រនាប់ជើងតម្លៃថ្លៃរបស់មនុស្សដែលគាត់បានក្បត់

"....."គេមិនមាត់ឈរក្តាប់ដំបងសម្លឹងមើលសភាពដុនដាបរបស់មនុស្សចំពោះមុខ ចង់ដឹងថាលោកគីមនឹងអង្វរកអ្វីមកកាន់គេទៀត

"សូម...ទុកជីវិតឲ្យខ្ញុំផង....អោយខ្ញុំក្រាបសំពះ លោកម្ចាស់ក៏បានដែរ"

"ចុះពេលនេះឯងមិនមែនកំពុងក្រាបសំពះយើងទេឬ? ហ្ហឹម?"គេគ្រហឹមសួរយកជើងទាត់ស្មារអ្នកដែលដេកក្អកឈាមដាបពេញការ៉ូមួយទំហឹងកម្លាំង

"យកវាចេញទៅ...ពួកឯងគួរតែដឹងហើយថាត្រូវតែចាត់ការវាដោយរបៀបណា"

"បាទ! "បុរសប្រមាណប្រាំនាក់រហ័សអោនក្បាលគោរពហើយក៏យកស្បោងខ្មៅមកគ្របក្បាលលោកគីមជិត លើកគ្រាហ៏គាត់ចាកចេញពីបន្ទប់អូហ្វីសរបស់នាយចុះទៅតាមទ្វារក្រោយ

"បន្តិចទៀតអ្នកសម្អាតនឹងចូលមកហើយលោកម្ចាស់....តើលោកម្ចាស់ចង់នៅខាងក្នុងនេះឬក៏ទៅក្រៅរំសាយអារម្មណ៏សិនទាន? "ជំនិតជូនរំកិលខ្លួនតិចៗមកក្បែរអ្នកដែលគ្រវាត់ដំបងប្រលាក់ដោយឈាមនោះទៅនឹងការ៉ូមួយទំហឹង ទើបដោះស្រោមដៃខ្មៅហុចអោយជំនិត

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now