«ថេយ៍ឲសម្លឹងមើលកញ្ចក់ ថេយ៍មិនបានឲម្ចាស់ប្រុសសម្លឹងមើល
មុខថេយ៍ទេ »ថេយ៉ុងងាកមុខចេញ កាន់តែសម្លឹង កាន់តែមានអារម្មណ៍ចម្លែក អារម្មណ៍រសាប់រសុលកំពុងកញ្រ្ចួលក្នុងទ្រូងឥតដឹងមូលហេតុ??
«មិនបាច់ឆ្លុះមើល យើងក៏ជឿសម្តីomegaតូចដែលអង្គុយលើភ្លៅយើងដែល»ថេយ៉ុងបែរមុខចេញ ស្នាមញញឹមតិចៗលេចឡើងនៅលើមុខ ផែនថ្ពាល់ទាំងពីរក្រហមដូចផ្លែប៉េងប៉ោះ បន្ទាប់ពីស្តាប់សម្តីកំលោះ អាល់ហ្វា រួចហើយ
«មិនមែនជាការពិត ហេតុអ្វីនិយាយប្រឌិតឡើង ដឹងច្បាស់ក្នុងចិត្តថាជាការពិតឥតខុស ម្ចាស់ប្រុសកុំចេះតែពោល»ថេយ៉ុង
«នៅកៀកកើយជាមួយយើងរាល់ថ្ងៃ យើងមិនមែនខួរអន់ដល់ថ្នាក់មើលមិនដឹងថាអូមេហ្កាកំពុងនៅជិតយើងទេ»គិតថាគេពុំដឹង?យល់ដឹងបានក្រាស់ក្រែលដែលត្រឹមរឿងប៉ុណ្នេះ ជុងហ្គុកអាចដឹងដោយងាយស្រួល ។
ថេយ៉ុង ងើបចេញពីភ្លៅ ដៃជុងហ្គុកប្រលែងចេញសន្សឹមបង្វែរខ្លួនទៅមើលកាយតូចដែលប្រែជាមុខស្មើ ប្រមូលសសៃអំបោះដែលរុះរើយកមកដេរអាវ យកទៅរៀបទុកដាក់នៅកន្លែងដើមវិញយ៉ាងស្អាតបាត។
«កញ្ចប់បារី និងកន្ទុយបារីដែលម្ចាស់ប្រុសជក់នៅសល់ ហេតុអីទុកដាក់ក្នុងហោប៉ៅខោ»ថេយ៉ុងសន្សឹមសួរទៅបុរសដែលអង្គុយនៅកន្លែងដដែល លើកកញ្ចប់បារីឲប្រុសកំលោះមើល
«យើងស្ត្រេសក៏ជក់កំដរអារ-»
«កំដរអារម្មណ៍មួយភ្លេត បារីបំផ្លាញសួតអស់មួយជីវិត! សរីរាង្គដែលគេផ្តល់ឲមានតែមួយក្នុងមួយជីវិត បើខូចខាតហើយវាមិនបានមកដូចដើមវិញនោះទេ ថេយ៍តែងប្រាប់ម្ចាស់ប្រុសជារឿយៗ កុំឲសេពពួកវា ហេតុអ្វីក៏មិនស្តាប់ថេយ៍ខ្លះ»ថេយ៉ុងមុខឡើងក្រហម ហាស្តីទៅអ្នកម្ខាងទៀតដែលគិតតែស្ងាត់ពុំព្រមឆ្លើយតប
«ថេយ៍បានយកកន្សែងនោះទៅគក់សម្អាតរួចហើយ ចំណែកនេះកន្សែងថ្មី ថេយ៍ប្រើប្រាស់ផ្កាដែលក្រអូបអប់ជាមួយដើម្បីឲឈ្ងុយក្រអូប ទុកដាក់នៅក្នុងកាបូបធ្វើការម្ចាស់ប្រុសរួចរាល់ហើយលើកក្រោយហាមប្រើប្រាស់កន្សែងដែលជាប់ផ្សែងក្លិនបារីឈួល មិនគួរឲប៉ះពាល់ទៀត ឮដែលទេ»ជុងហ្គុក ក្នុងទឹកមុខដូចកូនក្មេង បានត្រឹមងក់ក្បាលយល់ព្រមតាម ហាក់ដូចត្រូវម្តាយកំពុងស្តីឲក្នុងកំហុសណាមួយ ! ថេយ៉ុងដើរទៅកៀកប្រុសអាល់ហ្វា
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ៣១៖កញ្ចប់បារី និងកន្ទុយបារីដែលម្ចាស់ប្រុសជក់នៅសល់ ហេតុអីទុកដាក់ក្នុងហោប៉ៅខោ
Start from the beginning
