« ខ្ញុំយកអាហារទៅឲគាត់សិនហើយបង !»ចប់សម្តីថេយ៉ុងក៏ងើបនាំខ្លួនដើរទៅកាន់ជាន់ខាងលើ ក្នុងទ្រូងបុកភ័យដឹបៗ តែក៏ព្រមជំនះទាំងអារម្មណ៍ភ័យខ្លាច ។
« តុ .តុ »សម្លេងគោះទ្វាបន្លឺឡើងដែលធ្វើឲអ្នកខាងក្នុងដែលអង្គុយ
នៅលើតុការងារ ចាប់ក្តៅចិត្តឆែវ ។
« ម្ចាស់..ប្រុស ថេយ៍ចូលទៅខាងក្នុងបានទេ »សម្លេងតូចឆ្មានិយាយបន្ទរឡើង នឹកឃើញរឿងពីព្រឹកមិញពេលណា ក៏នឹកស្តាយក្រោយដែល បើព្រមប្រាប់ថាជាក្លាស្សាក៏រួចខ្លួនមួយពេលដែល តែអាមាត់នេះដូចជាប់កាវ មិនខ្ចីឆ្លើយ ដល់ឥលូវតាំងមកតាមលន់តួគេដល់បន្ទប់ ។
«.....»ស្ងាត់ ! ថេយ៉ុងខាំបបូរមាត់ខាងក្រោមរបស់ខ្លួនឯងបន្តិច សឹមលើកដៃទៅបើកកិទ្វាចូលទៅខាងក្នុង ។
ងងិតស្លុប ក្នុងបន្ទប់មិនបើកភ្លើងទេ !! នាយតូចដើរទៅរកកន្លែងកុងតាក់សឹមចុចបើកបំភ្លឺភ្លើងក្នុងបន្ទប់ឡើងវិញ ។ ថេយ៉ុងទុកថាសនៅលើតុមួយផ្សេងទៀត សឹមហើបមាត់ស្តីសួរអ្នកកំលោះ
« ម្ចាស់ប្រុស មកពិសារបាយ !ថ្ងៃត្រង់ហើយ ខ្ញុំឮបងមៃឃើលនិយាយថាម្ចាស់ប្រុសពុំទាន់ពិសារអ្វីនៅ-»
« ចេញទៅវិញទៅ យើងមិនត្រូវការ ! ចង់យើងសុីឬមិនសុីជារឿងរបស់យើង »កែវភ្នែករឹងកំព្រឹសសម្លឹងមើលទៅកាន់កាយតូចដែលអង្គុយនៅលើសាឡុង! ថេយ៉ុងមិនមាត់ ក៏សន្សឹមខ្លួនដើរទៅជិតនាយកំលោះ ទម្លាក់ខ្លួនអង្គុយនៅលើភ្លៅ យកដៃអោបរិតចង្កេះរបស់រាងក្រាស់ជាប់ ! កាយតូចផ្អឹបមុខនិងប្រអប់ទ្រូងរបស់
ជុងហ្គុក។
« ថេយ៍ដឹងថាម្ចាស់ប្រុសកំពុងខឹងនិងថេយ៍ កំបែបនេះអី ហឹ្ហក»នាយតូចខំប្រឹងសស៊ុលខ្លួនចូលទៅជិត និងប្រើកម្លាំងដៃអោបរិតចង្កេះមាំបន្ថែម
« ម្ចាស់ប្រុស ខឹងរឿងពីព្រឹកមិញ? »កាយតូចងើបមុខឡើង សឹមសួរទៅកាន់ជុងហ្គុក ! ជុងហ្គុកនៅយកដៃទៅចុចលើកំព្យូរទ័រធ្វើដូចធម្មតា មុខពុំសម្លឹងមើលអ្នកដែលអង្គុយនៅលើប្រាណ រហូតដល់នាយតូចលែងស្រណុកចិត្ត គេមិនដែលប្រងើយដាក់ខ្លួនបែបនិងទេ
« អ្ហឹ..អ្ហឹម »សម្លេងថ្ងូរនាយកំលោះ នៅពេលដែលថេយ៉ុងចាប់ផ្ទៃមុខនាយជាប់ សន្សឹមទម្លាក់បបូរមាត់បឺតជញ្ជក់បបូរមាត់បុរសកំណាន់ចិត្ត ទាំងដែលខ្លួនឯងស្ទើរបទពិសោធន៍។ មិនឲចាញ់ចាល ជុងហ្គុកចាប់កញ្ចឹងករនាយតូចជាប់ ទាំងខាំ ទាំងបឺត បបូរមាត់កកឈាមដុំៗ ! នាយកំលោះគ្រលាស់អណ្តាតពេញក្រអូមមាត់មនុស្សដូចច្រមិចដែលអង្គុយកំប៉ុកលើភ្លៅនាយ ។
ថេយ៉ុងប្រឹងផ្តាច់បបូរមាត់ចេញមកវិញ ភ្លេចខ្លួនមួយពេល តើគេធ្វើរឿងឆ្កួតៗបែបនេះ។
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ២៧៖កុហក
Start from the beginning
