« មកពីយើងនេះរវល់ការងារជាប់លាប់ពេក ទើបមិនបានខល! មួយទូរស័ព្ទនេះវាចាស់ណាស់ហើយ សេវ៉ាក៏លោតដាច់ៗ យើងតឹងទ្រូងខ្លាំងណាស់ មេរៀនឯងផ្ញើឲថ្ងៃមុន កត់មិនទាន់ហើយផង »បានទូរស័ព្ទកញ្ចាស់មួយនេះទុកថាគុណបុណ្យណាស់ហើយ បើអត់មានវាមិនរលាយទាំងអស់ ។
« អឺ យើងនិយាយលេងទេ ! បាត់យំឬនៅ »ក្លាស្សារហ័សលើកដៃពាក់ស្បែកជើងផងអីផង ក្រោកលឿនសម្បើមណាស់ មិនទម្រុនខ្ចិលច្រអូសទេ
« បាត់ហើយ តែឯងត្រូវងើបទៅធ្វើការឬ ??»ថេយ៉ុងដឹងច្បាស់ថា
ក្លាស្សាធ្វើការច្រើនម៉ោងមិនធម្មតា ខិតខំស្វះស្វែងឥតខ្ចិលច្រអូស កាលមុននៅបានជាគ្នាជាមួយថេយ៉ុង រឿងធ្វើការខិតខំរកលុយស្មើរដៃគ្នាល្អណាស់ ។
« ត្រូវហើយ ងើបទៅបើកហាងនំប័ុងនៅគៀនបន្ទប់ជួលដែលទេ ! ឯងដឹងទេថេយ៉ុង ខែនេះរកប្រាក់បានក្រះក្រែលដែល យើងគិតចង់សន្សំបើកលក់របស់បន្តិចបន្តួច បើនៅទុកលុយ លុយវានៅតែជាលុយដដែលនិង បើយើងយកវាទៅបង្កើតមុខរបរវាអាចបានប្រាក់ចំណេញមកទុកបានខ្លះ »ក្លាស្សា
« អឺតាមគំនិតឯងទេ ហើយចង់បើកលក់អី !»ថេយ៉ុងនៅឆ្ងល់ ក្លាស្សាមានជំនាញច្រើនមុខ បើឲស្មាន ស្មានមិនត្រូវទេ
« យើងចង់ធ្វើជាប្រភេទតុក្កតា ផ្កា ឬក៏វត្ថុផ្សេងៗ ដែលចាក់ឡើងពីខ្សែរអំបោះ »វាជាគំនិតមួយក្នុងខួរក្បាលរបស់នាង
« ក៏ល្អ ប៉ុន្តែឯងចង់លក់វានៅទីណា »លក់របស់ទាំងអស់នេះ ក៏ត្រូវមានកន្លែងសមរម្យមួយដែល
« អីចេះទេ ! កាលពីម្សិលមិញ យើងយកតុក្កតាអំបោះនេះប្រហែល4/5 ដែលយើងចាក់លេងៗ តែដល់ម៉ោងការងារក៏កន្រ្តាក់ទៅជាមួយនៅហាងនំប័ុង !! រឿងមិននឹកស្មាន អូនៗសិស្សសាលាវ័យជំទង់ថ្នាក់វិទ្យាល័យ ដែលចូលមកញុាំកាហ្វេរនិងនំបុ័ង ឃើញហើយចាប់អារម្មណ៍ច្រើនមិនធម្មតា ដណ្តើមគ្នាទិញច្រើនគ្នាមែនទែន អ្នកខ្លះឲតម្លៃខ្ពស់មែនទែន តែយើងលក់បានតែ1, 2ទេ ដោយសារយើងចាក់វាមិនសូវស្អាតផង តែអានៅសល់មួយ.ពីរនិង យើងទុកនៅលើតុ ចេះតែមានអ្នកមកសួរថាចង់ទិញ ទើបយើងចង់ចាក់លក់តែម្តង !ណាមួយអ៊ំម្ចាស់ហាងនំប័ុងក៏ចិត្តល្អទៀត គាត់ថានៅសល់មួយចំហៀងហាងដែលនៅទំនេរ គាត់ឲយើងបើកលក់ក៏បាន គាត់ថាមិនថាថ្វីទេ »ក្លាស្សា
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ២៦៖ជាអ្នកណាក៏បាន
Start from the beginning
