« ហេឡូ កូនម្តាយ! នឹកណាស់ សុខសប្បាយទេកូន »បានទូរស័ព្ទមកកាន់ភ្លាម សួរឥតរដាក់មាត់
« បាទម៉ាក់ កូនសុខសប្បាយទេ ! នឹកម៉ាក់ដូចគ្នាបាទ »ជុងហ្គុក
ញញឹមជាប់មាត់
« នឹកតែមិនមកលេងម៉ាក់ កូនឯងគិតស្អីក្នុងខ្លួន! »
« កាលវិភាគឆ្នាំនេះ ជាប់រវល់ហូរហែរដកខ្លួនសឹងមិនកើត តែចាំកូនដកឃ្លាទៅលេងម៉ាក់ឲបានណា កុំខឹងនិងកូនអី »ជុងហ្គុកដើរទៅទ្រានដៃនិងបង្កាន់វេរ៉ង់ដា ចោលភ្នែកសម្លឹងមើលភ្លើងពណ៍ចម្រុះពណ៍ ដែលពង្វក់ដួងចិត្តយុវវ័យឲលិចលង់ទៅតាមចង្វាក់ភ្លើងពណ៍ឥតស្រមោលនោះ ។
« ទាំងឪទាំងកូន អាពុម្ពតែមួយបេះដាក់ ការងារ1000ជំពូក រកពេលមកលេងម្តងមិនបាន »លោកស្រីម៉ារៀរ៏ រះទាំងឪទាំងកូន
« កុំរាលដាលដល់បង ដៀលតែវាទៅ អាកូននេះវាចេញពីក្នុងខ្លួនបងមែន តែវាលូតលាស់ក្នុងផ្ទៃអូន ចឹងដៀលតែក្បាលវាមួយបានហើយ »លោកអាន់ឌើលើកកែវទឹកតែមកក្រេបបន្តិច និងលើកកាសែតមកអានធម្មតា ។
« វាដូចតែគ្នានិង ការងារធ្វើម៉ាប្រទេសតែឯង »គាត់បែកកូនច្រើនខែហើយ បាត់មុខបាត់មាត់មិនឃើញមកលេង បើគាត់មិនទៅអើតខ្លួនឯង មួយឆ្នាំប្រហែលមិនបានជួបមុខកូនទេ ។
« ម៉ាក់សំណព្វចិត្តកូន កុំខឹងកូនអី ចាំខែក្រោយកូនសម្រាកការងារកូននិងទៅលេងហើយ កុំខឹងកូនប្រុសស្អាតសង្ហាររបស់ម៉ាក់អី »ជុងហ្គុកលួចត្អូញសំលេងតាមខ្សែរទូរស័ព្ទឲម៉ាក់ឮ ប្រើមន្តអាគមបន្ទន់ពាក្យសម្តីសង្ឃឹមបានសម្រេច គេចឲផុតពីខ្សែរសំលេងរន្ទះ រះម្តងៗចង់បែកក្រដាសត្រចៀក ។
« ឲច្បាស់ ម៉ាក់នឹកឯងសឹងស្លាប់ហើយ » គាត់បង្កើតទម្លាប់រស់បែកកូន ព្រោះគាត់ដឹងថា ការចិញ្ចឹមកូនគឺបានតែរូបរាងគេប៉ុណ្នោះ គេពេញរូបពេញរាងពេលណា ធំចិត្ត ធំគំនិត យល់ដឹងច្បាស់អំពីសង្គមខាងក្រៅ យល់ដឹងការងារ គេត្រូវការសេរីភាព ម្ចាស់ការលើខ្លួនឯងជាធំ ទើបគាត់សុខចិត្តរស់បែកពីកូន ។
« បាទ បាទកូនដឹ- »
« ម្ចាស់ប្រុស »ថេយ៉ុងងើបទាំងមមីមមើ ដើរមកកាន់កន្លែងដែលជុងហ្គុកកំពុងនៅ
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ២៥៖ស្រវឹងស្នេហ៍ច្រើនជាង
Start from the beginning
