ភាគ១៨៖ផ្អែមដូចទឹកឃ្មុំ

Start from the beginning
                                        

« អាវ....អាវខ្ញុំដោយសារតែម្ចាស់ប្រុសនិង »ថេយ៉ុងទន្ទ្រាំជើង ទឹកមុខចង់យំបន្តិច ខឹងបន្តិច ច្របូកចូលគ្នា ដឹងហូរទឹកភ្នែកមុន ក៏ស្រែកជេរមុនទេ មើលចរឹកពារគេចុះ អង្គុយយោលជើងធ្វើមិនដឹង ។
ថេយ៉ុងដើរទៅស្រវាយកអាវមកអោបដើរសម្តៅទៅយកម្ជុលអំបោះសម្រាប់ដេរ មកដាក់នៅផ្ទាល់និងឥដ្ឋការ៉ូ ! នាយកំលោះដែលអង្គុយនៅលើគ្រែរហ័សងាកមកមើលកាយតូចដែលមុខកល់រកយំ

« គ្រាន់តែអាវដាច់សោះ ចង់យំដែល ពូកែរស្រក់តែទឹកភ្នែក »ពាក្យសម្តី រន្ថើនឮពីរាងកាយមាំទាំ ស្តាប់ឮហើយថេយ៉ុងស្ងាត់ច្រៀបលែងមាត់ក

«.....»ស្ងាត់

« អាវវាមានតម្លៃថ្លៃប៉ុណ្នាទៅ ចាំយើងទិញសងវិញក៏បាន »ជុងហ្គុកអារម្មណ៍នៅលែងនិង ចុះពីលើគ្រែដើរទៅឈរជិតថេយ៉ុង ដែលអង្គុយបិទជើងដេរអាវទាំងទឹកភ្នែកហូរ ។

« លុយវាទិញមិនបានទេ ប្រៀបមិនស្មើ លក់ម្ចាស់ប្រុសទៀតក៏វាមិនស្មើនិងអាវនេះដែល »ថេយ៉ុង

« យើងមិនជឿ »ជុងហ្គុក ជ្រួញចិញ្ចើមអស់សំណើច

« អាវដែលប៉ាឲខ្ញុំនៅថ្ងៃខួបកំណើត កាលខ្ញុំអាយុ8ឆ្នាំ ! មានតម្លៃណាស់ ត្បិតតម្លៃប្រាក់កាក់ក្នុងការទិញវាថោកបន្តិចមែន តែវាមិនស្មើនិងទឹកចិត្តឪពុកធំធេងដែលខំប្រឹងខ្នះខ្នែងផ្តល់ឲកូន !អ្នកមានទ្រព្យសម្បត្តិដូចជាម្ចាស់ប្រុសអាចនិងគិតថាគ្មានតម្លៃ តែរបស់ទាំងនេះវាមានតម្លៃណាស់សម្រាប់ក្មេងកំព្រាប៉ាម៉ាក់ដូចជាខ្ញុំ
ហ្ហឹកៗ »ថេយ៉ុងយំអោបអាវជាប់ ! បំណាច់ព្រមឲជុងហ្គុកស្លៀកអាវនេះក៏គិតថាវាថ្មីសមល្មមមិនចាស់នោះទេ នៅថ្មីល្អណាស់ ថេយ៉ុងទើបល៎បានម្តងពីរដងទេ ថែរជាងស្អីទៀត បោកគក់រូសជ្រះឆេញៗ ទុកក្នុងទូរ ! អាវក្នុងទូរក៏រាងចាស់ៗ ណាមួយជាសម្លៀកបំពាក់ប្រចាំថ្ងៃ វាមានប្រឡាក់ ទើបខ្លាចនាយកំលោះនោះមិនព្រមស្លៀក ទើបរុះរើទៅទាញអាវសំណព្វចិត្តសំណព្វបេះដូងនោះឲ ។

« យើងសំទោស » នាយកម្លោះ គ្រលាស់ពាក្យសុំទោសដូចមិនសូវទម្លាប់ ! កម្រដែលនាយនិយាយពាក្យសុំទោសណាស់ តែចំពោះថេយ៉ុងនាយឥតស្ទាក់ស្ទើរក្នុងការឆ្លើយ ។ ដៃមាំធ្ងន់កន្តុក ទាញកាយតូចដែលយប់មកអោបពិតនិងដើមទ្រូងហាប់ណែនរបស់គេ និងលើកដៃទះខ្នងតិចៗ លួងលោមឲអ្នកខាងណោះបាត់យំ ។

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now