ដឹងរឿងចិញ្ចៀននឹកមកខួរក្បាលថេយ៉ុងចាប់ផ្តើមនឹកគិតទៀតហើយថាបានវាមកពីណា បើគេមិនបានទិញ !ថេយ៉ុងក្រវីក្បាលញ័រតតាត់ និងងាកមកញុាំអាហារវិញ !និយាយត្រង់ទៅថ្ងៃនិងថេយ៉ុងមិនដឹងក្រវីក្បាលប៉ុន្មានរយដងទេ !!
____
ឥវ៉ាន់សម្ភារះរញេរញ៉ៃពេញផ្ទៃបន្ទប់ បង្ហាញឲឃើញរាងកាយចំណាស់ពីររូបកំពុងតទល់គ្នា ទំនងទាស់ទែងពាក្យសម្តីមិនធម្មតា
«បងឯងនេះឆ្កួតនិងល្បែងលែងដឹងមុខហើយ ឌីលែន»សម្រែក
ស្រែកថាឲប្តីជាមួយអារម្មណ៍កម្រោលចូលខ្លួនពីលោកស្រីដូហ្យុន
លោកឌីលែនអង្គុយនៅកៅអី កំពុងស្ងាត់ស្ងៀម ប្រហែលកំពុងគិតពិចារណារកដំណោះស្រាយ
«ស្រែកនោះស្រែករកតែសមាធិមិនបាន»លោកឌីលែនស្រែកថាឲភរិយាវិញយ៉ាងគំហុក
«សមាធិឆ្គួតយ៌ស្អី !! បំណុលជំពាក់គេជុំទិស»លោកស្រីដូហ្យុន
«ដីក្នុងក្រុងទីប្រជុំជន ដែលប៉ាម៉ាក់គាត់ចែកមកឲខ្ញុំទុកបើកមុខរបររកសុីបងយកវាទៅបញ្ចាំសងគេអស់ហើយ បើយ៉ាងៗនិងបន្តិចទៀត អាផ្ទះដែលយើងកំពុងជាន់នេះក៏លែងបាននៅដែល»ប្តីមហាចង្រៃដឹងថាមានទ្រព្យអីគឺបាត់បង់ទៅទាំងអស់និង លោកស្រីដូហ្យុនខឹងខ្លាំងណាស់ ដីកេរអាករដែលប៉ាម៉ាក់ទុកឲគាត់ ប្តីចង្រៃយកទៅដាក់បញ្ចាំអស់ហើយ ហើយវាក៏គ្មានថ្ងៃ សង្ឃឹមថានឹងបានមកវិញដូចគ្នា !!
«.....»ស្ងាត់
«មិចក៏ស្ងាត់ មិនភ្ញាក់ខ្លួនទៀតហ្អេស ហ្ហឹកៗ!!»លោកស្រីដូហ្យុនខ្ទប់មុខយំលែងខ្មាសទៀត មកដល់ដំណាក់កាលនេះទៅហើយ
«ហ៊ើយ យើងធុញខ្លាំងណាស់ ដឹងវាស្អីណាស់ណាទេ»
«អ្នកណាទៅប្រាប់បងឲទៅលែងល្បែង អ្នកណាទៅប្រាប់បងឲទៅខ្ចីលុយខ្ចីបុលគេ ឲជាប់វ័ន្តកក៏មិនដោយសារបងខ្លួនឯងទេហ្អេ៎ស»
«ផាំង !!កុំមកមាត់ធំដាក់យើង ប្រយ័ត្នងាប់គ្មានសល់សាច់»លោកឌីលែនស្ទុះទៅវាយតុមួយទំហឹងដៃ ខ្ទរពេញផ្ទៃបន្ទប់
«ហ្ហឹកៗ ខ្ញុំស្តាយក្រោយណាស់ ដែលរៀបការជាមួយលោក បើខ្ញុំស្តាប់តាមប៉ាម៉ាក់ពីដំបូង ម្លេះខ្ញុំមិនវេទនាដូចសព្វថ្ងៃនិងទេ»លោកស្រីដូហ្យុនប្រឹងនិយាយទាំងសំឡេងញ័រ
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគ០៨៖កុំយកប្លង់ដីនោះទៅអី
Start from the beginning
