«អស់កិច្ចការរបស់អ៊ំហើយ ទៅវិញចុះ»អ៊ំចំណាស់រត់ចេញពីទីកន្លែងនោះភ្លាមៗ
អាយលីសសម្លឹងមើលខេងខាង មុននិងបោះជំហានដើរចេញពីកន្លែងងងឹតនោះ !
ក្នុងកម្មវិធី
អាយលីសដើរទៅយកស្រាមួយកែវពីថាសដែលបុគ្គលិកកំពុងលើក
នាងកាន់មកដាក់នៅជ្រុងម្ខាងស្ងាត់ពីកន្លែងមនុស្សច្រើន មានតែកន្លែងនេះទេដែលអាចគេចពីក្រសែភ្នែកមនុស្សបាន!!
នាងក្រមុំទាញថ្នាំសម្រើបកម្រឹតខ្លាំងចេញពីកាបូបរបស់នាង ថ្នាំចាប់ផ្តើមរលាយចូលល្បាយតែមួយជាមួយស្រាត្រឹមរយះពេលមិនដល់20វិនាទី អាយលីសលើកស្រាក្រលែងតិចៗ ស្នាមញញឹមពិសពុលចេញពីបបូរមាត់ក្រហមឆ្អៅ !
«បងរឹកខ្លាំងណាស់ អូនលេងផ្លូវកាត់ទើបស្រវ៉ាចាប់បងបានលឿន»
បើនាងមិនស្រវ៉ាចាប់យកឱកាសដោយខ្លួនឯងទេ ប្រាកដជាមានអ្នកផ្សេងដណ្តើមដំណែងរបស់នាងមិនខាន នាងកាន់កែវស្រាទៅដាក់នៅលើថាស
«យកទៅឲប្រមុខរេរ៉ាវែល ចាំឲច្បាស់មួយកែវនេះត្រូវតែជារបស់គាត់តែម្នាក់គត់»នាងចង្អុលអំពីទីកន្លែងដែលជុងហ្គុកកំពុងនៅ
អ្នកបម្រើកាន់ដើរយ៉ាងរហ័សទៅកាន់សាឡុងនោះ
«អញ្ជើញលោក»ជុងហ្គុកសម្លឹងមើលទៅកាន់ថាសដែលមានកែវស្រានៅក្នុងនោះ ដោយមិនបានគិតច្រើនក៏លើកយកមក!!
នាយក្រលែងកែវស្រា1នាទីជាងទៅហើយនៅមិនផឹកទៀត អាយ
លីសទន្ទឹងចាំមើលជាមួយអារម្មណ៍យ៉ាងអន្ទះសាបរិយាយមិនត្រូវ
អាយលីសក៏ងាកសម្លឹងទៅមើលលើឆាកវិញ ប៉ុន្តែពេលដែលនាងងាកចេញ .កែវស្រាដែលនៅក្នុងដៃរបស់ជុងហ្គុក នាយលើកយកមកក្រេបបន្តិច
ដោយឡែកអាយលីសមិនបានចាប់អារម្មណ៍ទាល់តែសោះ !!បន្តិចក្រោយមកមិត្តភក្តិស្រីរបស់អាយលីសជាច្រើនអ្នកបានមកចូលរួម ពួកនាងក៏និយាយសំណេះសំណាលគ្នា! អាយលីសមិនគិតថាគាត់និងផឹកស្រារួច នាងក៏មិនសូវចាប់អារម្មណ៍ក៏ងាកមកនិយាយលេងជាមួយមិត្តនាងវិញ !!
ក្នុងខ្លួនរបស់នាយចាប់ផ្តើមឡើងចំហាយក្តៅយ៉ាងចម្លែក នាយយកធ្មេញមកខាំលើបបូរមាត់ខ្លួនឯងតិចៗ នាយលើកជើងគងអន្ទាក់ខ្លានិងលើកដៃមកឈ្លីចិញ្ចើមខ្លួនឯងតិចៗ
«កើតអីឬលោកម្ចាស់»ម៉ៃឃើលឃើញដូចមិនសូវស្រួលទើបឱនមកសួរ
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
ភាគទី០៤៖ថ្នាំសម្រើប ?
Start from the beginning
