ភាគ ៣២

703 41 0
                                    


គំនុំស្នេហ៍ម៉ាហ្វៀរ៍

ភាគ ៣២

នូណាក្តាប់ដៃណែនទប់ចិត្តទប់អារម្មណ៍ព្យាយាមប្រាប់ខ្លួនឯងថាកុំឲ្យឆាប់ទន់ចិត្តឆាប់លើកលែងទោសឲ្យគេពេក , កុំភ្លេចឲ្យសោះថាគេបានធ្វើអី ,បានសាងអំពើសាហាវអីខ្លះដាក់នាងនឹងគ្រួសាររបស់នាង?

« បំភ្លេចរឿងអតីតកាលទាំងនោះចោល ហើយពួកយើងចាប់ផ្តើមសារថ្មីជាមួយនឹងគ្នាបានទេ? » ថេយ៉ុង
« បំភ្លេចវាចោល? លោកគិតថាវាងាយស្រួលដល់ម្ល៉ឹងសម្រាប់ខ្ញុំ !! លោកមិនមែនជាខ្ញុំលោកមិនយល់ពីភាពឈឺចាប់ទាំងអស់នោះទេ » សម្លេងនិងទឹកភ្នែកគឺកំពុងតែមកតំណាលគ្នាហើយ។
« ចុះនាងគិតថាខ្ញុំមិនធ្លាប់បាត់បង់មនុស្សដែលខ្ញុំស្រលាញ់ទេឬ? ហើយសួរថាអ្នកណាជាអ្នកធ្វើឲ្យខ្ញុំបាត់បង់ពួកគាត់? គ្រប់យ៉ាងមិនមែនជាកំហុសប៉ារបស់នាងទេហេស? » នៅក្នុងបរិយាកាសពេលនេះគឺប្រៀបដូចជាភ្លើងប៉ះនឹងភ្លើង , ថេយ៉ុងដាល់កម្រាល ដោយនិយាយសម្ដីធ្ងន់ៗដាក់នាង.

« ត្រូវហើយគ្រប់យ៉ាងមកពីប៉ារបស់ខ្ញុំ លោកមិនអាចអត់ទោសឲ្យគាត់បានទេចំពោះរឿងរ៉ាវដែលគាត់បានធ្វើដាក់លោក , ចំណែកខ្ញុំក៏មិនអាចអត់ទោសឲ្យលោកបានដូចគ្នាចំពោះអី្វដែលលោកធ្វើដាក់ខ្ញុំ ដូច្នេះហើយតើលោកគិតថាពួកយើងអាចផ្តើមសារជាថ្មីដោយអាចបំភ្លេចវាហើយធ្វើអារម្មណ៍ធម្មតាដូចជាគ្មានរឿងអីកើតឡើងបានដែលហេ៎ស? »
« ខ្ញុំអាច.. » ថេយ៉ុងឆ្លើយដោយមិនស្ទាក់ស្ទើរ ខុសពីនូណាដែលកំពុងរៀបរាប់ពាក្យទាំងនេះទាំងទឹកភ្នែកហូររហាម...
« តែខ្ញុំមិនអាច...ខ្ញុំមិនអាចបំភ្លេចរឿងរ៉ាវដ៏អាក្រក់អស់ទាំងនោះបានទេរាល់ពេលដែលខ្ញុំនៅក្បែរលោកវាធ្វើឲ្យខ្ញុំចងចាំគ្រប់យ៉ាងទាំងអស់ខ្ញុំស្ទើរតែជិតឆ្គួតដោយសារតែការលងបន្លាចនៃអតីតកាលមួយនេះ , ដូច្នេះដោះលែងខ្ញុំទៅ ខ្ញុំមិនចង់រស់នៅក្បែរលោកទេ រឹតតែមិនចង់ផ្ដើមជីវិតថ្មីជាមួយនឹងលោកដែល បើអាចជាតិនេះពួកយើងរស់នៅឆ្ងាយពីគ្នានឹងមិនបាច់ជួបគ្នាជារៀងរហូតកាន់តែល្អ » ស្ដាប់ឃ្លានេះចប់ហើយបេះដូងរបស់ថេយ៉ុងបែកជាពីរ 💔

#ខាងទីក្រុង

ក្រុមរបស់ជីមីនជាច្រើននាក់ក៏បាននាំគ្នាមកកាន់ភូមិគ្រឹះរបស់ថេយ៉ុងបន្ថែមព្រោះតែជីមីនកោះហៅមក។

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now