ភាគ ២១ ( ខានឃើញរាងអូនយូរ 🤣)

1.2K 26 0
                                    

                         គំនុំស្នេហ៍ម៉ាហ្វៀរ៍

                            (  ភាគ ២១ )

« លើកក្រោយកុំឲ្យជីមីនថើបទៀតឲ្យសោះ » សុខៗថេយ៉ុងស្រាប់តែបន្លឺប្រយោគនេះឡើងជាមួយទឹកមុខបែបមិនពេញចិត្តពេលឃើញអ្នកផ្សេងប៉ះពាល់នាងអីបែបនេះ
« មានហេតុផលអីដែលខ្ញុំត្រូវធ្វើតាមសម្ដីរបស់លោក? »
នូណា និយាយព្រមនឹងដៃលើកទៅក្រវាសដៃរបស់គេចេញពីថ្ពាល់នាង.
« កុំទាន់ឆាប់ភ្លេចពេកព្រោះនាងនៅតែជារបស់លេងខ្ញុំនៅឡើយ ហឹុសតែបើនាងភ្លេចហើយ....អញ្ចឹងពួកយើងធ្វើរឿងនោះរំលឹកការចងចាំវិញទៅ... ផាច់ » មុខរបស់
កម្លោះសង្ហារថេយ៉ុងត្រូវទៅម្ខាងតាមកម្លាំងដៃតូចស្រឡូន
« ឆាប់បិទមាត់ចង្រៃរបស់លោកទៅគីមថេយ៉ុង ,លោកឯងគ្មានសិទ្ធអីមកគ្រប់គ្រងខ្ញុំទៀតទេ » នូណាស្រែកដាក់គេទាំងភ្នែកស្រក់ហូរមកម៉ាត់ៗជោគថ្ពាល់ទាំងគូរ នាងទប់លែងជាប់ហើយពេលនេះរបួសចាស់ចាប់ផ្ដើមរើឡើងវិញហើយគឺរឿងដែលនាងខំធ្វើចិត្តមិនឲ្យនឹកឃើញភាពឈឺចាប់មួយនោះឥលូវគេមកឲ្យនិយាយឲ្យវារង្គោះរង្គើសារជាថ្មី។
« ចាំទុកទៅនាងគ្មានថ្ងៃអាចគេចផុតពីយើងទេរីននូណា » ថេយ៉ុងគឺកំណាចដូចជាសាតានចូលទៀតហើយ គេចាប់ច្របាច់ស្មាតូចរបស់នាងខ្លាំងៗនឹងទាញខ្លួននាងឲ្យចូលមកជិតគេ.
« ហឹុកៗ..លែង » នូណាក៏មិននៅស្ងៀមនាងព្យាយាមច្រានគេចេញពីនាងវិញដូចគ្នាទាំងទឹកភ្នែកហូរមិន ឈប់ , ក្នុងចិត្តរបស់ពួកគេពេលនេះគឺកំពុងខឹងគ្នាទៅវិញទៅមកប្រៀបដូចជាភ្លើងប៉ះនឹងភ្លើងយ៉ាងអញ្ចឹង
ពួកគេឈ្លោះគ្នារហូតផ្អើលដល់ម៉ែដោះកូកូ..

« អ្នកនាងនូណា!! » សម្លេងរបស់ម៉ែដោះធ្វើឲ្យអ្នកទាំងពីរបញ្ឈប់សកម្មភាព, នូណាមិននិយាយអ្វីហើយក៏ច្រានថេយ៉ុងចេញមុននឹងរត់ទៅបន្ទប់ទាំងយំមិនព្រមឈប់.

« អ្នកប្រុសថេយ៉ុងនេះរវាងអ្នកប្រុសនឹងអ្នកនាងនូណាមានរឿងអីទៅម៉េចក៏ដល់ថ្នាក់នេះ ? » ម៉ែដោះងាកមកសួរថេយ៉ុងតែគេមិនតហើយក៏ចាកចេញទៅបាត់ .

*Nuna scene

មកដល់ក្នុងបន្ទប់នាងយំកាន់តែខ្លាំងព្រោះវាឈឺចាប់ម្ដងទៀតហើយ។វាឈឺលើសមុនទៅទៀតហេតុអីសុខៗគេមកធ្វើឱ្យនាងនឹកឃើញរឿងអាក្រក់ទាំងអស់នោះ?

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now