ភាគ ១៣

924 32 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ ១៣

#ភូមិគ្រឹះរបស់ឧត្តមសេនីយ៍ផាក

ពួកគេនិយាយគ្នារឿងការងារតាំងពីនៅក្នុងកម្មវិធីមិនទាន់ចប់ក៏បន្តរហូតមកនិយាយនៅ ផ្ទះរបស់ជីមិនបន្ថែមទៀត។

« កម្រណាស់ដែលបានជួបឯងបែបនេះដោយ សារតែយើងគ្មានពេល ,ថ្ងៃនេះបានជួបហើយយើងនិយាយគ្នាឲ្យយូរបន្តិចទៅ » ជីមីននឹងថេយ៉ុងក៏កំពុងអង្គុយនិយាយគ្នានៅលើសាឡុងក្នុងផ្ទះរបស់ជីមីន.
« ខ្ញុំក៏ដូចជាខានមកទីនេះយូរដែរហើយ » ថេយ៉ុង
« ពេលនេះមិនដូចពីមុនទេការងារកាន់តែច្រើនហើយយើងមិនសូវបាននៅផ្ទះដូចមុនទេ »
« បាទ »
« ថេយ៉ុងអា៎បងមានរឿងចង់និយាយជាមួយឯង »
« មានរឿងអីទៅ »
« ករណីដែលពាក់ព័ន្ធជាមួយនឹងឯងគឺច្រើន ណាស់ ,យើងថាឯងគួរតែឈប់ប្រព្រឹត្តរឿងអស់ នោះទៅ បើទោះជាយើងជួយបិទបាំុងពីក្រោយករណីរឿងក្ដីរបស់ឯងក៏ពិតមែនតែថ្ងៃណាមួយយើងមិនអាចជួយបានរហូតទេ » ( ដោយ
សារតែមានជីមីនជាខ្នងបង្អែកធំទើបTae ហ៊ានធ្វើរឿងអាក្រក់ៗទាំងដោយមិនខ្លាចមិនព្រឺរោមជាមួយនឹងច្បាប់សោះឡើយ )
« រឿងនេះខ្ញុំចេះគិតគូរខ្លួនឯងហើយ »Tae
« យើងគ្រាន់តែចង់ឲ្យឯងត្រឡប់មកដើរផ្លូវល្អវិញតែប៉ុណ្ណោះ »

ពួកគេនិយាយគ្នាពីនេះពីនោះមួយសន្ទុះថេយ៉ុងក៏ក្រឡេកទៅបង្អួចក៏ឃើញនូណានៅខាងក្រៅកំពុងអង្គុយលើទោងយោលក្បែរសួនផ្កាហើយ ក៏មានម៉ែដោះកូកូនឹងនាងប៊ីនឈរកំដរនៅទី នោះដែរ។ ប៉ុន្តែគេមើលនាងមិនស្គាល់ឡើយ។

« យប់ស្មើនេះទៅហើយនៅមានមនុស្សស្រីអង្គុយមើលព្រះច័ន្ទទៀត ? » ថេយ៉ុង
« អរ ប្រហែលជានាងគេងមិនលក់ទៀតហើយមើលទៅ »
« ឥឡូវបងរកមនុស្សស្រីដែលត្រូវចិត្តបានហើយហេស បើអញ្ចឹងបងលែងចង់ដើរសប្បាយទៀតហើយ? »
« ឯងក៏ដឹងហើយពួកយើងអាយុច្រើនហើយមិនគួរលេងសើចទៀតទេគួរតែគិតដល់អនាគតហើយមានគ្រួសារបង្កើតកូនចៅរស់នៅយ៉ាងសុខសាន្តមិនល្អទេហេស? »
« គ្មានអីល្អដូចជានៅលីវទេចង់ទៅណាទៅណីមានសេរីភាពមិនបាច់ខ្វាយខ្វល់អីច្រើន » Tae
« ស្រេចតែឯងទេ,តែល្មមឈប់លេងសើចជាមួយស្រីៗទៅឯងនោះ »
« ម៉េចនឹងអាចឈប់បានទៅ »
« ប្រយ័ត្នកើតអេដស៍ស្លាប់ទៅឯង » ដោយគ្រឺតគេនិយាយមិនស្ដាប់គ្នាបែបនេះជីមីនក៏បញ្ជួសគេលេង។
« ហូយ...ខ្ញុំមិនមែនល្ងង់មិនចេះការពារឯណា »
« ដំរីជើងបួនគង់មានភ្លាត់ទេអាប្អូន »

#NuNa_Scene

« ហីយ៉ា..អ្នកនាងយំទៀតហើយ » ម៉ែដោះកូកូ
« អ៊ំុពេលណាទៅគេងទៅខ្ញុំងងុយគេងខ្លាំងណាស់ »
« ឯងមិនឃើញអ្នកនាងនៅអង្គុយទីនេះនៅ ឡើយទេហេស »
« អ្នកនាងហេតុអីអ្នកនាងចេះតែយំមិនព្រមនិយាយសោះអញ្ចឹង » ប៊ីន
« អេ នាងនេះឯងឆាប់បិទមាត់ភ្លាមទៅ »
« អ្នកទាំងពីរចូលគេងមុនខ្ញុំទៅខ្ញុំនៅទីនេះមួយភ្លែតទៀតសិន » នូណា
« ម៉ែដោះឃើញទេអ្នកនាងព្រមនិយាយហើយ , ហុឹមសំឡេងអ្នកនាងឡើងពីរោះហេតុអីមិនចូលចិត្តនិយាយស្ដីច្រើនអញ្ចឹងណ៎ »
« តែអ្នកនាងនេះវាយប់ជ្រៅហើយណា,ខ្យល់ក៏ធ្លាក់មកត្រជាក់ទៀតឆាប់ចូលទៅសម្រាប់វិញទៅប្រយ័ត្នឈឺណាអ្នកនាង » ម៉ែដោះកូកូ
« ខ្ញុំមិនអីទេអ្នកទាំងពីរចូលទៅគេងមុនចុះ »
« ចាស តែអ្នកនាងប្រញាប់ចូលទៅវិញផងណា »
« ចាសខ្ញុំដឹងហើយកុំបារម្ភអី » ក្រោយពីនូណាឆ្លើយតបហើយពួកគេក៏ក៏ចាកចេញទៅ.

« លោកប៉ា , អ៊ូស៊ី តើអ្នកទាំងពីរកំពុងតែសម្លឹងមើលខ្ញុំពីលើមេឃមែនទេ » ស្របនឹងប្រយោគទឹកភ្នែកជាច្រើនដំណក់ក៏រមៀលធ្លាក់ចុះមកកាត់ផែនថ្ពាល់សរលោងរបស់រាងតូច។
« ហុឹកៗ ហឹុក  ខ្ញុំស្អប់គេម្នាក់នោះខ្ញុំស្អប់គេខ្លាំងណាស់ហឹុកៗ » ម្រាមដៃទន់ស្រឡូនអង្អែលខ្ញាំពោះពោលពាក្យយ៉ាងឈឺចាប់ពេលគិតដល់រឿងដែលបានកើតកន្លងមក

#Kimtaehyung_Scene

« ពេលនេះយប់ណាស់ទៅហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញហើយ » Tae
« បើអញ្ចឹងបើកបរប្រយ័ត្នប្រយែងណា » jm ក៏ងើបជូនដំណើរគេមកដល់មាត់ទ្វារ
« ខ្ញុំលាសិនហើយថ្ងៃក្រោយបើទំនេរខ្ញុំនឹងមកលេងបងទៀត »
« ល្អបើមានពេលទំនេរយើងគួរតែទៅញ៉ាំបាយជុំគ្នាម្ដងទៅ »
« បាទ អញ្ចឹងខ្ញុំទៅសិនហើយ »
« Okay ទៅចុះ » បន្ទាប់ពីលាគ្នាហើយថេយ៉ុងក៏ដើរ ចេញទៅស្របនឹងនូណាក៏ដើរចូលមកក្នុងផ្ទះវិញដូច គ្នាដែលធ្វើអោយពួកគេដើរឈួសផ្លូវគ្នា....

_ជួយVoteឱ្យម្នាក់មួយផង_❤️

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now