ភាគ ៣១ ( ទីបំផុតដាច់ចិត្តនិយាយពាក្យនេះហើយ)

668 33 4
                                    


គំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ ៣១


ថ្ងៃបន្ទាប់🌴


រាងតូចកំពុងបោសជូតធូលីដីនៅកន្លែងគេងរបស់នាងជួនជាចៃដន្យអីនាងក៏បានប្រទះ ឃើញទូរស័ព្ទរបស់ថេយ៉ុងដែលគេប្រាប់នាងថាខូចព្រោះវាចូលទឹក ,ឥឡូវមិនដឹងថាវាដំណើរវិញហើយឬនៅទេ!!

នូណាលើកវាឡើងយកមកចុចឃើញថាវាដំណើរប្រើបានវិញហើយ។

« អេ..លេខសម្ងាត់ជាអីទៅ មិនដឹងថាគេដាក់លេខស្អីខ្លះទេ » នូណាព្យាយាមចុចដោះ Password ដោយមិនដឹងថាថេយ៉ុងដាក់លេខអីខ្លះនោះទេ ។ ឈរគិតមួយភ្លែតហើយចុចសាកម្ដងទៀត.

« មិនមែនជាថ្ងៃខែដែលម៉ាក់គេស្លាប់ទេ ចឹងគេដាក់អីជំនួសវិញ?» ដោយសារតែនាងគិត ថាថ្ងៃដែរម៉ាក់គេស្លាប់គឺជាថ្ងៃដែរគេឈឺចាប់ដែលគេគួរចង់ចាំមិនអាចបំភ្លេចបានដូច្នេះសមណាស់ដែលគេទុកវាជាលេខសំខាន់ហើយនាងសង្ឃឹមថាគេនឹងដាក់លេខនេះជា Password ប៉ុន្តែវាបែជាមិនត្រឹមត្រូវទៅវិញ , ឆ្ងល់ណាស់ចឹងតើមានថ្ងៃខែណាដែលសំខាន់ជាងនេះទៅទៀតនោះ?

« ថ្ងៃប៉ាគេស្លាប់? » « ប៉ុន្តែខ្ញុំមិនដឹងគាត់ស្លាប់ថ្ងៃណាផង !» នូណាឈរអេះក្បាលទាល់តម្រិះរកនឹក.
« ថ្ងៃកំណើត ?» នូណាគិតចុះឡើងៗក៏គិតមកដល់ចំណុចនេះដំបូងរកសរសេរថ្ងៃកំណើតរបស់ថេយ៉ុងប៉ុន្តែនាងមិនស្គាល់ ។ នូណាបម្រុងទុកទូរស័ព្ទចុះទៅហើយតែបែជាមិនអស់ចិត្តទើបនាងសម្រេចសាកល្បងសរសេរថ្ងៃកំណើតរបស់នាងដាក់ចូលម្ដង.

« .....?? » នូណាភ្ញាក់ព្រើតនៅពេលដែលលេខនេះវាត្រឹមត្រូវអាចដោះPassword ចេញ
« ហេតុអីក៏គេដាក់វាជាថ្ងៃកំណើតរបស់ខ្ញុំ? »
« គេដឹងថ្ងៃកំណើតរបស់ខ្ញុំដោយរបៀបណាទៅ? » នូណាឈរខ្ទប់មាត់នៅមិនទាន់អស់ចំហាយភ្ញាក់ផ្អើលខណះនៅក្នុងចិត្តកំពុងតែឆ្ងល់ ឆ្ងល់ខ្លាំងយកតាមែនទែន... ( មូលហេតុដែលថេយ៉ុងដឹងក៏ព្រោះតែរូបថតកាលនៅពីតូចរបស់នូណាហ៎ ចាំអត់?បើអត់ចាំទេទៅអាននៅភាគទី ១៧ សារឡើងវិញបាន ,ដែលគេបានយកវាមកតាមខ្លួនហើយថ្ងៃកំណើតរបស់នូណាគឺមានសរសេនៅលើខ្នងខាងរូបថតនោះឯង។)

នាទីបន្ទាប់ក្រោយពីនូណាបានក្រលេកឃើញមានលេខទូរស័ព្ទរបស់ជីមីនភ្លាមនាងក៏ឈប់គិតពីរឿងអម្បាញ់មិញទាំងអស់ ,មុននឹងប្រញាប់ចុចខលទៅរកជីមីនឲ្យជួយ.


គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now