ភាគ២ (🔞)

2.5K 23 0
                                    


រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ - ភាគ ២

* ឆ្វោកៗ * ថេយ៉ុង អាដៃនាងទាំងសងខាងជាច្រើនកន្លែងដោយមិនខ្វល់ពីការឈឺចាប់របស់រាងតូចអ្វីបន្តិចឡើយ
« ហឹុកៗ ហឹុក » នូណាសម្លឹងមើលដៃខ្លួនដែលពោរពេញទៅដោយឈាម,យំទាំងខ្លួនញ័រទទ្រីក ។
តើប្រុសម្នាក់នេះគេជាមនុស្សឬជាបិសាចហេតុអីក៏សាហាវព្រៃផ្សៃយ៉ាងនេះ?
« ឈប់..ឈប់ .. ទៅ.. » លោករីនមើលទៅសភាពកូនស្រីរបស់ខ្លួនក្លាយទៅជាបែបនេះគាត់អត់មិនបាននិងអាណិតកូនស្ទើរខ្លោចចិត្តពិតមែន, រហូតដល់ថ្នាក់ជំងឺគាំងបេះដូងរបស់គាត់រើសឡើងធ្វើទុក្ខភ្លាមៗ។
« លោកប៉ា .. » ឃើញជំងឺប៉ារបស់នាងរើសឡើងបែបនេះ នូណាក៏ស្ទុះក្រោកបម្រុងទៅរកប៉ារបស់នាង ប៉ុន្តែត្រូវរាងក្រាស់ឱបជាប់ពីក្រោយ
« លែងខ្ញុំ » នូណាស្រែកព្រមទាំងព្យាយាមបេះដៃគេចេញតែគ្មានបានការព្រោះយ៉ាងណានាងមិនអាចឈ្នះគេបានទេ
« ថ្នាំ.. ថ្នាំ.. » លោករីននិយាយដង្ហក់ៗទាំងព្យាយាមវាទៅរកទូរដែលដាក់ថ្នាំរបស់គាត់
« នាំយកនាងទៅ » ថេយ៉ុងបញ្ជាទៅកូនចៅចំណិតរបស់ខ្លួនឱ្យចាប់នូណានាំទៅជាមួយ
« បាទចៅហ្វាយ » ពេលឮបញ្ជារបស់
ចៅហ្វាយហើយស៊េនក៏ចូលមកគ្រៀកអូសនូណាយកទៅជាមួយ
« លែងខ្ញុំ ខ្ញុំចង់ទៅមើលប៉ាខ្ញុំ..លែងទៅ » នូណាស្រែកព្រមទាំងព្យាយាមរើសបម្រាស់ខ្លាំងៗមានះចង់ទៅមើល ប៉ារបស់នាង
*ឌឹប * ដោយសារតែមិនចង់ឲ្យរញ៉េរញៃស៊េនក៏វាយកញ្ជឹងក៎នាងឲ្យសន្លប់ហើយក៏បីនាងទៅដាក់ក្នុងឡាន

#វិមានរបស់លោកប្រុសម៉ាហ្វៀរ៍ត្រកូល Kim

« Surprise បងថេយ៍ ...តើនាងជាអ្នកណា? » ជេមមី ដែលអង្គុយចាំថេយ៉ុងអស់រយៈពេលជាច្រើនម៉ោងដោយសារតែចង់ចាំsurprise គេព្រោះនាងទើបតែមកដល់ពីប្រទេសអូស្ត្រាលី។នៅពេលដែលឃើញគេដើរចូលមកនាងស្ទុះងើបបន្លឺសម្លេងទៅកាន់ថេយ៉ុងភ្លាមៗទាំងទឹកមុខរីករាយ ប៉ុន្តែត្រូវគាំងឈប់ពេលសម្លឹងឃើញស៊េនកំពុងបីមនុស្សស្រីម្នាក់មកពី ក្រោយថេយ៉ុង។
« ឯងមកដល់យូរហើយ? » ថេយ៉ុង មិនឆ្លើយនិងនាងតែបែរជាបង្វែងសំណួរទៅសួរនាងវិញ
« ចាសគឺខ្ញុំមកដល់យូរហើយ » ជេមមី
« ចៅហ្វាយ .. » ស៊េន ហៅគេបំណងចង់សួរថាត្រូវយកនូណាទៅទុកឯណា
« យកនាងទៅ » ថេយ៉ុង និយាយព្រមទាំងធ្វើភ្នែកឲ្យជាសញ្ញាបញ្ជាក់ប្រាប់ថាយកនាងទៅដាក់ក្នុងបន្ទប់របស់គេ
« តើស្រីម្នាក់នោះជាអ្នកណា? » ជេមមីនៅតែជជីកសួរគេ
« សុំទោសដែលមិនបានទៅទទួលឯងនៅព្រលានយន្តហោះ » ជាថ្មីម្ដងទៀតគេនៅតែមិនព្រមឆ្លើយសំណួររបស់នាងដដែល
« ចាស មិនអីទេបើបងរវល់ » ជេមមី
« ពេលនេះខ្ញុំហត់ណាស់ ខ្ញុំឡើងទៅបន្ទប់សិនហើយ »
« ម៉ែដោះជួយយកប្រអប់ថ្នាំទៅបន្ទប់ខ្ញុំផង »
ចប់សម្ដីថេយ៉ុងក៏ទៅខាងលើបាត់
« ចាសអ្នកប្រុស »
« ហេតុអីក៏គាត់នាំមនុស្សស្រីមកអញ្ចឹង » ជេមមីនិយាយខ្សឹបៗម្នាក់ឯងនៅតែមិនអស់ចិត្តតែក៏មិនដឹងធ្វើយ៉ាងម៉េចបើគេមិនព្រមឆ្លើយនឹងនាងសោះ

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now