ភាគ ២០

1.1K 61 0
                                    

                     គំនុំស្នេហ៍ម៉ាហ្វៀរ៍

                        ( ភាគ ២០ )

ថេយ៉ុងស្អុះស្អាប់ដេករើពេញនឹងរហូតធ្វើឲ្យភ្ញាក់នូណាឲ្យទាល់តែបាន.
« ស្អីនឹង » នូណាក្រោកអង្គុយហើយបើកភ្លើងភ្លឺពេញបន្ទប់ហើយក៏ធ្វើឲ្យនាងឃើញយ៉ាងច្បាស់ៗថាពេលនេះថេយ៉ុងកំពុងតែដេកដោះអាវនៅលើគ្រែរបស់នាង។ចំណែកអាវដែលដោះនោះគឺគេក្រវាសក្រវែងទៅខាងនូណានឹងហើយ
« គីម ថេយ៉ុង » នូណាយកដៃគោះក្បាលខ្លួនមុននឹងចាប់កាន់អាវរបស់គេក្រវែងចោលឲ្យឆ្ងាយពីនាងព្រោះក្លឹនស្រាឆួលដល់ច្រមុះធ្វើឲ្យនាងចង់ពុលនឹងក្លិននេះបាត់ទៅហើយ
« នូណា... ម៉េចក៏នាងនៅទីនេះ » ដោយ
សារតែចាំង ភ្នែកពេកថេយ៉ុងក៏ភ្ញាក់ដែល.
« ខ្ញុំទេដែលគួតែសួរលោកនៅសំនួរនេះ » រាងតូចជ្រួញចិញ្ចើមសម្លក់គេទាំងម៉ួម៉ៅក្នុងចិត្តចង់តែធាក់គេឲ្យធ្លាក់ពីលើគ្រែ
« ហេតុអី? » Tae
« ទីនេះជាបន្ទប់របស់ខ្ញុំម៉េចក៏លោកចូលមក »
« hmm?អូយ..ងងុយគេងណាស់់កុំរំខានខ្ញុំ » ពេលដឹងថានេះជាបន្ទប់របស់នាងចឹងគេក៏ប្រាស់ខ្លួនដេកទៅវិញព្រោះតែគេមានគំនិតចង់នៅរំខាននាងហ្នឹងហើយណា មួយក៏ដូចដែលដឹងអញ្ចឹងគេនឹកនាងខ្លាំងណាស់។បានឱកាសប៉ុណ្ណេះហើយគេនឹងមុខក្រាស់មិនព្រមចេញ ទៅណានោះទេ។
« ណ៎ែ ..ឆាប់ចេញទៅឱ្យឆ្ងាយទៅ » នូណាគ្រវាសដៃគេចេញពេលដែរគេស្រវារកអោបចង្កេះរបស់នាង.
« ម៉េចក៏នាងមិនដេកជាមួយនឹងជីមីន hyung អញ្ចឹងឈ្លោះគ្នាមែនទេបានជាដេកបន្ទប់ផ្សេងគ្នា? » ដោយឆ្ងល់គេក៏សួរខ្ញុំដេញដោលនាង .
« កុំចេះចង់ដឹងវាជារឿងប្ដីប្រពន្ធរបស់ខ្ញុំទេអញ្ចឹងហើយលោកកុំមកខ្វាយខ្វល់ » នាងតបទាំងគម្រោះគំរើយដូចដែលថាអញ្ចឹងគឺចរិតនាងនៅពេលនេះគឺខុសពីមុនដាច់ ដែលអាកប្បកិរិយាបែបនេះហើយទើបធ្វើឲ្យថេយ៉ុងមួម៉ៅនិងនាងដូចគ្នា។
« អូយ... » រាងតូចបន្លឺឡើងស្របពេលដែលគេទាញនាងផ្ដួលហើយឱបរឹតខ្លួនប្រាណរបស់នាងយ៉ាងណែន
« លែង...ធុំក្លិនស្រាគួរឱ្យស្អប់ »
« ពិតមែន? » គេដឹងហើយតែនៅតែសួរបញ្ជួសនាងទៀត
« មានច្រមុះដែរម៉េចក៏មិនហិតខ្លួនឯងទៅ » នូណា
« ហិតហើយក្រអូបតើ » នាងឱ្យគេហិតខ្លួនរបស់គេតែគេបែរជាមកថើបញីញក់ថ្ពាល់របស់នាងទៅវិញ ( អើថើបថ្ពាល់កូនគេហើយមិនឱ្យក្រអូប? )
« ទៅងូតទឹកទៅធំុក្លិនស្រាឡើងពេញបន្ទប់ទៅហើយខ្ញុំមិនអាចគេងលក់ទេ »
« ខ្ញុំឈឺក្បាលណាស់មិនអាចទៅងូតទឹកបានទេ ,នាងជូតខ្លួនឲ្យខ្ញុំបន្តិចមក »
« អត់ »
« អត់ក៏អត់ទៅ អញ្ចឹងគេងបែបនេះហើយខ្ញុំនឹងបំពុលនាងជាមួយនឹងក្លិននេះឲ្យស្លាប់ » ថាហើយថេយ៉ុងក៏រឹតបន្តឹងដៃរបស់គេឱ្យឱបនាងកាន់តែណែនជាងមុនធ្វើឱ្យនាងទ្រាំមិនបានក៏ព្រមចាញ់គេតែម្តង។
« អត់ទេខ្ញុំជូតឱ្យក៏បានលែងខ្ញុំទៅ »
« ម៉េចមិនរឹងក្បាលទៀតទៅ? »

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now