ភាគ ១៨

939 19 1
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ ១៨

ជាច្រើនថ្ងៃក៏កន្លងផុតទៅជីមីននឹងនូណារស់នៅយ៉ាងសប្បាយចិត្តជាមួយនឹងគ្នាធម្មតា, មើលទៅពួកគេកំពុងតែរៀនស្វែងយល់ពីគ្នាទៅវិញទៅមកតាមពេល វេលាដែលបាននៅជាមួយគ្នាកន្លងមកនូណាមានអារម្មណ៍ថាកក់ក្តៅនឹងមានទំនុកចិត្តទៅលើបុរសម្នាក់នេះណាស់ ។ ចំណែកឯថេយ៉ុងវិញមួយថ្ងៃមួយថ្ងៃអារម្មណ៍មិននៅក្នុងខ្លួនមិនដឹងយ៉ាងម៉េចចេះតែគិតដល់មនុស្សស្រីម្នាក់ដែលគេជ្រុលដៃបានធ្វើបាបកន្លងមក។

« យ៉ាងម៉េចហើយ » ថេយ៉ុង ដែលអង្គុយនៅ ក្នុងហាងកាហ្វេមួយកន្លែងហើយកំពុងមើលរូបថតរបស់នូណាកាលពីនៅក្មេងនោះក៏សួរទៅស៊េនពីរឿងដែលគេពឹងឱ្យស៊េនសើុបដំណឹងអំពីនូណាថាតើនាងស្លាប់ឬមួយក៏រស់ .
« គឺមិនបានដំណឹងអ្វីនោះទេចៅហ្វាយ » ស៊េន
« ..... » ថេយ៉ុងមិននិយាយអ្វីប៉ុន្ដែក៏ដង្ហើមធំ ,
ខួរក្បាលគេពេលនេះមិនដឹងយ៉ាងម៉េចចេះតែគិតពីនាងហើយចង់ជួបនាងវិញណាស់។មួយថ្ងៃៗគេឲ្យស៊េននិងកូនចៅរបស់គេតាមរកនាងនិងស៊ើបអំពីនាងថានាងស្លាប់ឲ្យហើយឬនៅ ? ហេតុអ្វីបានជាគេរកមិនឃើញនាងសោះ។ ដោយក្នុងចិត្តអន្ទះអន្ទែងចង់បាននាងមកវិញ។
« ខ្ញុំថាបើមើលតាមសភាពរបស់នាងនៅថ្ងៃនោះអ្នកនាងនូណាប្រហែលជាស្លាប់បាត់ហើយ » ស៊េនតបទាំងអោនមុខព្រោះគេគិតថាកាលពេលនោះនាងកំពុងតែទ្រុឌទ្រោមឈាមហូរចេញមកមិនឈប់ហើយនៅត្រូវគេយកទៅទុកចោលរងានៅទីនោះទៀត។គិតទៅតាំងពីពេលនោះមកទល់ពេលនេះវារយៈពេលបីខែទៅហើយសួរថាតើនាងអាចមានជីវិតរស់បានយ៉ាងម៉េចនៅទីនោះក្នុងសភាពយ៉ាប់យឺនអញ្ចឹង?

ស៊េននិយាយបែបនេះរឹតតែធ្វើឱ្យថេយ៉ុងដកដង្ហើមកាន់តែធំ... ស្ដាប់ស៊េននិយាយយូរៗទៅគេដូចជាកាន់តែសោកសៅ ។ ក្រោយពីអង្គុយនៅទីនោះអស់ចិត្តហើយTaeក៏សម្រេច ចិត្តងើបហើយដើរចេញទៅពីហាងកាហ្វេនោះ...

« នូណា! » ពេលដែលគេដើរដល់ជិតទ្វារស្រាប់តែមានស្រីម្នាក់រុញទ្វារចូលមកក្នុងហាងកាហ្វេនេះដែរស្របនឹងពួកគេដើរឈួសផ្លូវគ្នាថេយ៉ុងក៏ចាប់ដៃនាងហើយហៅ ឈ្មោះ.
« លោកកើតអីនឹង? » ពេលដែលស្រីម្នាក់នោះងើបមុខងើយមើលគេបែបនេះទើបគេដឹងថានាងមិនមែនជា
រីននូណាឡើយ.

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now