ភាគ៥

1.2K 22 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ 5

#វិមានរបស់វីលៀម
  
    ឈានចូលដល់វេលាម៉ោង 7យប់វីលៀម និងនូណាក៏កំពុងអង្គុយនិយាយគ្នាលេងនៅរានហាលខាងមុខនៃបន្ទប់គេងរបស់នូណា។ពួកគេជជែកគ្នាពីនេះពីនោះរហូតដល់សំណួរមួយដែលវីលៀមសួរអំពីរឿងនូណានិងថេយ៉ុង.
« នាងមានទំនាស់អីជាមួយនឹងគីមថេយ៉ុង? » វីលៀម ឆ្ងល់រឿងនេះយូរហើយប៉ុន្តែគេមិនហ៊ានសួរនាងទាល់ តែសោះទើបតែពេលនេះដាច់ចិត្តសួរនាំនាង
« ខ្ញុំក៏មិនសូវច្បាស់ដែរ ប៉ុន្តែគេនិយាយថាខ្ញុំសមតែទទួលនូវបាបកម្មនេះជំនួសប៉ារបស់ខ្ញុំដែលបានធ្វើឲ្យប៉ារបស់គេស្លាប់ » នូណា នាងពិតជាមិនដឹងអំពីរឿងនេះពិតមែនព្រោះនាងមិនដែលឃើញឪពុកនាងប្រព្រឹត្តអំពើអាក្រក់អ្វីនោះទេតាំងពីនាងធំដឹងក្ដីមកគឺឃើញគាត់រស់នៅឯជាយក្រុងយ៉ាងស្ងប់ស្ងាត់ធ្វើតែចំការមិនដែលបៀតបៀនដល់អ្នកណាឡើយ ប៉ុន្តែហេតុអ្វីក៏គេនិយាយបែបនេះ។ [ ពេលដែលប៉ារបស់ថេយ៉ុងស្លាប់នោះនូណាទើបតែអាយុប្រហែលជា 3 ឆ្នាំតែប៉ុណ្ណោះចំណែកឯប៉ារបស់នូណាវិញ តាំងពីគាត់ចេញពីគុកមកគាត់ក៏ឈប់ប្រព្រឹត្តរបរឃាតករស៊ីឈ្នួលនេះបន្តទៀតគាត់ក៏មានវិប្បដិសារីដែរប៉ុន្តែរឿងវាហួសពេលទៅហើយ ,គាត់សម្រេចចិត្តនាំប្រពន្ធកូនមករស់នៅឯជាយក្រុងឆ្ងាយពីគេឯង។ ក្រោយមកប្រពន្ធរបស់គាត់ក៏បានស្លាប់បន្ទាប់ពីបង្កើតកូនប្រុសពៅហើយបានពីរសប្តាហ៍ ដូច្នេះគាត់មានតែខំប្រឹងធ្វើ ចម្ការចិញ្ចឹមកូនទាំងពីរតែម្នាក់ឯង។ ]
« ប៉ារបស់នាងជាអ្នកសម្លាប់ប៉ារបស់គីមថេយ៉ុង!! អញ្ចឹងនាងជាកូនស្រីរបស់លោករីនលូខាមែនទេ? » គ្រាន់តែនិយាយបែបនេះភ្លាមវីលៀមក៏កាត់យល់ភ្លាមព្រោះគេធ្លាប់ឃើញមានឈ្មោះរបស់លោករីននៅកន្លែងពន្ធធនាគារហើយប៉ារបស់គេក៏ធ្លាប់ប្រាប់រឿងការស្លាប់ប៉ារបស់គីមថេយ៉ុងដែរ។តែមិននឹកស្មានសោះថាគាត់គឺជាឪពុករបស់នូណាអញ្ចឹងទេ
« ម៉េចក៏លោកស្គាល់ឈ្មោះប៉ារបស់ខ្ញុំ? »
« គាត់គឺជាអ្នកទោសធ្លាប់ជាប់ពន្ធនាគារ , គាត់គឺជាឃាតករស៊ីឈ្នួលធ្លាប់ជាប់ពន្ធនាគារច្រើនដងមកហើយតាំងពីជំនាន់ប៉ារបស់ខ្ញុំគឺជាអ្នកទទួលបន្ទុករឿងក្តីតាមចាប់គាត់ » វីលៀម
« ម៉េចនឹងអាចទៅប៉ាខ្ញុំមិនមែនជាមនុស្សអាក្រក់អីនោះទេខ្ញុំមិនដែលឃើញគាត់ធ្វើអាក្រក់ដាក់អ្នកណាឡើយ »
នូណាព្យាយាមប្រកែកព្រោះនាងមិនអាចទទួលយកបាននោះទេប៉ារបស់នាងជាមនុស្សល្អមិនដែលឃើញគាត់ធ្វើរឿងអាក្រក់ៗស្អីបន្តិចផងម៉េចក៏និយាយមកថាគាត់ជាឃាតករអញ្ចឹង.
« តើនាងអាចដឹងរឿងស្អីទៅ បើពេលនោះនាងប្រហែលមិនទាន់ជាចេះដើរផងមើលទៅ »
« ចុះលោកដឹងរឿងស្អីខ្លះទៅ បើពេលនោះប្រហែលជាលោកក៏មិនទាន់យល់ដឹងរឿងច្បាស់ដែរ » នូណាតបទៅគេវិញទាំងរាងខឹងបន្តិច ព្រោះនាងគិតថាគេក៏នៅត្រឹមជាកូនក្មេងនៅឡើយដែរ អញ្ចឹងម៉េចក៏គេហ៊ាននិយាយថាវាជាការពិត.
« ត្រូវហើយពេលនោះខ្ញុំក៏មិនទាន់យល់ដឹងដូចមនុស្សធំដែរប៉ុន្តែក្រោយមកប៉ារបស់ខ្ញុំជាអ្នកប្រាប់រឿងគ្រប់សប់មកកាន់ខ្ញុំព្រោះវាជារឿងពិតនៅកន្លែងការងាររបស់ខ្ញុំគឺមានរូបគាត់និងរឿងរ៉ាវករណីឃាតកម្មរបស់គាត់នៅក្នុងសៀវភៅកំណត់ហេតុកំពុងប៉ូលីស » វីលៀម
« ខ្ញុំមិនជឿ ខ្ញុំមិនជឿទេ » នាងគ្រវីក្បាលតិចៗនៅតែព្យាយាមប្រកែកទាំងភ្នែកក្រហមរលីងរលោងរហូតដល់ទឹកភ្នែករមៀលធ្លាក់ចុះកាត់ថ្ពាល់រលោងម៉ត់ខៃតក់ៗបន្តគ្នា។នាងពិតជាទទួលយកមិនបានពិតមែន.
« សុំទោសខ្ញុំគ្មានចេតនានិយាយបែបនេះធ្វើឱ្យនាងយំទេ , មិនអីទេរឿងនេះវាកន្លងផុតទៅយូរហើយឈប់គិតពីវាទៅ » វីលៀម ងើបមកអង្គុយក្បែនិងនិយាយលួង លោមនាងស្របនឹងដៃរបស់គេក៏លើកមកជូតទឹកភ្នែកចេញពីថ្ពាល់របស់នាង។
« នូណា ..» វីលៀមហៅឈ្មោះរបស់នាងតិចៗព្រមទាំងសម្លឹងមើលភ្នែកនាងចំៗ , មេដៃរបស់គេគ្រវាសចុះឡើងអង្អែលថ្ពាល់នាងមុននឹងគេឱនទៅថើបបបូរមាត់តូចរបស់នាងដោយការថ្នាក់ថ្នម.
« លោក .. » នូណាខិតខ្លួនមកក្រោយទប់ទ្រូងរបស់គេជាការឃាត់.
« ខ្ញុំចាប់អារម្មណ៍លើនាង » គេនិយាយហើយក៏ថើបនាងម្ដងទៀត ថើបរហូតហួសទៅដល់កញ្ចឹងករបស់នាងបន្ទាប់មកគេបឺតកន្លែងនោះឲ្យមានស្នាមជាំក្រហម។ការថើបរបស់ពួកគេចាប់ផ្ដើមរោល រាលទៅហើយស្រាប់ តែមានអ្នកគោះទ្វារបន្ទប់ព្រម ទាំងនិយាយឡើងដោយភាពស្លន់ស្លោ

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now