ភាគ ៦

1.2K 23 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍  ភាគ ៦

« ហ្ហឹក..ខឹក.. ហ្ហឹក » រាងតូចនៅតែព្យាយាមជួយខ្លួនឯងប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមិនអាចគឺវាមានតែធ្វើឲ្យនាងកាន់តែយ៉ាប់យឺនទៅខ្លាំងលើកដើម ។ វិនាទីបន្ទាប់នូណាចាប់ផ្ដើមអស់ដៃអស់ជើងគ្មានកម្លាំងប្រឹងទៀតនោះទេខ្លួនប្រាណក៏ប្រែទៅជាទន់ហើយលិចចូលទៅក្នុងទឹកម្ដងបន្តិចៗព្រោះតែពេលនេះនាងបាត់ បង់ស្មារតីបាត់ទៅហើយ។
« អេ្ហ តែដូចជាមានមនុស្សនៅក្នុងអាងទឹក !! » ស៊េន ដែលដើរកាត់កន្លែងនោះដោយបំណងទៅជួបចៅហ្វាយតាមការហៅ ក៏ស្រាប់តែឃើញរាងតូចកំពុងលេចលង់នៅក្នុងទឹកតែម្នាក់ឯងមិនដឹងជានាងធ្លាក់តាំងពីពេលណាមកហើយនោះទេ
« មនុស្សស្រីរបស់ចៅហ្វាយតើ មិនកើតទេត្រូវតែជួយនាងសិន ,តើនាងលង់ទឹកតាំងពីពេលណាទៅ? » ចប់សំដី ,មិនចាំយូរឡើយគេក៏លោតចូលទៅក្នុងទឹកហើយស្រង់នាងលើក ឡើងមកលើគោក។
« អ្នកនាង.. អ្នកនាងដឹងខ្លួនឡើង » ស៊េនដាស់នាងដោយដៃទះថ្ពាល់នាងតិចៗព្រមទាំងអង្រួនខ្លួននាងផងដែរ។
« អ្នកនាង.. អ្នកនាង » ស៊េននៅតែដាស់នាងដូចមុនគេអោនទៅស្ដាប់ចង្វាក់បេះដូងចង់ដឹងថានាងស្លាប់ឬក៏រស់ព្រោះតែគេឃើញនាងស្លេក ស្លាំងបបូមាត់ឡើងស្វាយ
« ម៉េចក៏គ្មានមនុស្សនៅជិតនេះអញ្ចឹង » ស៊េនងើបមុខសម្លឹងរកមើលក្រែងលោមានមនុស្សស្រីអាចជួយដល់នូណាដែលកំពុងតែដេកស្ដូក ស្ដឹងនេះបាន។ ប៉ុន្តែសម្លឹងយូរហើយនៅតែគ្មានមនុស្សគេក៏សម្រេចចិត្តធ្វើចលនាជួយសង្គ្រោះបឋមនាងដោយខ្លួនឯង។
    គេដាក់ដៃទាំងពីរសង្កត់លើចុងដង្ហើមរបស់នាងម្ដងជាពីរដងម្ដងហើយម្ដងទៀត , តែនូណានៅតែមិនមានប្រតិកម្មអ្វីសោះ។
« ហឹុម... » គេដកដង្ហើមធំបន្តិចហើយយកដៃចាប់ចង្កានឹងច្រមុះអោយហាមាត់, បន្ទាប់មកគេក៏អោនទៅផ្លុំខ្យល់ឲ្យនាង គេធ្វើបែបនេះហូតដល់ទទួលបានផលព្រោះពេលនេះនាងដឹងខ្លួនវិញហើយ
« ខឹក..ហ្ហឹកៗ » នូណាក្អកខ្ជាក់ទឹកចេញពីពោះនឹងជាព្យាយាមបើកភ្នែកតិចៗ.
« អ្នកនាងយ៉ាងម៉េចហើយ » ស្របនឹងប្រយោគស៊េនក៏ជួយទ្រខ្នងនាងឲ្យងើបអង្គុយ.
« .... » រាងតូចរងាញាក់ញ័រគិតតែអោបខ្លួនមិននិយាយអ្វីទាំងអស់។ ឃើញបែបនេះស៊េនក៏លែងសួរនាំអីទៀត ហើយក៏លើកបីនាងទៅក្នុងផ្ទះតូចខាងក្រោយផ្ទះរបស់ថេយ៍ដែលទំនេរគ្មានអ្នកណានៅឡើយ។ គេបីនាងទៅ ផ្ទះធំដែរតែឃើញថាបិទទ្វារបាត់ទៅហើយទើបគេ
សម្រេចចិត្តយកនាងមកទុកនៅទីនេះតែម្ដងទៅ។

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now