ភាគ ២៥

1.1K 36 3
                                    


គំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ ២៥


🌤️ពេលព្រឹក~

កាំរស្មីពណ៌មាសរះចែងចាំងពេញវេហាជះក្តៅទៅដាស់មនុស្សម្នាឲ្យក្រោកពីដំណេក។

« ហ្ហឹម~ » រាងតូចក្រហឹមយ៉ាងល្វើយល្ហិតល្ហៃអស់ កម្លាំងពីខ្លួនអាលីង , នាងបំរែខ្លួនតិចៗមានអារម្មណ៍ថារាងកាយរបស់នាងទាំងមូលដូចជាទើបតែធ្លាក់ពីលើភ្នំយ៉ាងចឹងយាយពីថារោមរឹតឈឺពេញខ្លួនទាំងអស់តែ ម្តង។
« អូ៎យ.... » នូណាឧទានឡើងស្រាលៗទាំងដៃក្តោបផ្នែកក្រោមពោះព្រោះតែនាងឈឺត្រង់តំបន់ពិសេសចាក់ឆឹបៗរហូតដល់ដៃស្បូនទៅហើយ.

« យ៉ាងម៉េចហើយ? » ថេយ៉ុងពេលឃើញនាងដូចជាមិនស្រួលខ្លួនបែបនេះគេក៏ចូលមកមើលនាង។ យប់មិញធ្វើការធ្ងន់ដូចគ្នាប៉ុន្តែថេយ៉ុងបែរជានៅមានកម្លាំងមាំធម្មតា បើចំណែកនូណាវិញគឺដេកស្ទិកងើបមិនរួចសោះ (យាយទៅចែនឹងស្ពៃម៉ងហា)
« ....... » បន្ទាប់ពីឃើញមុខស្វាមីរបស់ខ្លួនហើយកញ្ញាម្នាក់នេះក៏ចាប់ផ្តើមសម្លក់យកតែម្ដង.
« នៅឈឺត្រង់ណាខ្លះ »
« មិនបាច់ប៉ះខ្ញុំទេ..ចេញឲ្យឆ្ងាយទៅ » នាងនិយាយព្រមទាំងវៀសដៃគេចេញខណះដែលគេមកប៉ះស្មារបស់នាង.
« កុំរឹងរូសពេក »
« ប្រាប់ថាឲ្យចេញទៅ.. » ដោយចិត្តក្តៅកំពុង តែខឹងនឹងរាងក្រាស់បែបនេះនាងក៏ស្រែកដាក់គេហើយបែរខ្នងសម្ងំយំតែម្នាក់ឯង
« ..... » ឃើញនាងបែបនេះគេក៏លែងនិយាយអ្វីទៀត បានត្រឹមតែសម្លឹងមើលផែនខ្នងរបស់រាងតូចតែប៉ុណ្ណោះ

* តុក..តុក.. * សម្លេងគោះទ្វារនៅខាងក្រៅ។ មិនចាំយូរថេយ៉ុងក៏ងើបទៅបើកទ្វារ..

« អ្នកស្រីមេភូមិ? »
« ណេះយកវាទៅដាក់លើពោះរបស់នាងទៅ » យាយមេភូមិនិយាយព្រមទាំងហុចក្រណាត់ដែលមានខ្ចប់គ្រាប់ថ្មតូចៗហើយវាមានចំហាយក្តៅៗទៀតផង , ថេយ៉ុងឆ្ងល់ប៉ុន្តែមិនមាត់សួរអីច្រើនទេក៏ទទួលយកថ្មនោះ.
« ដាក់ថ្មក្ដៅលើពោះបែបនេះវានឹងជួយកាត់បន្ថយភាពចុកចាប់នៃភ្នាស់ដៃស្បូនស្រ្តី » ដោយសារតែថ្ងៃខ្ពស់ដល់ណាដល់ណៃទៅហើយប៉ុន្តែគាត់បានមិនឃើញនូណាចេញដើរដូចស្រ្តីដែលរៀបការដូចគ្នាកាលពីម្សិល មិញបានជាគាត់សង្ស័យថានូណាប្រាកដត្រូវអាតួរបឿក រហូតដល់ងើបមិនរួចទើបមកមើលនាងតែម្តងទៅ (យាយនេះចេះដឹងរឿងគេបឿកគ្នាម៉េស 😂 )

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now