ភាគ ១១

975 19 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ ១១

រាងតូចខំបើកភ្នែកបន្តិចម្ដងៗក្រោយពេលឮសំឡេងរញ៉េរញ៉ៃនៅខាងក្រោម។ហើយសំឡេងនោះគឺដូចជាសំឡេងមនុស្សដែលនាងប្រហែលស្គាល់...

« ប៉ា... » បន្ទាប់ពីផ្ទៀងស្ដាប់ច្បាស់ហើយនូណាស្រក់ទឹកភ្នែកមកតក់ៗព្រោះចាំបាននៅសំឡេងឪពុករបស់ខ្លួន, រាងកាយតូចប្រឹងលូនទៅមុខម្ដងបន្តិចម្ដងបន្តិចទាំងក្នុងខ្លួនគ្មានកម្លាំងនិងពោះក៏នៅតែឈឺនៅឡើយ។
លូនវាមកដល់ក្រៅក៏ឃើញប៉ានឹងប្អូនប្រុសរបស់នាងពិតមែន.
« លោកប៉ា.. អ៊ូស៊ី... » សំឡេងហៅល្វើយៗត្រង់ពីលើកាំជណ្ដើរទៅធ្វើឲ្យគ្រប់គ្នាងាកទៅរកប្រភពសំឡេងជាពិសេសគឺលោករីននិងប្អូនប្រុសរបស់នាង.
« កូនស្រី.. » ពេលដែលបានឃើញកូនស្រីហើយលោករីនមិនបង្អង់យូរក៏បម្រុថស្ទុះចូលទៅរកកូនស្រីប៉ុន្តែត្រូវនាយកំលោះបន្លឺសំឡេងជាការរារាំង..
« នៅឲ្យស្ងៀមទៅកុំរញ៉េរញ៉ៃឲ្យសោះប្រយ័ត្នជាងបាញ់ជើងលោកបំបាកចោល » ថេយ៉ុងនិយាយស្របនិងដៃកំពុងតែតម្រង់កាំភ្លើងចង់តែបាញ់ទៅលោករីនស្រាប់ទៅហើយ។ដែលជាហេតុធ្វើឱ្យរាងតូចកាន់តែភ័យព្យាយាមងើបអង្គុយរំកិលចុះមករកឪពុករបស់ខ្លួន
« កុំ..សុំអង្វរលោកកុំធ្វើអីគាត់ » នូណានិយាយបណ្ដើរប្រឹងតោងចុះជណ្ដើរទាំងឈាមតាមស្នាមជើងរបស់នាង
« នូណា.. ឯងបានធ្វើអីខ្លះដាក់កូនស្រីរបស់យើងហា៎ស » ដោយការភ្ញាក់ផ្អើលនិងខឹងសម្បារពេលដែលឃើញសភាពកូនស្រីរបស់ខ្លួនគួរឱ្យសង្វែកយ៉ាងនេះលោករីនពិតជាទ្រាំមិនបានទេក្នុងបេះដូងរបស់គាត់ទើបតែព្រះបែកជាកំណត់កំណត់វាឈឺចាប់ខ្លាំងណាស់ពេលដែលឃើញកូនស្រីសំណព្វចិត្តរបស់គាត់ត្រូវមនុស្សចិត្តតិរច្ឆានឃោរឃៅធ្វើបាបដល់ថ្នាក់នេះ។
« ឯងអាក្រក់ណាស់តើឯងសុំជាមនុស្សប្រុសដែរឬទេ »ចិត្តខឹងពុះកញ្ជ្រោលធ្វើឲ្យលោករីនស្ទុះចង់ចូលទៅក្របួចក៎អាវរបស់ថេយ៉ុងប៉ុន្តែ..

**បុាំង💥  ស្នូរកំភ្លើងលាន់ឮកង់រំពងពេញផ្ទះធ្វើឲ្យអ្នកក្នុងផ្ទះភ្ញាក់ផ្អើលយ៉ាងខ្លាំង

« លោកប៉ា... » សំឡេងកូនស្រីកូនប្រុសរបស់លោករីនស្រែកដំណើរគ្នាពេលដែលឃើញឪពុកត្រូវមនុស្សកំណាចនោះបាញ់ចំជើងខាងឆ្វេង.
« ហុឹកៗ ខ្ញុំសុំអង្វរលោកកុំធ្វើអីប៉ាខ្ញុំអី.. » នូណានៅតែបន្តស្រែកយំអង្វរក៏ទៅកាន់គេ, ទឹកភ្នែកស្ទើរតែក្លាយជាឈាមស្រក់ហូបមកមិនឈប់.
« សម្លាប់យើងហើយដោះលែងកូនៗរបស់យើងទៅបាប កម្មនេះយើងជាអ្នកសាងឡើងអញ្ចឹងយើងជាអ្នកទទួល ខ្លួនឯង ,កូនរបស់យើងមិនដឹងអីនោះទេ »
« ចុះបើយើងមិនព្រម » ថេយ៉ុង
« ឯង !! » ឫកពាររបស់ថេយ៉ុងកាន់តែធ្វើឲ្យលោករីនចង់ចូលទៅច្របាច់ក៎គេតែម្ដង
« ប៉ាប្រយ័ត្ន » អ៊ូស៊ីពេលដែលឃើញគេចង់បាញ់ប៉ារបស់ខ្លួនទៀតវាក៏រត់ទៅរងជំនួសប៉ារបស់វា...

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now