ភាគ ១៧

915 21 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ១៧

#ពេលយប់

កាន់តែយប់ខ្យល់បក់មកកាន់តែត្រជាក់បរិយាកាសក៏ស្ងប់ស្ងាត់ឮតែសម្លេងខ្យល់បក់ទៅបក់មកកំដរមនុស្សប្រុសស្រីពីរនាក់ដែរកំពុងនិយាយគា្ន។

« រឿងដែលលោកឲ្យខ្ញុំគិតនោះពេលនេះខ្ញុំសម្រេចចិត្តហើយ » នូណា
« តើនាងគិតយ៉ាងម៉េច »
« ខ្ញុំ...ខ្ញុំយល់ព្រម »
« ពិតមែនហេស..នូណានាងពិតជាយល់ព្រមរៀបការជាមួយខ្ញុំមែនឬ? » គ្រាន់តែឮនាងនិយាយបែបនេះភ្លាមជីមីនសប្បាយចិត្តចង់ហោះទៅ,គេចាប់ដៃនាងនឹងអង្អែលតិច
« ចាស »
« បងសប្បាយចិត្តណាស់ » គេនិយាយព្រមនឹងអោបរាងកាយតូចជាប់ទ្រូងហាប់ណែនរបស់គេ

#ថ្ងៃថ្មី

ថ្ងៃនេះថេយ៉ុងចុះទៅជាយក្រុង។គាប់ជួនជាជិះកាត់ផ្លូវចំផ្ទះចាស់នឹងដីចម្ការរបស់នូណា, ទីនោះមើលទៅមិនស្អាតដូចមុនទៀតទេក៏ព្រោះតែគ្មានមនុស្សរស់នៅទៀតឡើយ
ធម្មតាទេតែផ្ទះគ្មានមនុស្សនៅគឺមិនស្អាតចឹងហើយកុំឆ្ងល់ច្រើន.

« បត់ចូលទៅ » ពេលជិះមកដល់ថេយ៉ុងក៏បញ្ជាស៊េន
ឲ្យបត់ឡានចូលទៅក្នុងផ្ទះរបស់នូណា.
« បាទ »

ពួកគេចុះពីលើឡានហើយដើរចូលទៅក្នុងផ្ទះ។ចូលមកដល់គឺស្ងាត់ឈឹងឮតែសម្លេងសត្វបក្សីដែលរស់នៅក្នុងនោះ , ឈរមើលចុះឡើងៗថេយ៉ុងដើរទៅជិតសាឡុងមួយដែលគេបានរំលោភនូណានៅលើសាឡុងនោះកាលពីលើក ដំបូង - ឈរមើលបែបនេះវាធ្វើឲ្យថេយ៉ុងស្រាប់តែមានអារម្មណ៍ថានឹកនូណា នឹកក្លិននាងនឹងរាងកាយស្រឡូនមួយនោះណាស់។ ថេយ៉ុងគេក៏មិនយល់ដូចគ្នា គេគេងជាមួយស្រីៗផ្សេងច្រើនណាស់តែហេតុអីក៏គេគ្មានអារម្មណ៍ថាងប់ងល់ជាមួយពួកនាងដូចជាពេលគេងជាមួយនូណាអញ្ចឹង។ មិនដឹងយ៉ាង ម៉េចឲ្យតែគេនៅជិតនាងគឺអារម្មណ៍របស់គេចង់តែចាប់នាងដាំបាយជាមួយមិនឲ្យនាងងើបពីគ្រែរួចម៉ង។ វាដូចជាគេបានញៀនជាមួយនឹងកាយរាងរបស់នូណាយ៉ាងអញ្ចឹង។

« ខ្ញុំបានលួចសើុបដំណឹងពីអ្នកនាងនូណា » ស៊េន
« ចុះយ៉ាងម៉េចហើយ »
« គឺគ្មានបានដឹងអ្វីពីនាងទេ »
« ចឹងក៏ខំនិយាយដែរ »
« យ៉ាងម៉េចតើចៅហ្វាយនឹកនាងឬ? »
« គ្មានទេ »
« បើគ្មានទេ ចូលមកទីនេះធ្វើអី? » គ្មាននឹកគេទេតែចូលមកក្នុងផ្ទះគេ ហឹុម!!
« .... » ថេយ៉ុងមិននិយាយអីតែក៏ដើរៗរហូតដល់បន្ទប់របស់នាង
« បើចៅហ្វាយនឹកនាង ចាំខ្ញុំស្វែងរកនាងឲ្យឃើញឲ្យចៅហ្វាយវិញ »
« រកឲ្យឃើញសិនទៅចាំនិយាយ »
« ចៅហ្វាយទុកចិត្តលើអាស៊េននេះចុះ »

ពួកគេបន្តដើរមើលក្នុងបន្ទប់របស់នូណារហូត ដល់ថេយ៉ុងប្រទះឃើញរូបថតកាលពីនៅក្មេងរបស់នូណា។ក្នុងរូបនោះមើលទៅនាងទើបតែអាយុ5ឆ្នាំតែប៉ុណ្ណោះ , មើលចុះស្នាមញញឹមរបស់នាងគឺគួឲ្យស្រលាញ់ពីតូចតែម្ដង ។ នឹងនៅមានរូបថតជាច្រើនទៀតដែលថេយ៉ុងបានយកមកមើលហើយក៏យកមកតាមខ្លួនពេលដែល គេចាកចេញពីទីនោះ.

SKIP 🌪️

ធ្មេចបើកធ្មេចបើកក៏ដល់ថ្ងៃជីមីននិងនរណារៀបការជាមួយគ្នា។ប៉ុន្តែពួកគេមិនបានធ្វើពិធីធំដុំអ្វីនោះទេគឺគ្រាន់តែពួកគេទៅរៀបការនៅ ក្នុងព្រះវិហារ។ដែលមាន តែកូនកំលោះនិងកូនក្រមុំហើយនិងលោកអាចារ្យតែម្នាក់ប៉ុណ្ណោះព្រោះជីមីនគ្មានឪពុកម្ដាយនោះទេពីមុនគេរស់នៅជាមួយថេយ៉ុងដោយម្ដាយថេយ៉ុងគឺជាអ្នកផ្គត់ផ្គុំឲ្យគេរៀននៅក្រៅប្រទេសនិងមានការងាររហូតមកដល់សព្វថ្ងៃនេះ។ ដូចដែលអ្នកទាំងអស់ គ្នាដឹងហើយនូណាក៏គ្មានឪពុកម្ដាយដែរអញ្ចឹងហើយនាងចង់ឱ្យពិធីនេះប្រព្រឹត្ត ទៅដោយសាមញ្ញបំផុត។បន្ទាប់ពីពិធីចប់សព្វគ្រប់ហើយជីមីនក៏នាំនាងទៅចុះអុីតាស៊ីវិល។

#ពេលយប់

« បងដឹងបើអូនមិនទាន់ត្រៀមខ្លួនសម្រាប់ពេលនេះទេពួកយើងគេងបែកបន្ទប់គ្នាសិនក៏បានបងមិនបង្ខំអូនទេ »
« សុំទោសមើលទៅខ្ញុំដូចជាមិនទាន់ត្រៀមខ្លួនទទួល យកលោកបានពិតមែន ប៉ុន្តែខ្ញុំនឹងព្យាយាម » នាងមានអារម្មណ៍ថាពិបាកណាស់ហេតុអ្វីបេះដូងរបស់នាងមិនអាចបញ្ជាឲ្យព្រមទទួលយកគេ.
« មិនអីទេបងនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យបេះ ដូងអូនអាចទទួលយកបងបានដោយខ្លួនឯង បងនឹងយកក្ដីស្រឡាញ់ពិត ប្រាកដដែលចេញពីបេះដូងរបស់អូន បងមិនបង្ខំអូនឡើយ » គេក៏យល់ដែរមនុស្សទើបតែស្គាល់គ្នាបានប៉ុន្មានខែគឺមិនអាចយល់ពីគ្នាច្បាស់នោះទេហើយគេក៏ដឹងថានាងពិបាកសម្រេចចិត្តដែរអញ្ចឹងមានតែពេលវេលាប៉ុណ្ណោះដែលអាចធ្វើឲ្យពួកគេស្រឡាញ់គ្នាដោយបេះដូងនឹងបេះដូងបាន។
« យើងរស់នៅបែកបន្ទប់គ្នាធម្មតា ហើយរៀនយល់ពីគ្នាទៅវិញទៅមកសិនទៅ បងនឹងរង់ចាំអូនបើកបេះដូងព្រមស្រឡាញ់បង » ថាហើយជីមីនក៏ដើរចេញទៅគេងនៅបន្ទប់របស់គេវិញ, ទោះបីជាយប់នេះគឺជាយប់ក្រេបទឹកឃ្មុំរបស់ពួកគេក៏ដោយ.
   
  ......... ក្ដីស្រឡាញ់គឺមិនអាចបង្ខំបានឡើយ។

_ស៊ែរសម្រាប់ភាគបន្ទាប់

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now