ភាគ ២៩

825 30 2
                                    

គំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ ២៩

SKIP

រាងតូចដើរមកវិញទាំងល្អិតល្ហៃខ្សោះកម្លាំងពេលមកដល់ផ្ទះ។ ទឹកភ្នែកនៅសើមដាបពេញថ្ពាល់នៅឡើយ ព្រោះថានាងយំរហូតនៅតែមិនអស់ចិត្តមិនទាន់អស់អាល័យ។ ពេលដែលឃើញនាងចូលមកដល់ខាងក្នុងថេយ៉ុងក៏ក្រោកឈរប្រុងដើរទៅរកនាង ,គេអង្គុយចាំផ្លូវនេះយ៉ាងយូរ ថែមទាំងបារម្ភពីនាងព្រោះតែពេលនេះមេឃក៏ចាប់ផ្ដើមងងឹត។

ទាំងពីរនាក់ឈរមើលមុខគ្នាទាំងអារម្មណ៍ម្នាក់ៗសោះ កក្រោះរៀងខ្លួន, ថេយ៉ុងមើលមុខរបស់នាងមួយសន្ទុះមុនហ្នឹងទម្លាក់ភ្នែកមកសង្កេតមើលពោះនាងវិញម្ដង។

« នាងពិតជាដាច់ចិត្តធ្វើបែបនេះដាក់កូនរបស់ពួកយើង?? » ថេយ៉ុងបន្លឺឡើង ,នេះនាងមិនត្រឹមតែស្អប់គេទេសូម្បី តែកូនដែលជាឈាមរបស់គេក៏នាងស្អប់ដែរ? តើសង្ឃឹមអីដែលអាចឲ្យនាងលើកលែងទោសឲ្យបាននោះ បើនាងស្អប់គេម្លឹងៗ
« ....... » នូណាមិនតបគិតតែពីខាំមាត់ទប់សម្លេងយំ.កាន់តែមិនចង់បង្ហាញគឺកាន់តែឈឺក្នុងទ្រូងស្ទើស្ទះអស់ ទៅហើយអារម្មណ៍មួយនេះពិបាកបរិយាយខ្លាំងណាស់ដឹងត្រឹមថាពេលនេះបេះដូងរបស់នាងកំពុងឈឺចាប់ខ្លាំង។ ឃើញនាងយំឡើងញ័រខ្លួនបែបថេយ៉ុងក៏ទាញនាងមកអោបណែន
« ហឹុក..ហឹុកៗ » រាងតូចយំតាមតែចិត្តឈឺព្រមទាំងលើកដៃមកគោះទ្រូងរបស់ថេយ៉ុងឮសូរតែឌឹបៗបញ្ចេញកំហឹងនឹងភាពឈឺចាប់ដែលនាងមាន។ ប៉ុន្តែកម្លាំងដៃរបស់នាងវាមិនបានធ្វើឲ្យTae ឈឺសូម្បីតែបន្តិចព្រោះនាងចាប់ផ្តើមខ្សោយទៅៗរហូតដល់បាត់មាត់បាត់ក៎ឈឹង.

ថេយ៉ុងបីរាងកាយតូចដាក់ឲ្យគេងមុននឹងយកទឹកក្តៅឧណ្ឌៗមកជូតខ្លួនឲ្យនាងជាថ្មី.

« នាងជាមនុស្សចិត្តដាច់ណាស់ » ជូតមកដល់ពោះរាបស្មើរបស់នាងគេក៏ជូតវាថើៗថ្នមៗពេលកំពុងនិយាយ, គេនៅតែមិនទាន់អស់ចិត្តព្រោះថាគេសឹងតែមិនជឿថានាង សម្រេចចិត្តធ្វើបែបនេះពីមុននាងមិនមែនជាមនុស្សបែបនេះនោះទេ អត្តចរិតរបស់នាងឥឡូវនឹងពីមុនគឺខុសគ្នាដាច់ស្រឡះ.

#ព្រឹកថ្ងៃថ្មី

រាងតូចក្រោកឡើងយឺតៗហើយមើលជុំវិញខ្លួនតែមិនឃើញថេយ៉ុងនៅក្បែរខ្លួនឡើយ មិនដឹងថាពេលនេះគេចេញទៅណានោះទេ។ ដោយភាពមិនខ្វល់ខ្វាយនូណាក៏ដើរទៅមើលកូនទន្សាយរបស់នាង។

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now