ភាគ ១៤

943 23 0
                                    

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍   ភាគ ១៤

ពួកគេដើរឈួសផ្លូវគ្នាក៏ពិតមែនប៉ុន្តែម្នាក់ៗមិនបានចាប់ អារម្មណ៍គ្នានោះទេ។ដោយនូណាអារម្មណ៍មិននៅក្នុងខ្លួនគិតតែពីដើរឈ្ងោកឡើងសក់បាំងមុខអស់ទៅហើយ,ចំណែកថេយ៉ុងក៏មិន បានចាប់អារម្មណ៍ច្រើនគេក៏ដើរហួសបាត់ទៅ។

« ម៉ោះអ្នកនាងមកហើយហេស ខ្ញុំគេងមិនលក់ទេបើអ្នកនាងមិនទាន់ចូលមក » ម៉ែដោះកូកូគាត់គេងមិនលក់ទើបនៅចាំទទួលនាងហើយនាំឡើងទៅបន្ទប់បាត់.

#ព្រឹកថ្ងៃថ្មី

នូណាចុះមកជាន់ក្រោមស្របនឹងជីមីនក៏ចុះមកដំណើលគ្នាដែរ។

« ពេលនេះនាងព្រមចុះហើយ? » ពេលដើរមកដល់ជិតគ្នាជីមីនក៏សួរទៅនាងប៉ុន្តែនាងមិនឆ្លើយគិតតែពីមើលមុខគេភ្លឹសៗ.
« ម៉េចក៏នាងមិននិយាយអីសោះអញ្ចឹង?នាងជាមនុស្សគរឬយ៉ាងម៉េច? » អ្នកកំលោះរាងឆួលចិត្តបន្តិចក៏ច្រត់ចង្កេះហើយដៃម្ខាងចាប់ចង្ការរបស់នាងផ្ងើយឡើងឱ្យមើលមុខគេចំ,ព្រោះតាំងពីជួបនាងមកគេមិនដែលបាន ឮសំឡេងនាងនិយាយសូម្បីតែមួយម៉ាត់.
« ខ្ញុំមិនបានគរទេ » ទីបំផុតនាងក៏ហើបមាត់និយាយរកគេដោយកាយវិការមើលទៅគួរឱ្យស្រឡាញ់ដល់ហើយ,ចិញ្ចើមរបស់នាងលើក ឡើងត្រង់ធ្វើភ្នែកធ្មេចម៉ក់ៗឡេឡង់ដូចជាកូន ក្មេងដែលមិនដឹងអី.
« ចុះអញ្ចឹងពេលខ្ញុំសួរម៉េចក៏នាងមិនឆ្លើយ » ជីមីននិយាយព្រមទាំងភ្ងើយចង្ការនាងឲ្យកាន់តែខ្ពស់មួយកម្រិតទៀត.
« គឺ...គឺខ្ញុំមិនចូលចិត្តនិយាយច្រើនជាមួយមនុស្សប្លែកមុខទេ »
« អីគេ !! នេះនាងនៅក្នុងផ្ទះរបស់ខ្ញុំពីរអាទិត្យហើយខ្ញុំនៅជាមនុស្សប្លែកមុខសម្រាប់នាងទៀតហេស? »
« គឺ.. »
« ខ្ញុំមិនដែលស្គាល់នាងផងហេតុអីខ្ញុំត្រូវនាំនាងមកនៅក្នុងផ្ទះ? អញ្ចឹងមានន័យថាខ្ញុំទេដែលគួរនិយាយថានាងជាមនុស្សប្លែកមុខនោះទើបត្រូវជាង »
« ចុះអ្នកណាឱ្យលោកនាំខ្ញុំមក » ត្រង់ប្រយោគនេះនូណាបន្លឺឡើងតិចៗស្ទើស្ដាប់មិនឮ,ដោយរ៉េភ្នែកចេញមិនហ៊ានសម្លឹងមុខគេចំ
« ហាសនាងនិយាយថាម៉េច? » ក៏ព្រោះតែនាងនិយាយតិចៗគេស្ដាប់មិនច្បាស់ក៏ល៎មុខទៅជិតមុខរបស់នាងដើម្បីសួរបញ្ជាក់,ដែលវាធ្វើឲ្យមុខរបស់ពួកគេគឺនៅជិតគ្នាល្មមគួរសមមួយដឹងខ្យល់ដកដង្ហើមរបស់គ្នា.
« អឹរ..ខ្ញុំ.. » ដោយសារតែមុខសង្ហាៗរបស់ជីមីននៅជិតមុខរបស់នាងពេកទើបធ្វើឲ្យនាងរដាក់ រដុបនិយាយមិនចង់ចេញ
« អ្នកនាង?..លោកប្រុស? » ប៊ីនដែលបម្រុងឡើងមកហៅពួកគេឲ្យចុះទៅញ៉ាំអាហារពេល ព្រឹកក៏មកឃើញពួកគេនៅក្នុងទិដ្ឋភាពបែបនេះល្មម។ ចំណែកពួកគេពេលមានមនុស្សមកបែប នេះក៏ថយទៅក្រោយរៀងខ្លួន.
« គឺ..គឺថា ម៉ែដោះប្រើខ្ញុំឲ្យមកហៅអ្នកទាំងពីរទៅញ៉ាំអាហារពេលព្រឹក » ប៊ីនអោនមុខចុះទប់សំណើចបន្តិចមុននឹងនិយាយ , ព្រោះតែឫកពារអៀនរបស់ពួកគេធ្វើឱ្យនាងចង់សើចតែមិនហ៊ាន។
« ខ្ញុំដឹងហើយ » ចប់សម្ដីជីមីនក៏ឈានជើងចុះមកមុន.

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now