ភាគទី២១

91 16 5
                                    


+មួយសប្តាហ៍កន្លងផុត
ជីមីនដើរចុះមកខាងក្រោមនៃវិមានរបស់លោកយាយជុងហ្គុកព្រោះតែចង់ដឹងថាតើពេលនេះជុងហ្គុកយ៉ាងម៉េចទៅហើយវាកន្លងផុតទៅមួយអាទិត្យហើយជុងហ្គុកនៅតែមិនឃើញលិចវត្តមានមកទៀត
ចំណែកពេលនេះជីមីនក៏មិនអាចចេញក្រៅបានទៀតដោយមានបញ្ជាចាលោកយាយហាមមិនអោយចេញក្រៅព្រោះខ្លាចថាជីមីននឹងមានគ្រោះថ្នាក់
< លោកយាយតើជុងហ្គុកយ៉ាងម៉េចហើយ > ជីមីនចូលខ្លួនអង្គុយលើសាឡុងមុននឹងនិយាយទៅកាន់លោកយាយ
< គេមិនអីទេវិញ្ញាណរបស់គេនៅទីនេះ រងចាំដល់ពេលយប់នេះសិនទៅឯងនឹងបានជុងហ្គុកត្រឡប់មកវិញ > លោកយាយ
< យើងស្មានតែអាចហៅវិញ្ញាណគេមកវិញបានទៅហើយនៅថ្ងៃនោះ តែមិនបានគិតថារូបរាងកាយជុងហ្គុកត្រូវធ្វើពិធីនៅយប់ថ្ងៃពេញបូណ៌មីសោះ >
< យប់ពេញបូរមីគឺយប់នេះ! ប៉ុន្តែលោកយាយតើរឿងនេះអាចដោះស្រាយបានទេ? គឺខ្ញុំចង់មានន័យថាលោកយាយដឹងថាអ្នកណាជាអ្នកធ្វើមែនទេ? > ជីមីន
< ដឹង ! អ្នកដែលហ៊ានធ្វើបែបនេះគឺជាមនុស្សដែរតែងតែចង់ចូលក្បែរឯង > លោកយាយសម្លឹងមើលមុខរបស់ជីមីនព្រមទាំងនិយាយដោយប្រើក្រសែរភ្នែកបញ្ជាក់ន័យ
< ក្បែរខ្ញុំហ្អេស..? > ជីមីនក៏ចាប់ផ្តើមស្រមើស្រមៃទៅកាន់អតីតកាលថាតើអ្នកណាដែរព្យាយាមចូលមកក្បែរគេប៉ុន្ដែទោះយ៉ាងណាក៏មិនអាចដឹងវានដែរថាជាអ្នកណា
< ខ្ញុំចាំគេមិនបានទេ? តើគេជាអ្នកណា? > ជីមីនឆ្លើយតបទៅកាន់លោកយាយ
< ឯងមិនមែនមិនដែលជួបគេទេ គេព្យាយាមនៅក្បែរឯងហើយគេក៏ធ្លាប់ធ្វើបាបឯងម្តងរួចមកហើយតែដោយសារតែមានរោមចចករបស់ជុងហ្គុកជួយទប់ទល់បើមិនចឹងឯងច្បាស់ជាស្លាប់ > លោកយាយ
< នីហ្វា? ខ្ញុំចាំគេបាន គេគ្មានរូបរាងទេ > ជីមីនក៏នឹកឃើញដល់បុរសដែរគ្មានរូបរាងម្នាក់នោះភ្លាម
< តែគេទទួលបានរូបរាងហើយ គេព្យាយាមសម្លាប់ជុងហ្គុកព្រោះចង់បានឯង ឯងជាដង្វាយរបស់គេពីជាតិមុន បើគ្មានជុងហ្គុកទេឯងប្រហែលជាត្រូវគេស៊ីបាត់ទៅហើយ > លោកយាយ
< ពេលនេះគេនៅឯណា? > ជីមីន
< ស្គាល់មនុស្សម្នាក់នេះទេ? > លោកយាយប្រើម្រាមដៃចុចទៅលើខ្យល់ភ្លាមក៏បង្ហាញរូបបុរសម្នាក់នោះចេញមកភ្លាម
< មីនយ៉ុន ? គេជាមីនយ៉ុន គេធ្វើការនៅក្នុងស្ថានីយ៍ទូរទស្សន៍ជាមួយខ្ញុំ ! > ជីមីន
< ម្នាក់នេះហើយ ! ឯងគួរតែប្រយ័ត្នខ្លួន > លោកយាយនិយាយរួចក៏លើកយកពែងតែមកក្រេបបន្តិច
< គេជាមនុស្សតែមួយហ្អេស? លោកយាយគេជាអ្នកនៅពីក្រោយខ្នងរឿងធ្វើបាបជុងហ្គុកហ្អេស? > ជីមីនបើកភ្នែកធំសួរទៅលោកយាយហើយគាត់ក៏ងក់ក្បាល
< តើធ្វើយ៉ាងម៉េចទៅលោកយាយ ធ្វើយ៉ាងណាទើបអាចកម្ចាត់គេបាន > ជីមីន
< មិនមែនស្រួលដូចអ្វីដែលឯងគិតទេ យករបស់នេះទៅត្រូវតែដាក់ជាប់ខ្លួនជានិច្ចវាអាចជួយឯងបាន ពេលនេះជុងហ្គុកមិននៅគ្មានអ្នកណាជួយការពារឯងទៀតទេ ដូច្នេះទុកវាការពារខ្លួនបណ្ដោះអាសន្នសិនទៅ > លោកយាយក៏ដកយកខ្សែកម្យ៉ាងមកអោយជីមីនព្រមទាំងផ្តែផ្តាំតិចតួច
ជីមីនទទួលយកដោយគ្មានពាក្យប្រកែកបន្ទាប់មកក៏យកខ្សែកនោះមកពាក់

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now