ភាគទី១៤

73 13 2
                                    

ក្រោយមកសាច់រឿងក៏បានកាត់ចូលមកដល់នៅមួយអាទិត្យកន្លងផុត។ ស្ថានការណ៍ហាក់ដូចជាស្ងប់ស្ងាត់ល្អគ្មានអ្វីដែរគួរអោយសង្ស័យដូចមុនហើយជីមីនក៏បានចូលទៅធ្វើការងារនៅក្នុងស្ថានីយ៍ទូរទស្សន៍វិញដូចសព្វដងប៉ុន្តែត្បិតថាស្ថានការណ៍ស្ងប់ស្ងាត់គ្មានអុកឡុកដូចមុនក៏ពិតមែនតែជីមីននៅតែមានគ្រោះថ្នាក់។
ជីមីនមិនបានដឹងឡើយថាបុគ្គលិកចូលថ្មីនោះគឺជាអ្នកណា?ហើយក៏គ្មានអ្នកណាដឹងហើយអ្វីដែរគួរអោយចាប់អារម្មណ៍គឺ សាន់ មីនយ៉ុន កំពុងតែតាមសម្លឹងមើលជីមីនគ្រប់នាទី
ចំពោះទំនាក់ទំនងរវាងជុងហ្គុកនឹងជីមីនវិញពួកគេក៏ហាក់ដូចជាស្និទ្ធស្នាលគ្នាជាងមុន,ជុងហ្គុកតែងតែមកលេងជីមីនជារៀងរាល់ថ្ងៃនឹងបានទិញរបស់ដែរជីមីនចូលចិត្តជាច្រើនសម្រាប់គេ។ ជីមីនក៏មានកូនចិត្តលួចឆ្ងល់ចំពោះជុងហ្គុកខ្លាំងណាស់តែរាងតូចមិនហ៊ានសួរទេបានត្រឹមតែគិតក្នុងចិត្ត
< ហេ...ជីមីនយ៉ាងម៉េចដែរបន្ទាប់ពីបានចូលមកធ្វើការវិញ? នេះខ្ញុំប្រាប់ឯងចុះណាកាលពីឯងមិននៅ ការងារទាំងអស់ថ្នាក់មកលើខ្ញុំទាំងអស់គឺហត់ខ្លាំងណាស់ > ជេនដើរមករអ៊ូរទាំដាក់ជីមីនបន្ទាប់ពីម៉ោងធ្វើការត្រូវបានបញ្ចប់នាងចង់បញ្ជាក់ថានាងពិតជាហត់ណាស់
< មិនមែនតែឯងម្នាក់ឯណាជេនខ្ញុំក៏ដូចគ្នា > យ៉ុងហ៊ូ
< ហ៊ឹស...! នេះការងារច្រើនផង ? ខ្ញុំអរគុណដែរធ្វើជំនួសខ្ញុំតែដើម្បីជាការអរគុណល្ងាចនេះពួកយើងទៅញ៉ាំអីល្អទេ?ខ្ញុំជាអ្នកចេញលុយចុះ > ជីមីនញញឹមបន្តិចរួចក៏តបទៅមិត្តភក្តិវិញដោយការអស់សំណើចជាខ្លាំង គ្រាន់តែប៉ុន្នឹងក៏រអ៊ូបាត់ហើយ
< ពិតមែនហ្អេស?ខ្ញុំកំពុងតែឃ្លានផង ជីមីនហា៎យើងទៅញ៉ាំអាហារជប៉ុនបានទេ > ជេន
< មែនហើយខ្ញុំក៏ឃ្លានដែល > យ៉ុងហ៊ូ
< បើចឹងចាំល្ងាចយើងទៅតែម្តងទៅ > ជីមីន
< ល្អៗ > ជេន
កំពុងតែនិយាយគ្នាលេងយ៉ាងសប្បាយរីករាយជាមួយនឹងគម្រោងទៅញ៉ាំអាហារជប៉ុនជាមួយគ្នាសុខៗមីនយ៉ុនស្រាប់តែដើរចូលមកហើយក៏សួរនាំ
< តើមានគម្រោងទៅណាមែនទេ? > មីនយ៉ុន
ជេននឹងយ៉ុងហ៊ូព្រមទាំងជីមីនម់លមុខគ្នាបានបន្តិចក្រោយមកក៏តបទៅកាន់គេវិញ
< ខ្ញុំនឹងពួកគេគឺមានគម្រោងទៅញ៉ាំអាហារជាមួយគ្នានៅល្ងាចនេះ > ជីមីនជាអ្នកចេញមុខនិយាយមុនគេ
< អូ...ល្អណាស់តើខ្ញុំអាចចូលរួមបានទេបើអ្នករាល់គ្នាមិនយល់ទើសនោះ ? > មីនយ៉ុនស្នើសុំទៅកាន់ជីមីនរួចក៏ដូចញញឹមដែរជាហេតុធ្វើអោយជីមីនពិបាកសម្រេចចិត្ត
< អឺ...គឺ...ពួកខ្ញុំ > ជីមីនស្ទាក់ស្ទើនឹងចម្លើយរួចក៏ងាកទៅមើលមុខជេននឹងយ៉ុងហ៊ូ តែក៏ត្រូវបានពួកគេធ្វើសញ្ញាប្រាប់ថា អត់ទេ
< មិនអីនោះទេខ្ញុំនិយាយលេងទេ កុំយកជាការអី > មីនយ៉ុនក្រោយដឹងពីការស្ទាក់ស្ទើគេក៏បានក្រឡាស់សំដីយ៉ាងលឿន
< បាទមិនអីនោះទេ > ជីមីនញញឹមដាក់ដោយក្រែងចិត្តជាទីបំផុត
< ចឹងខ្ញុំទៅធ្វើការខ្ញុំហើយ លាហើយជីមីនសំណាងល្អ > មីនយ៉ុន
< បាទ? បាទ...អរគុណ > ប្រយោគចុងក្រោយរបស់មីនយ៉ុនធ្វើអោយជីមីនស្រងាក់ចិត្តបន្តិចរួចក៏ឆ្លើយទៅគេវិញទាំងមិនយល់ក្នុងចិត្តថាហេតុអីគេនិយាយចឹង?ធ្វើដូចជីមីនទៅណាយ៉ាងចឹង
< ខ្ញុំមានអារម្មណ៍ថាមិនចូលចិត្តគេសោះ ចម្លែកមិនដូចមនុស្សធម្មតា ពេលខ្លះដូចឆ្គួតចឹង > ជេនស្ដីអោយមីនយ៉ុនយ៉ាងចាស់ដៃគឺគេពិតជាមិនចូលចិត្តម្នាក់នឹងមែន
< បានហើយជេនកុំថាអោយគេបែបនឹង > ជីមីន

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Wo Geschichten leben. Entdecke jetzt