ភាគទី៥

143 23 0
                                    


លុះពេលព្រឹកឡើងជីមីនក្រោកមករៀបចំខ្លួនមុននឹងចេញដំណើរទៅកាន់កំពុងផែដើម្បីរងចាំទូកធ្វើដំណើរទៅកាន់កោះជូហាន។ តែមុននឹងទៅជីមីនក៏មិនភ្លេចអរគុណដល់ម្ចាស់ផ្ទះនឹងជូនថវិកាដល់គាត់ខ្លះៗមុននឹងចេញទៅ

< លោកពូតើនេះជាទូកសម្រាប់ជួលមែនទេ? > ជីមីនធ្វើដំណើរមកដល់កំពុងផែរួចមកមាឌល្អិតក៏ដើរទៅសួរបុរសនេសាទម្នាក់

< អត់ទេក្មួយនេះជាទូកសម្រាប់ពូទៅនេសាទទេ ហើយក្មួយចង់ទៅណាដែរ? > អ្នកនេសាទសម្លឹងមើលរូបរាងជីមីនទាំងចម្លែកចិត្តទើបនិយាយប្រាប់ថានេះមិនមែនជាទូកសម្រាប់ជួលនោះទេ

< ចឹងទីកន្លែងនេះគ្មានទូកសម្រាប់ជួលទេឬលោកពូ? ពិតជាគ្មានមែនហ្អេស? > ជីមីនបញ្ជាក់

< បាទពិតមែនហើយ តែក្មួយចង់ទៅណាមើលទៅក្មួយដូចជាក្មេងណាស់គួរតែទៅផ្ទះវិញទៅទីនេះគ្មានកន្លែងកំសាន្តទេ > អ្នកនេសាទដាស់តឿនដល់រាងតូចអោយត្រឡប់ទៅវិញ

< បើចឹងលោកពូជួយជូនខ្ញុំទៅកោះជូហានបានទេ? លោកពូចង់បានប៉ុន្មានក៏បានដែរអោយតែលោកពូជូនខ្ញុំទៅព្រោះខ្ញុំមានការចាំបាច់ដើម្បីទៅទីនោះ > សម្ដីជីមីនធ្វើអោយអ្នកនេសាទបើកភ្នែកធំៗ

< ពូថាកុំអីទីនោះគ្មានមនុស្សរស់នៅទេកុំទៅល្អជាង> គាត់បដិសេធ

< តែខ្ញុំត្រូវតែទៅសូមអង្វរជួយជូនខ្ញុំទៅទៅ លោកពូខ្ញុំពិតជាមានការចាំបាច់មែន > ជីមីនអង្វរដល់ម្ចាស់ទូកយ៉ាងខ្លាំងតែគាត់នៅតែបដិសេធ

< ក្មួយទៅម្នាក់ឯងវាគ្រោះថ្នាក់ណាស់ទីនោះអត់មានអ្នកណាហ៊ានឆ្លងកាត់ទេ កាលដើមឡើយទីនោះសម្បូរភ្ញៀវណាស់តែមិនដឹងយ៉ាងម៉េចទីនោះក៏ត្រូវបោះបង់ចោល > អ្នកនេសាទលើកហេតុផលដើម្បីអោយជីមីនប្ដូរចិត្តដើម្បីឈប់មានបំណងចង់ទៅទីនោះ តែជីមីនមិនបានភ័យខ្លាចសូម្បីតែបន្តិច

< ម៉ាក់ប៉ារបស់ខ្ញុំពួកគាត់ក៏នៅទីនោះដែរ ខ្ញុំគ្រាន់តែចង់ទៅរកម៉ាក់ប៉ារបស់ខ្ញុំបើទោះបីជានៅសល់តែឆ្អឹងក៏ដោយ > ជីមីនពោលទាំងទឹកមុខស្រពោនទឹកភ្នែករលីងរលោងចង់ស្រក់ចុះមក

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now