ភាគទី១១

86 13 0
                                    


ការធ្វើដំណើរមកកាន់កោះជូហានរបស់ថេយ៉ុងត្បិតតែមានការរំឋានក៏ពិតមែនតែវាមិនមែនជាឧបសគ្គសម្រាប់គេនោះទេ ដើម្បីជួយដល់អ្នកមានគុណរបស់ខ្លួនទោះបីជាត្រូវបាត់បង់ជីវិតក៏មិនរាថយនោះឡើយ
នៅទីបំផុតថេយ៉ុងក៏បានធ្វើដំណើរមកដល់កោះជូហាន។ដោយមិនរងចាំយូរថេយ៉ុងក៏បានធ្វើដំណើរទៅកាន់ផ្ទះបុរាណដែរជាទីស្នាក់នៅរបស់ជុងហ្គុក...វាមិនពិបាកសម្រាប់ថេយ៉ុងក្នុងការស្វែងរកកន្លែងស្នាក់នៅរបសើជុងហ្គុកនោះទេព្រោះទីនេះក៏ជាទឹកដីកំណើតរបស់គេហើយជុងហ្គុកគេក៏ធ្លាប់ប្រាប់ពីរឿងផ្ទះបុរាណមួយនោះដែរ។
< ជុងហ្គុក ?! > ថេយ៉ុងបើកទ្វារចូលមកខាងក្នុងផ្ទះក៏បានឃើញជុងហ្គុកអង្គុយក្បែរជីមីនដែរមានសភាពស្លេកខ្លាំង...មិនចាំបាច់និយាយនោះទេថេយ៉ុងដឹងមុនបាត់ទៅហើយ
< វាកើតឡើងហើយមែនទេ? ពេលនេះគ្មានអ្នកណាអាចបញ្ឈប់គេបានទេ > ថេយ៉ុង
< យើងដឹងថាយើងមិនអាចហាមមិនអោយរឿងនេះកើតឡើងបានទេ តែយើងនៅតែចង់ធ្វើព្រោះយើងមិនចង់បាត់បង់ជីមីនម្តងទៀត > ជុងហ្គុកដកដង្ហើមធំបន្តិចម៧ននឹងតបសម្ដីទៅថេយ៉ុងវិញ
< យើងដឹង ! ប៉ុន្តែពេលនេះតើឯងគិតធ្វើយ៉ាងម៉េចបន្តទៀត?! ចុះរោមចចករបស់ឯងដែរបានអោយទៅគេនោះវាមិនបានជួយអ្វីខ្លះទេឬ ? >ថេយ៉ុង
< នៅពេលដែលយើងចង់ដឹងអ្វីមួយពីគេតែយើងមិនអាចដឹងបាននោះទេ? យើងមិនដឹងថាជីមីនមានរោមចចកដែរយើងអោយទៅនាងឬអត់នោះទេ? > ជុងហ្គុក
< មានអ្វីមិនប្រក្រតីមែនទេ? > ថេយ៉ុង
< យើងមិនដឹងទេ តែជីមីកំពុងស្ថិតក្នុងគ្រោះថ្នាក់នីហ្វាបានយកដំណក់ឈាមពីជីមីនបានហើយពេលនេះគេមានរូបរាងឡើងវិញយើងខ្លាចថាជីមីននឹងកាន់តែមានគ្រោះថ្នាក់ព្រោះជីមីនជាដង្វាយរបស់គេ >  ជុងហ្គុក
< យើងគិតថាគួរតែបញ្ជូនគេទៅសេអ៊ូលវិញទៅ នៅទីនេះគ្មានសុវត្ថិភាពនោះទេ ហើយយើងទម្រាំតែមកដល់ទីនេះលីយ៉ុងប្អូនរបស់ឯងអុកឡុកមិនស្ទើ > ថេយ៉ុង
< លីយ៉ុងមានដឹងដែរទេ? > ជុងហ្គុក
< គេតាមយើងមករហូតតែគេមិនដឹងថាឯងនៅឯណាទេ លោកយាយអោយយើងមកជួយឯងបើឯងគិតថានឹងយកជីមីនទៅវិញចឹងឆាប់ទៅៗ ព្រោះដូចជាគ្មានស្អីនៅទីនេះទៀតទេ មានតែគ្រោះថ្នាក់់ប៉ុណ្ណោះ > ថេយ៉ុង
< តែពេលនេះស្ថានភាពរបស់ជីមីននៅមិនទើនប្រសើរនោះទេជីមីនត្រូវពួកវាចាប់ខ្លួននឹងបានបង្អត់អាហារដល់គេទៀតយើងមិនទុកពួកវាតែប៉ុន្ដែយើងរងចាំដលើជីមីនមាន សុវត្ថិភាពសិន > ជុងហ្គុក
< អោយគេសម្រាកសិនទៅហើយចាំត្រឡប់ទៅបិញក៏មិនហួសពេលតែអ្វីដែរត្រូវគិតគឺនីហ្វា?! លោកយាយនឹងបើកទ្វារមរណៈម្តងទៀតមែនទេ?ឯងសាកគិតមើលទៅបើលោកយាយពិតជាធ្វើរឿងនឹងមែន > ថេយ៉ុង
< វាត្រូវតែមានការលះបង់ > ជុងហ្គុកដកដង្ហើមធំជាច្រើនសាររួចក៏ងាកទៅមើលជីមីនទាំងទឹកមុខពិបាកទទួលយកនឹងរឿងដែរបានកើតឡើង នីហ្វាទទួលបានរូបរាងនីហ្វាកាន់តែខ្លាំងនឹងពិបាកទប់ទល់ហើយជីមីនក៏គ្មានសុវត្ថិភាពបើលោកយាយបើកទ្វារមរណៈដូច្នេះរវាងគេនឹងជីមីនគឺត្រូវតែមានម្នាក់ត្រូវបាត់បង់ជីវិត
**រំលង
នីហ្វាព្រមទាំងបក្សពួករបស់ពួកគេកំពុងតែរៀបចំធ្វើពិធីទទួលយករូបរាងកាយថ្មីរបស់គេដោយមានដំណក់ឈាមជីមីនជាវត្ថុបរិសុទ្ធនឹងជារបស់ម្យ៉ាងដែរជួយអោយគេមានថាមពលកាន់តែខ្លាំងឡើងទ្វេដង
< រាងកាយថ្មីនៃព្រលឹងរបស់យើង យើងសូមធ្វើការថ្វាយដង្វាយនៃឈាមបរិសុទ្ធនេះចំពោះស្ដេចបិសាចដែលស្ថិតនៅឋានក្រោមសូមធ្វើការផ្ដល់រូបរាងកាយមកកាន់យើងធ្វើគ្រប់គ្រងផែនដីនេះទាំងមូល > នៅពេលដែលនីហ្វាកំពុងតែធ្វើការបូជាហើយក៏មានស្រមោលខ្មៅយ៉ាងច្រើនហោះចេញមកពីក្នុងដីនឹងបានចូលមកកាន់ដំណក់ឈាមដែរបានដាក់ថ្វាយ។
មួយសន្ទុះក្រោយមកស្រមោលខ្មៅទាំងនោះក៏បានហោះសំដៅមករកនីហ្វាដែរភ្លាមៗនោះក៏ចាប់ផ្ដើមមានប្រតិកម្មបង្ហាញអោយឃើញនៅរូបរាងដែរគ្របដណ្ដប់ព្រលឹងម្តងបន្តិចៗរហូតចេញរូបរាងកាយបុរសទាំងមូលមក
< ពេលនេះលោកម្ចាស់ទទួលបានរាងកាយថ្មីហើយ ហើយក៏គ្មានអ្នកណាធ្វើអ្វីលោកម្ចាស់បានទៀតដែរ > បរិវារបស់គេក៏នាំគ្នាសរសើរដល់ម្ចាស់របស់ខ្លួនព្រមទាំងគោរណកោតខ្លាចយ៉ាងខ្លាំង
< យើងគឺជានៅហ្វា យើងមានអំណាចខ្លាំងជាងគេអ្នកណាហ៊ានប្រឆាំងនឹងត្រូវស្លាប់ > នីហ្វាពោលដោយទឹកមុខសមចិត្តជាមួយនឹងរូបរាងកាយថ្មីនឹងកម្លាំងថាមពលថ្មីដែលខ្លួនមានទៅកាន់បរិវារបស់គេ
< លោកម្ចាស់ខ្លាំងអស្ចារ្យៗៗ > បរិវាទាំងអស់នាំគ្នាស្រែកហ៊ោយ៉ាងខ្លាំងឮរំពងពេញព្រៃ
< យើងនឹងទទួលបានអ្វីដែលយើងចង់បាន ក្មេងនោះជាដង្វាយរបស់យើងត្រឹមតែដំណក់ឈាមរបស់ក្មេងនោះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ > នីហ្វា
< ពួកឯងកំុសង្ឃឹមថាអាចបានរស់នៅជាមួយគ្នានោះ > នីហ្វានិយាយរួចក៏រលាយចេញពីកន្លែងនោះភ្លាមៗមួយរំពេច
នៅក្នុងវិមានដែរជាទីស្នាក់អាស្រ័យរបស់លោកយាយពេលនេះក៏ចាប់ផ្ដើមមានផ្សេងខ្មៅហោះកាត់ជុំវិញធ្វើអោយលោកយាយដឹងបានថាស្រមោលនោះជាស្រមោលរបស់អ្នកណា...វាជាស្រមោលរបស់ស្ដេចខ្មោចដែលនៅឋានក្រោមពេលនេះគេមកដល់ទីនេះតើគេចង់ប្រាប់អ្វីដល់លោកយាយមែនទេ?
លោកយាយក្រោកឈរសម្លឹងមើលស្រមោលមួយនោះមិនដាក់ភ្នែករហូតដល់ស្រមោលនោះប្រែក្លាយជារូបរាងមនុស្សតែគ្មានជើងទេបានបង្ហាញខ្លួនចំពោះមុខលោកយាយ
< ខ្ញុំគិតថាព្រះម៉ែមិនល្ងីល្ងឺរហូតដល់ថ្នាក់មិនដឹងរឿងអ្វីនោះទេ ខ្ញុំគ្មានរឿងអ្វីដែលត្រូវប្រឆាំងជាមួយនីហ្វាក្នុងការផ្ដល់រូបរាងអោយគេនោះទេហើយខ្ញុំក៏មិនបានក្បត់ព្រះម៉ែដែលតែនេះជាតួនាទីរបស់ខ្ញុំ > ស្ដេចខ្មោចនិយាយទៅកាន់លោកយាយដែលកំពុងតែឈរស្ដាប់រួមជាមួយទឹកមុខរាបស្មើ
< យើងមិនបានបន្ទោសឯងនោះទេ រឿងនេះគង់តែកើតឡើងហើយយើងក៏គ្មានអ្វីត្រូវហាមឃាត់ដែរ តែចំពោះទ្វារមរណៈនោះឯងហាមយើងមិនបានទេរវាងនីហ្វានឹងជុងហ្គុករួមទាំងក្មេងនោះត្រូវតែមានម្នាក់លះបង់ជីវិតដើម្បីកំចាត់នីហ្វាចេញ > លោកយាយ
លោកយាយគឺជាព្រះម៉ែនៅឋានក្រោមដែរជាឋាននរកមូលហេតុដែរគាត់មិនចង់នៅឋានក្រោមហើយបែរជាមករស់នៅឋានកណ្ដាលវិញព្រោះតែគាតើមានចំណងជាមួយនឹងជុងហ្គុកដែរជាចៅប្រុសរបស់គាត់ដែរជាចៅប្រុសចិញ្ចឹមតែគាត់មិនដែរមើលឃើញជុងហ្គុកជាចៅចិញ្ចឹមនោះទេគាត់តែងតែការពារជុងហ្គុកមករហូត រហូតដល់ជុងហ្គុកទទួលយកលីយ៉ុងដែរជាកូនម្ដាយទីទៃដែលត្រូវបោះបង់ចោលមកចិញ្ចឹមបន្ត
< រឿងទាំងអស់គឺមកពីក្មេងនោះ > ស្ដេចខ្មោច
< វាជារឿងដែលឪពុករបស់គេបានធ្វើនោះទេគេមិនដឹងអ្វីទេ ដោយសារតែចង់រស់នៅដោយសុខសាន្តទើបគេសម្រេចចិត្តថ្វាយកូនអោយនីហ្វាដើម្បីរំដោះទឹកដី > លោកយាយ
< តែក៏មកពីក្មេងនោះដែរបើគេមិនបង្ហាញខ្លួនក៏គ្មានរឿងបែបនេះ > ស្ដេចខ្មោច
< ដូច្នេះតើឯងចង់ធ្វើយ៉ាងម៉េចបើរឿងវាបានកើតឡើងទៅហើយ >
< ខ្ញុំគ្រាន់តែឈានចូលមករកព្រះម៉ែប៉ុណ្ណោះខ្ញុំអស់ការងារហើយខ្ញុំទៅហើយ > និយាយរួចស្ដេចខ្មោចក៏រលាយចេញទៅអស់ដោយទុកអោយលោកយាយអង្គុយគិតតែម្នាក់ឯង
រឿងដើមឡើយជីមីនគឺជាកូនរបស់ស្ដេចនៃទឹកដីមួយដោយមានការអុកឡុកពីពួកសត្រូវឪពុករបស់ជីមីនក៏បានស្វែងរកជំនួយពីពពួកចចកនៃទឹកដីជូហានដែរកន្លែងនោះជាទឹកដីរបស់ជុងហ្គុកនោះទេកាលពីមុន
ប៉ុន្តែដោយមានចិត្តលោភលន់នីហ្វាក៏បានរត់ទៅសង្ងំធ្វើជាបិសាចមួយក្បាលនៅពេលដែរមានថាមពលខ្លាំងខ្លាគេក៏ស្នើសុំចូលខ្លួនរំដោះទឹកដីប៉ុន្ដែគេក៏មានសំណើរទៅកាន់ឪពុករបស់ជីមីន។ ដោយសារតែខ្លាចបាត់បង់ទឹកដីប្រជារាស្ត្ររបស់នៅគ្មានភាពសុខសាន្តគាត់ក៏យល់ព្រមក្នុងសំណើរដែរបានដាក់រូបរាងកាយជីមីនធ្វើជាដង្វាយដល់នីហ្វា លុះដល់ពេលដែលជីមីនដឹងខ្លួនថាឪពុកធ្វើបែបនេះគេក៏រត់គេចចេញពីនរគមករស់នៅតាមព្រៃហើយក៏បានជួបជាមួយនឹងជុងហ្គុក តែចុងក្រោយក៏ត្រូវនីហ្វារកឃើញនឹងបានប្រើវិធីរបស់ខ្លួនដើម្បីចូលទៅក្នុងរូបរាងកាយជីមីននឹងព្រមទាំងបានវាយប្រហារលើជុងហ្គុក
ដោយបែបនោះជុងហ្គុកមិនហ៊ានលើកដៃសម្លាប់ជីមីននោះទេជុងហ្គុកយំផងអាណិតជីមីនផងព្រោះបើគេកម្ទេច វិញ្ញាណនីហ្វាដែលនៅក្នុងខ្លួនជីមីនក៏ដូចដែរបានសម្លាប់ជីមីន តែចុងក្រោយជុងហ្គុកជ្រុលដៃធ្វើវាទាល់តែបាន
< បើរឿងវាត្រូវតែមានម្នាក់អស់ជីវិតដូចនេះយើងក៏មិនអាចធ្វើអ្វីបាននោះដែល > លោកយាយមានប្រសាសន៍ទាំងតានតឹងនឹងព្រមទាំងដកដង្ហើមធំ

ផាំង***

< លោកយាយ ?! តើជុងហ្គុកគេនៅឯណា លោកយាយមិនចាំបាច់កុហក់ខ្ញុំទេ តើគេទៅកោះជូហានមែនទេលោកយាយ >

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now