ភាគទី២០

98 14 1
                                    


< បើដូច្នោះឯងត្រូវតែចេះការពារខ្លួន > និយាយរួចលោកយាយក៏ចាប់ផ្តើមស្រូបយករោមចចកចេញពីជីមីនដែលធ្វើអោយជីមីនមានការលំបាកជាខ្លាំងព្រោះគេជាមនុស្សធម្មតាមិនអាចទប់ទល់នឹងកម្លាំងដ៏អស្ចារ្យនោះបានទេ
ជីមីនបិទភ្នែកទទួលយករឿងដែលប្រុងនឹងកើតឡើងនៅពេលបន្តិចទៀតនេះទាំងអារម្មណ៍មិនសូវល្អប៉ុន្មានទេប៉ុន្ដែក្នុងចិត្តនៅតែទន្ទិញពាក្យថាទោះមានរឿងអីកើតឡើងក៏ដោយក៏គេត្រូវតែជួយជុងហ្គុកអោយបាន
ក្នុងខ្លួនរបស់ជីមីនពេលនេះហាក់ដូចជាមានវិញ្ញាណពីរសណ្ឋិតក្នុងខ្លួនយ៉ាងចឹងខួរក្បាលគឺដឹងច្បាស់ថាបច្ចុប្បន្ននេះគេគឺជាជីមីនហើយគេមិនត្រូវជាអីនឹងជុងហ្គុកទេតែហេតុអីតាំងចិត្តជួយជុងហ្គុកខ្លាំងម្ល៉េះ
ចំណែកបេះដូងវិញនៅមិនស្ងប់ចចេសរឹងរូសចង់ជួយជុងហ្គុកអោយផុតពីសេចក្ដីស្លាប់ព្រមទាំងភ័យខ្លាចថានឹងបាត់បង់ជុងហ្គុក។
រីឯរឿងជីមីនដឹងពីអតីតកាលរបស់ខ្លួននោះជីមីនខ្លួនឯងក៏មិនច្បាស់ប៉ុន្មាននោះទេថារឿងនោះជារឿងពិត ប៉ុន្តែហេតុផលដែលធ្វើអោយជីមីនដឹងបានច្បាស់នោះគឺជុងហ្គុកតែងតែនៅក្បែរនឹងតាមជួយគេរហូត រហូតដល់ថ្នាក់ជីមីនខ្លួនឯងផ្ទាល់ក៏ចម្លែកព្រោះសុខៗប្រុសម្នាក់នេះក៏តាមខ្លួនមកនឹងចេញមុខការពារគេស្មើនឹងជីវិត
< បើសិនជាការដោះដូររបស់ខ្ញុំមួយនេះធ្វើអោយរឿងទាំងអស់ប្រសើរឡើងដូច្នេះខ្ញុំមិនស្ដាយក្រោយទេ ព្រោះពេលនេះខ្ញុំក៏គ្មានអ្វីជារបស់ខ្ញុំទៀតដែរសូម្បីតែម៉ាក់ប៉ា > ជីមីនបិទភ្នែកនិយាយតិចៗទាំងទឹកមុខស្រពោន ប៉ុន្ដែខុសហើយ ! លោកយាយក៏បានឮពីរឿងនេះដែរ លោកយាយមើលមុខរបស់ជីមីនហើយក៏គិតក្នុងចិត្តតែម្នាក់ឯង
< លោកយាយ ! ជីមីនអាចនឹងមានគ្រោះថ្នាក់ > ថេយ៉ុងប្រាប់ទៅលោកយាយ
< តែខ្ញុំនឹងលះបង់ > ជីមីននិយាយត
< ជីមីនមិនមែនជារឿងងាយស្រួលទេ > ថេយ៉ុង
< បើគ្មានជំនួយពីខ្ញុំ ជុងហ្គុកនឹងមិនត្រឡប់មកវិញ > ជីមីន
< អីឡូវយើងសួរឯងជីមីន តើអតីតកាលរបស់ឯងតើឯងចាំវាបានមែនឬក៏មិនមែន ? > លោកយាយសម្លឹងមុខជីមីនព្រមទាំងសួរដោយប្រយោគច្បាស់ៗ
< ខ្ញុំមិនចាំទេ ប៉ុន្តែមានអ្នកប្រាប់ខ្ញុំ > ជីមីន
< ឯងជឿគេមែនទេ? តើឯងមានអីជាសម្គាល់ > លោកយាយ
< ខ្ញុំគ្មានអីជាសម្គាល់ទេ តែខ្ញុំដឹងច្បាស់ពីអារម្មណ៍របស់ខ្ញុំដែរមានលើជុងហ្គុក ! ខ្ញុំចង់អោយជុងហ្គុករស់ ខ្ញុំមិនខ្វល់ថាខ្ញុំទៅជាបែបណាទេ ហើយខ្ញុំមិនចង់លះបង់លើជុងហ្គុកខ្លាំងដល់ថ្នាក់នេះដែរតែបេះដូងជាអ្នកបញ្ជា >ជីមីន
< ហឹមម...បិទភ្នែករបស់ឯងទៅ > លោកយាយបញ្ជាអោយជីមីនបិទភ្នែកបន្ទាប់មកជីមីនក៏បានធ្វើតសមបញ្ជារបស់លោកយាយដែរបានប្រាប់
លោកយាយប្រើថាមពលរបស់គាត់ធ្វើអោយអតីតកាលរបស់ជីមីនផុសឡើងក្នុងខួរក្បាលរបស់គេ រឿងទាំងអស់ដែរបានកើតឡើងពីអតីតកាលក៏បានបង្ហាញច្បាស់ពេញភ្នែករបស់ជីមីន ព្រមទាំងមុខមាត់ នឹងរូបរាងរបស់នីហ្វាទៀតផង
ជីមីនដកដង្ហើមញាប់ៗព្រោះហេតុការណ៍ដែរកើតឡើងកំពុងតែនៅចំពោះមុខចំណែកជីមីនសឹងតែមិនជឿនឹងភ្នែកខ្លួនឯងផ្ទាល់
< វាជាការពិត? អត់ទេ...!? > ជីមីនស្រែកមួយដង្ហើមមុននឹងបើកភ្នែកមកព្រមទាំងទឹកភ្នែកស្រក់ដូចភ្លៀង
< ជួយជុងហ្គុកផង > ជីមីននិយាយរួចក៏ឱនមុខចុះថែមទាំងយំយកៗ
លោកយាយក៏ចាប់ផ្តើមម្តងទៀត ថាមពលរបស់លោកយាយដែរបានប្រើទៅលើជីមីនធ្វើអោយជីមីនមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងព្រោះមនុស្សធម្មតាមិញនឹងអាចទប់ទល់នឹងកម្លាំងដ៏ខ្លាំងនោះបានទៅ
ឈាមចាប់ផ្តើមជ្រាបចេញពីមាត់របស់ជីមីនបន្តិចម្តងៗជីមីនក៏ចាប់ផ្ដើមអស់លំនឹងខ្លួនចង់ដួលទៅលើឥដ្ឋទៅហើយតែដៃទាំងពីច្រត់ជាប់មិនអោយដួល រីឯថេយ៉ុងគេបែរជាងាកមុខចេញព្រោះមិនចង់ឃើញហេតុការណ៍ដ៏ឈឺចាប់មួយនោះ គេឈឺជំនួសជីមីន
លីយ៉ុងដែររងចាំមើលគ្រប់សកម្មភាពគេក៏មានអារម្មណ៍ថាខុសខ្លាំងព្រោះមិនគួរណាអូសទាញមនុស្សមិនដឹងអីមកពាក់ព័ន្ធជាមួយសោះ
ភ្លាមៗនោះស្រាប់តែរោមចចកដែរជុងហ្គុកបានប្រគល់អោយជីមីននៅអតីតកាលក៏បានបង្ហាញខ្លួនមក លោកយាយឃើញភ្លាមប្រញាប់ឆក់យករោមចចកនោះមកទុកយ៉ាងលឿន
< ជីមីន ! > ក្រោយពីបញ្ចប់នៅហេតុការណ៍នោះរួចថេយ៉ុងក៏រត់ទៅរកជីមីនយ៉ាងលឿនព្រោះស្ថានភាពរបស់ជីមីនមិនល្អនោះទេ
< ខ្ញុំជាអតីតកាលរបស់ជុងហ្គុកពិតមែនហ្អេស? បើដូច្នោះសុំជួយផង ជួយជុងហ្គុកផង > ជីមីនព្យាយាមនិយាយទាំងមានឈាមចេញមកតាមមាត់ ចំណែករាងកាយក៏ស្លេកស្លាំង
< ឈប់និយាយទៅជីមីន គិតពីខ្លួនឯងសិនទៅ > ថេយ៉ុងបារម្ភពីជីមីនមិនតិចទេតែបារម្ភក្នុងនាមមិត្តភក្តិមិនបានគិតអ្វីលើសនឹង
< ខ្ញុំមិនអីទេ > និយាយចប់ជីមីនក៏លែងមានស្មារតីបន្តទៀតជីមីនសន្លប់លើដៃរបស់ថេយ៉ុងយ៉ាងគួរអោយអាណិតព្រោះតែឈាមស្រោចលើទ្រូងដែរហូរតាមមាត់ចេញមកជោគបូករួមទាំងរាងកាយស្លេកស្លាំងថែមទៀត
< កុំអោយគេចេញពីវិមាននេះ ថេយ៉ុងយកគេទៅបន្ទប់សម្រាកដែរនៅជាន់ទីពីរទៅ យាយបានរៀបចំរួចហើយហើយចំណែកឯងលីយ៉ុង ទៅណាក៏ទៅៗតែហាមបងហករឿងកុំធ្វើអោយទោសរបស់ឯងកាន់តែធ្ងន់ > លោកយាយមានប្រសាសន៍ហើយថេយ៉ុងក៏លើកយករាងកាយតូចទៅតាមបញ្ជារបស់លោកយាយចំណែកលីយ៉ុងក៏ដូចគ្នា

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now