ភាគទី១៦

80 17 2
                                    


នារាត្រីយប់ស្ងាត់មនុស្សម្នាបាននាំគ្នាចូលសម្រាកលង់លក់អស់នៅក្នុងរាត្រីដ៏ត្រជាក់...ប្លែកអ្វីតែជីមីនដែរកំពុងតែគេងរើចុះរើឡើងនៅលើគ្រែតាមដែរមើលទៅប្រៀបដូចជាកំពុងតែយល់សុបិន្តអាក្រក់...?!
< អត់...អត់ទេមិនអាចទេកុំអី > ជីមីនស្រែកមួយទំហឹងក្រោកអង្គុយទាំងបែកញើសសស្រាក់បេះដូងកំពុងតែលោតញាប់ព្រោះតែភ័យខ្លាចនឹងការសុបិន្តនោះជាខ្លាំង
រាងតូចដើរចុះពីលើគ្រែយ៉ាងលឿនតម្រង់ទៅរកតុតូចមួយដែរមានទឹកនៅទៅនោះ។ ក្រោយមករាងតូចក៏បានញ៉ាំយកៗព្រោះតែចង់អោយស្វាងពីសុបិន្តដល់អាក្រក់មួយនោះ
< គ្រាន់តែជាការសុបិន្តនោះទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថានឹងមានរឿងអាក្រក់កើតឡើង!? ម៉ាក់ប៉ានឹងជុងហ្គុកហេតុអីពួកគេនៅជាមួយគ្នា?វាប្រៀបដូចជាពួកគេកំពុងតែចង់ចាកចេញពីខ្ញុំ > ជីមីននិយាយម្នាក់ឯងតិចៗមិនយល់ពីអ្វីដែរបានសុបិន្តឃើញនោះទេតែអារម្មណ៍បានប្រាប់ថានឹងត្រូវបាត់បង់អ្វីម្យ៉ាង
< ប្លែកខ្លាំងណាស់ហេតុអ្វីខ្ញុំបែរជាគិតពីជុងហ្គុក ? គួរតែខលទៅគេ > និយាយរួចជីមីនក៏រត់វឹងទៅទាញយកទូរស័ព្ទពីលើពូកមកចុចខលទៅជុងហ្គុកទាំងមិនគិតថាពេលនេះគេកំពុងតែគេងឬអ្វីនោះទេ
< ហេឡូ...! ជុងហ្គុកលោកគេងហើយមែនទេ? ខ្ញុំ...គឺខ្ញុំចង់អោយលោកមកទីនេះ អើ...គឺខ្ញុំគេងមិនលក់ > ជីមីននិយាយដោយការស្ទាក់ស្ទើក្នុងចិត្តខ្លាចថាជុងហ្គុកនឹងប្រកែកតែអត់នោះទេ
[ មិនអីនោះទេបន្តិចទៀតខ្ញុំទៅដល់ ] ជុងហ្គុកតបតទៅកាន់ជីមីនវិញទាំងបារម្ភ
< ជុងហ្គុកគឺខ្ញុំ....? > ជីមីនមិនទាន់និយាយចប់ផងភ្លាមៗស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើអោយប៉ើងដល់វាំងននបង្អួចនៅក្នុងបន្ទប់របស់ជីមីនបង្ហាញអោយឃើញរូបរាងមនុស្សម្នាក់ដែរមើលមិនច្បាស់ឈរនៅទីនោះ
ជីមីនកាន់តែភ័យឡើងជាខ្លាំងរួចក៏ឈានជើងយឺតៗដើរទៅរកបង្អួចហើយព្រមទាំងស្រែកសួរទៀតផងធ្វើអោយសម្លេងឮដល់អ្នកនៅខ្សែម្ខាងទៀត
< អ្នក...អ្នកណា ? ហេតុអ្វីមកឈរត្រង់នេះ ឆាប់ចេញមក ចេញមក > ជីមីន
[ ជីមីនតើមានបញ្ហាអីមែនទេ? ] ជុងហ្គុកសួរទាំងសម្លេងព្រួយបារម្ភ
< ជុងហ្គុកគឺ...អ្នកណាមិនដឹងទេ ខ្ញុំខ្លាចណាស់ > ជីមីន
[ ជីមីនកុំបិទទូរស័ព្ទហើយឯងបានពាក់ខ្សែដៃដែលខ្ញុំអោយទៅឯងដែរទេ? ]
< ជុងហ្គុកកុំទាន់សួរអី ខ្សែដៃនៅជាប់នឹងដៃខ្ញុំនៅឡើយទេតែពេលនេះខ្ញុំ...ខ្ញុំ អា៎....!! >
[ ជីមីន? ជីមីនឮខ្ញុំនិយាយទេជីមីន? ហេឡូជីមីន ] ជុងហ្គុកស្រែកហៅជីមីនខ្លាំងៗបន្ទាប់ពីបានឮនៅសម្លេងស្រែករបស់ជីមីនរួចមកវាកាន់តែធ្វើអោយជុងហ្គុកភ័យកាន់តែខ្លាំងហើយប្រញាប់ធ្វើដំណើរមកផ្ទះជីមីន
មួយសន្ទុះក្រោយមកប្រហែលជា១៥នាទីក្រោយក៏លេចចេញនៅវត្តមានរបស់ជុងហ្គុកបានរត់ចូលមកក្នុងផ្ទះរបស់ជីមីន។ ជុងហ្គុកបើកទ្វារបន្ទប់ជីមីនហើយក៏ឃើញជីមីនអង្គុយយំនៅក្បែរទូសម្លៀកបំពាក់
< ជីមីន!? > ជុងហ្គុកចូលមកដល់ក៏ស្រែកហៅឈ្មោះជីមីនមិននឹងដើរចូលទៅ
< អត់ទេចេញទៅខ្ញុំខ្លាចហើយ ខ្ញុំខ្លាចហើយ..ហ៊ឹក..ខ្ញុំខ្លាចហើយ > ជីមីនស្រាប់តែស្រែកខ្លាំងៗដូចមនុស្សគ្មានសតិ
< ជីមីនខ្ញុំ ! ជាខ្ញុំជុងហ្គុក ជីមីនតើមានរឿងអីអ្នកណាធ្វើអីឯង? > ជុងហ្គុកចូលជិតជីមីនព្រមទាំងពោលទាំងបារម្ភជាខ្លាំងពេលឃើញជីមីនយំខ្លាំងៗបែបនេះ
< ជុងហ្គុក !? លោកមកល្អហើយ > ជីមីនស្ទុះទៅឱបជុងហ្គុកយ៉ាងលឿន
< មានរឿងអី? > ជុងហ្គុកអង្អែលក្បាលរាងតូចតិចៗ
< វាមករកខ្ញុំជុងហ្គុក ខ្ញុំមិនដឹងថាវាជាអ្នកណាទេតែមុខមាត់វាគួរអោយខ្លាចវាឈរត្រង់នោះហើយវាមើលមកកាន់ខ្ញុំ > ជីមីនញ័រដូចកូនសត្វនៅក្នុងទ្រូងរបស់ជុងហ្គុកដៃម្ខាងចង្អុលទៅទីតាំងកើតហេតុ
< គ្មានអ្នកណាទេ វាទៅហើយឈប់យំទៅខ្ញុំនៅទីនេះហើយកុំខ្លាច > ជុងហ្គុកលួងលោមរាងតូចព្រមទាំងអង្អែលខ្នងរាងតូចថ្នមៗតិចៗ
ក្រោយហេតុការណ៍កើតឡើងបានមួយសន្ទុះជីមីនក៏ដឹងស្មារតីវិញនឹងបានអង្គុយនៅលើគ្រែក្នុងបន្ទប់និយាយរៀបរាប់រឿងដែលបានជួបនៅក្នុងសុបិន្តអោយទៅជុងហ្គុកស្ដាប់ ចំណែកជុងហ្គុកយល់គ្រប់យ៉ាងតែគេមិនបាននិយាយអីនោះទេគេបានត្រឹមតែលួងចិត្តជីមីនកុំអោយគិតច្រើននឹងដេញអោយគេទៅគេងព្រោះយប់ណាស់ហើយ
< ម៉ោងជិត១ហើយប្រញាប់ចូលគេងវិញទៅជីមីនស្អែកនេះឯងទៅធ្វើការផងក្រែងមិនទាន់ > ជុងហ្គុក
< តែខ្ញុំមានអារម្មណ៍ថា...?! > ជីមីន
< ខ្ញុំនៅទីនេះ ខ្ញុំនៅជាមួយឯងហើយកុំខ្លាច > ជុងហ្គុក
< លោកគេងជិតខ្ញុំមកដើម្បីអោយកក់ក្ដៅព្រោះខ្ញុំគេងម្នាក់ឯងវាដូចជាស្រឡះៗ > ជីមីនហៅជុងហ្គុកអោយមកគេងជិតខ្លួនព្រោះអារម្មណ៍ខ្លាចនៅតែមាន
< បាន មិនអីនោះទេខ្ញុំនឹងគេងជាមួយឯង > ជុងហ្គុកក៏ឡើងគេងក្បែរជីមីនបន្ទាប់មកជីមីនក៏បិទភ្នែកសង្ងំគេង
< បំភ្លេចរឿងដែលបានកើតឡើងអំបាញ់មិញចោលទាំងអស់ហើយគេងទៅ > ជុងហ្គុកគ្រាន់តែនិយាយប៉ុន្នឹងរឿងទាំងប៉ុន្មានដែរកើតឡើងលើជីមីនអំបាញ់មិញក៏ត្រូវបាត់ពីខួរក្បាលរបស់ជីមីនបាត់អស់ធ្វើអោយគេគេងលក់បាត់ទៅ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now