ភាគទី៧

144 21 0
                                    


បន្ទាប់ពីជីមីនចេញទៅផុតបានមួយស្របក់,រាត្រីកាលកាន់តែយប់ជ្រៅទៅៗទើបជុងហ្គុកសម្រេចចិត្តចូលទៅគេងតែមុននឹងចូលទៅកន្លែងសម្រាករបស់ខ្លួនជុងហ្គុកបានឈានចូលទៅកាន់បន្ទប់ជីមីនបន្តិច...
មកដល់ក៏ឃើញជីមីនគេងលក់ទាំងមិនបានដណ្ដប់ភួយនោះទេចំណែកពន្លឺព្រះចន្ទ័ក៏ចាំងចូលមកតាមបង្អូចប៉ះមកដល់ផ្ទៃមុខរបស់ជីមីនដែរគេងលក់ធ្វើអោយឃើញយ៉ាងច្បាស់ពីផ្ទៃមុខយ៉ាងស្រស់ស្អាតរបស់គេ
បបូរមាត់ក្រហមស្រាលស្បែកសត្រូវបានម្រាមដៃក្រាស់មាំស្ទាបអង្អែលយ៉ាងជក់ចិត្ត។ ប្រៀបដូចជាអតីតកាលដែរជុងហ្គុកធ្លាប់ធ្វើដាក់ជីមីនយ៉ាងចឹងបន្ទាប់មកជុងហ្គុកក៏លិចនៅស្នាមញញឹមឡើងមក
< ខ្ញុំនឹងការពារឯងដោយជីវិតរបស់ខ្ញុំជីមីន...ខ្ញុំមិនអោយអ្នកណាប៉ះពាល់ឯងបាននោះទេដរាបណានៅមានវត្តមានខ្ញុំនៅទីនេះ > ជុងហ្គុកសម្លឹងមើលគ្រប់ជ្រុងជ្រោយនៃផ្ទៃមុខរាងតូចព្រមទាំងពោលឡើងដោយប្រាកដចិត្ត ដរាបណាគេនៅទីនេះគេនឹងការពារជីមីនស្មើជីវិត
< ប៉ុន្តែហេតុអ្វីឯងគ្មានរោមចចកដែលយើងអោយឯង? > ជុងហ្គុកក៏នឹកដល់រឿងរោមចចកនោះឡើងមកព្រោះតែនៅពេលដែលជីមីនឱបខ្លួនប្រាណរបស់ជុងហ្គុកហើយជុងហ្គុកក៏បានប្រើថាមពលរបស់ខ្លួនដើម្បីមើលថាតើជីមីនពិតជាមានដែរឬអត់ប៉ុន្ដែអ្វីដែរទទួលបានគឺ ទទេ !!
ជុងហ្គុកក៏ចាប់ផ្ដើមបិទភ្នែកម្តងទៀតយកដៃប៉ះក្បាលជីមីនបន្ទាប់មកក៏ប្រើថាមពលរបស់ខ្លួនម្តងទៀតហើយអ្វីដែលទទួលបានគឺទទេដដែល
< ហេតុអ្វីទៅ? ហេតុអ្វីក៏ឯងមិនមានវា > ជុងហ្គុកជ្រួញចិញ្ចើមមិនយល់ន័យថាតើហេតុអ្វីជីមីនគ្មានរោមចចកតើមកពីអ្វីឬក៏មិនមែនជីមីនទេ?
ដោយដឹងចម្លើយហើយជុងហ្គុកក៏ប្រញាប់រត់ចេញទៅវិញបាត់ទាំងមិនអស់ចិត្ត...តែក៏មិនអាចបង្ខំបានដែរបើសិនជាមិនមែនជាគេទេហេតុអ្វីក៏បេះដូងនេះលូតញាប់ពេលបាននៅក្បែររាងតូច?
+ ថ្ងៃថ្មី
< ហេឡូជេន សូមទោសដែរខ្ញុំមិនបានទទួលទូរស័ព្ទរបស់ឯងក៏ព្រោះតែទីនេះគ្មានសេវានោះទេ > ជីមីនដើរបណ្ដើរនិយាយទូរស័ព្ទជាមួយជេនបណ្ដើរដែលមានជុងហ្គុកដើរតាមពីក្រោយ
< ឯងមានរឿងអ្វីត្រូវនិយាយមែនទេ?....ថាម៉េចពិតមែនហ្អេស? គេជាអ្នកណា...> ជីមីនក៏ឆ្លងឆ្លើយទៅកាន់ខ្សែម្ខាងទៀតរួចក៏សួរពីមូលហេតុ។ បន្ទាប់ពីបានដឹងពីរឿងដែរជេនរៀបរាប់ប្រាប់រួចហើយជីមីនក៏ភាំងមួយកន្លែង
< មានរឿងអីជីមីន > ជុងហ្គុកចូលខ្លួនមកសួរនាំពេលជីមីនលែងបន្ដដំណើរ
< ហេឡូ?! ហេឡូជេន ឮខ្ញុំនិយាយដែរទេ?..ហេឡូ..ដាច់បាត់ហើយ > ជីមីនព្យាយាមលើកទូរស័ព្ទអោយខ្ពស់ដើម្បីអោយមានសេវាឡើងវិញ
< តាមដែលមើលទៅទឹកមុខមិនល្អសោះ > ជុងហ្គុកបន្ត
< មានគេខលមកគម្រាមសម្លាប់ខ្ញុំ ជេនទើបតែខលមកប្រាប់ខ្ញុំអំបាញ់មិញនេះ ខ្ញុំចង់ដឹងណាស់ថាគេជាអ្នកណា?ហេតុអីនិយាយបែបនេះ > ជីមីនប្រើទឹកមុខមិនស្ងប់ចិត្តទៅកាន់អ្នកម្ខាងទៀតដែរឈរស្ដាប់
< បន្តដំណើរទៅមុខទៀតទៅ រឿងនេះមិនបាច់គិតទេ > ជុងហ្គុកនិយាយតែប៉ុន្មានម៉ាត់ក៏ដើរចេញទៅមុនធ្វើមិនដឹងប៉ុន្ដែក្នុងចិត្តគេវិញកំពុងតែខឹងសម្បា ច្បាស់ជាកូនចៅនីហ្វាហើយជីមីនក៏បន្តដំណើរទៅមុខទៀតដោយមិនសូវជាមានអារម្មណ៍នៅក្នុងខ្លួនឡើយ,ដើរយូរៗក៏បានមកដល់ផ្ទះតូចមួយដែរមានយាយចាស់ម្នាក់រស់នៅ ។ ជីមីននឹងជុងហ្គុកក៏មកសុំឈប់សម្រាកបន្តិចសិនមុននឹងនម្ដដំណើរទៅទៀត
ជុងហ្គុកមានការសង្ស័យលើយាយចាស់ម្នាក់នោះយ៉ាងខ្លាំងព្រោះថាទីនេះនៅឆ្ងាយយ៉ាងនេះម៉េចនឹងមានមនិស្សចាសជរាមករស់នៅតែម្នាក់ឯងកើតនោះ
< សួរស្តីលោកយាយ ខ្ញុំជាអ្នកមកពីសេអ៊ូលខ្ញុំមកស្វែងយល់ខ្លះពីកន្លែងនេះដោយធ្វើដំណើររាងឆ្ងាយហើយក៏មានអារម្មណ៍ថាហត់ទើបមកសុំសម្រាកនៅទីនេះបន្តិចសង្ឃឹមថាលោកយាយនឹងមិនថាអី > ជីមីនចូលទៅសុំកន្លែងគេស្នាក់អាស្រ័យយ៉ាងសមរម្យចំណែកលោកយាយនោះក៏ងក់ក្បាលយល់ព្រមតែចម្លែកតែជុងហ្គុកទេតាមមើលលោកយាយនោះមិនដាក់ភ្នែក
< ចា៎សមិនថ្វីទេក្មួយចង់សម្រាកប៉ុន្មានថ្ងៃក៏បាន > យាយចាស់នោះតបដោយសម្លឹងមើលជីមីនមិនដាក់ភ្នែក
< អរគុណណាស់លោកយាយ តែខ្ញុំសម្រាកមិនយូរទេបន្តិចទៀតខ្ញុំត្រឡប់ទៅវិញហើយ > ជីមីន
< ចឹងញ៉ាំទឹកសិនទៅ ហើយចៅប្រុសម្នាក់នោះវិញនោះចូលមកញ៉ាំទឹកសិនមក > យាយចាស់ជុងហ្គុកមិននិយាយអ្វីទាំងអស់នាយសង្ហារក៏ដើរទៅកន្លែងដែលជីមីនកំពុងតែអង្គុយរួចក៏ស្រាប់តែចាប់ទាញដៃជីមីនចេញពីកែវទឹកដែរជីមីនប្រុងនឹងលើកយកមកផឹក
< នេះលោកកើតអីនឹង? លែងដៃខ្ញុំទៅ > ជីមីនក៏ស្រាប់តែខឹងឡើងនឹងជុងហ្គុកភ្លាមៗ នេះគេប្រុងតែញ៉ាំទៅហើយបែរជាទាញដៃគេចេញទង្វើបែបនេះគឺខ្វះការគួរសមណាស់
< កុំផឹកអី ! ទុកវាវិញទៅ > ជុងហ្គុកហាមប្រាមដល់ជីមីនទុកមុន< នេះលោកកើតអី? គាត់ខំទទួលស្វាគមន៍យើងហើយគ្រាន់តែរឿងប៉ុន្នឹងក៏ខ្វះការគួរសមដាក់គាត់ដែរ បើលោកមិនស្រេកទេលោកមិនបាច់ផឹកទេ > ជីមីនចចេសរឹងរូសជាខ្លាំងព្រោះទង្វើរបស់ជុងហ្គុកអាចធ្វើអោយខ្វះការគួរសមដល់យាយចាស់នោះ គាត់ខំមានបំណងល្អហើយតែជុងហ្គុកបែរជាហាមមិនអោយទទួល
< តែជីមីន...?! > ជុងហ្គុក
< យាយគ្រាន់តែអោយចៅខាងនេះញ៉ាំតើចៅមិនពេញចិត្តមែនទេ ចឹងយាយយកទុកវិញក៏បាន > យាយចាស់និយាយកាត់សម្ដីជុងហ្គុករួមទាំងប្រើទឹកមុខអន់ចិត្តដាក់ជីមីនធ្វើអោយជីមីនមានអារម្មណ៍ថាទើសទាល់ចិត្តជាខ្លាំង
< លែងដៃខ្ញុំទៅនែ..លោក ! បើមិនទទួលពីបំណងល្អរបស់គាត់ទេចឹងហើយលោកទៅមុនចុះ > ជីមីននិយាយដេញជុងហ្គុកទាំងខឹងរួចក៏ទាញកែវទឹកមកផឹកទាល់តែអស់នៅនឹងមុខរបស់ជុងហ្គុក
< ជីមីន ! ហ្អើយ....> ជុងហ្គុកឈរក្ដាប់ដៃមើលពីកម្មភាពរបស់ជីមីនធ្វើដាក់ខ្លួនទាំងគ្មានពាក្យនិយាយចំណែកយាយចាស់នោះក៏ញញឹមឌឺដាក់ជុងហ្គុក
ជុងហ្គុកដោយខ្លាចទប់កំហឹងមិនជាប់ក៏ដើរចេញទៅតែដើរចេញមិនទាន់បានបីជំហានផងទីកន្លែងនោះអំបាញ់មិញក៏ប្រែជាដើមឈើគួរអោយខ្លាចរំព័ទ្ធជុំវិញចំណែកជីមីនវិញក៏បានបាត់ខ្លួនចេញពីទីនោះ
ជុងហ្គុកភ័យមិនស្ទើរទេនាយព្យាយាមស្វែងរកជីមីនព្រមទាំងស្រែកហៅរាងតូចយ៉ាងខ្លាំងឮពេញព្រៃ
< ទីបំផុតឯងជាអ្នកចាញ់ សូម្បីតែក្មេងម្នាក់ឯងការពារមិនបានផងចុះទម្រាំជីវិតរបស់គេទៀតនោះ > មិនដឹងមានសម្លេងមកពីណាស្រាប់តែពោលឡើងធ្វើអោយជុងហ្គុកព្យាយាមស្វែងរកតែរកមិនឃើញ
< ឯងលេងល្បិចបែបនេះឯងគិតថាឯងនឹងជោគជ័យឬ? ដរាបណាយើងនៅទីនេះយើងមិនអោយជីមីនមានរឿងអ្វីនោះទេ > ជុងហ្គុកស្រែកតបតដោយគ្មានញញើត
< យើងមិនខ្វល់ទេថាឯងចង់ធ្វើអីតែពេលនេះក្មេងនេះនៅជាមួយយើងដូច្នេះកុំសង្ឃឹមថាជួយគេបាននោះ >
< អាចង្រៃ...ប្រគល់ជីមីនមកវិញបើឯងមិនចង់ស្លាប់ម្តងទៀត កុំស្មានតែយើងមិនដឹងថាឯងជាអ្នកណានោះ នីហ្វាឆាប់ដោះលែងជីមីនភ្លាម > ជុងហ្គុកស្រែករហូតដល់ធ្វើអោយសរសៃរកឡើងមកធំៗភ្នែកក៏ចាប់ផ្ដើមក្រហម ក្នុងចិត្តខឹងមិនស្ទើរនោះទេក្រោយពីដឹងថាអ្នកណាជាអ្នកចាប់ខ្លួនជីមីនទៅ
< ស្តេចចចកពិតជាអស្ចារ្យមែនអាចដឹងថាយើងជាអ្នកណាតែបើសិនជាចង់បានគេត្រឡប់ទៅវិញតាមរកគេអោយឃើញទៅ យើងទុកឱកាសអោយឯងបីថ្ងៃសម្រាប់ស្វែងរកនាង > នីហ្វាសើចឮខ្លាំងៗបែបចម្អកអោយជុងហ្គុក គេគិតថាពេលនេះគេឈ្នះហើយតែការពិតគឺអត់ទេគេប៉ះពាល់ជីមីនមិនបានទេដរាបណាជីមីននៅមានរោមចចកជាប់ខ្លួនតែទោះជាជុងហ្គុកមិនអាចដឹងបានក៏ដោយតែគេប្រាកដចិត្តណាស់
< ឯងមិនអាចប៉ះពាល់ជីមីនបានទេដរាបណាជីមីននៅមានរោមចចករបស់យើងនោះ កុំមានអំនួតពេកនីហ្វា > ជុងហ្គុកបន្ទាប់មកសម្លេងនោះក៏បានបាត់ចំណែកជុងហ្គុកវិញព្យាយាមប្រើច្រមុះដើម្បីហិតក្លិនដើម្បីតាមរកជីមីន។ជុងហ្គុកប្រើថាមពលពិសេសរបស់ខ្លួនស្វែងរកជីមីនគ្រប់កន្លែងតែទោះរកបែបណាក៏រកមិនឃើញ
+ វិមាន
< វីវរហើយពេលនេះនីហ្វាចាប់ខ្លួនអាល្អិតនោះបានហើយវាអាចនឹងកើតរឿងដ៏ធំបើនីហ្វាអាចប៉ះពាល់ក្មេងនោះបាន?! ហេតុអីជុងហ្គុកបណ្ដោយឲ្យគេចាប់ជីមីនបាន? ហ្អើយ...ក្មេងនោះក៏ឌឺទៀត > លោកយាយដែលនៅក្នុងវិមានឈរមើលពួកគេតាមកញ្ចក់គាត់មានអារម្មណ៍ថានៅមិនសុខទេ
< ជុងហ្គុកនឹងកម្ទេចជូហានចោល វាសនាគឺនៅតែជាវាសនា > លោកយាយក្រវីក្បាល
< លោកយាយសួស្តី តើជុងហ្គុកនៅទីនេះដែរទេ? > ភ្លាមនោះស្រាប់តែថេយ៉ុងក៏បានបើកទ្វារចូលមកខ្លួនឯងព្រោះគោះទ្វារច្រើនដងហើយលោកយាយមិនបើកសោះ ដោយមានបំណងមកសួរនាំពីជុងហ្គុក
< ថេយ៉ុងមកល្អហើយ ពេលនេះនីហ្វាបានសមបំណងហើយគេចាប់ខ្លួនជីមីនទៅហើយ > លោកយាយរៀបរាប់ប្រាប់ថេយ៉ុង
< ជុងហ្គុករកជីមីនឃើញហើយមែនទេលោកយាយ ហើយពេលនេះគេនៅឯណា? ហេតុអ្វីជីមីនត្រូវនីហ្វាចាប់ខ្លួនរបស់គេបាន > ថេយ៉ុងចោទសួរទៅលោកយាយដែរអង្គុយធ្វើមុខមាំជាទីបំផុត
< រឿងនេះមិនអាចប្រកែកបានទេ ជុងហ្គុកច្បាស់ជាមិនអោយជីមីនមានរឿងអ្វីទេ...យាយជឿថាជុងហ្គុកនឹងដោះស្រាយរឿងនេះបានឆាប់ ប៉ុន្តែលីយ៉ុង?>
< ម្សិលមិញគេបានមករកយាយដល់ផ្ទះ គេសួររកជុងហ្គុកតែយាយមិនបានប្រាប់ទេថាជុងហ្គុកនៅឯណា លីយ៉ុងនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីបំបែកជីមីនចេញពីជុងហ្គុក ហើយក៏មកប្រើពាក្យមិនសមរម្យមកកាន់យាយ > លោកយាយបន្ត
< លីយ៉ុងចងគុំនុំជាមួយជុងហ្គុកបន្ទាប់ពីត្រូវបានជុងហ្គុកចាក់សម្លាប់ លោកយាយក៏ដឹងរឿងនេះហើយលីយ៉ុងមិនព្រមអោយជុងហ្គុកបានសុខទេ>
< យាយដឹង ?! តែរឿងដែលសំខាន់នោះជីមីនត្រូវនីហ្វាចាប់ខ្លួនបានហើយ >
< ពិតមែនហ្អេសលោកយាយ? ចុះពេលនេះយើងគិតធ្វើយ៉ាងម៉េច ជីមីនមានគ្រោះថ្នាក់ជុងហ្គុកក៏មានគ្រោះថ្នាក់ដូចគ្នា > លោកយាយមិនបានតបតអ្វីនោះទេគាត់កំពុងតែគិតពីរឿងដែរត្រូវធ្វើបន្ទាប់ទៀត...គាត់ចូលពាក់ព័ន្ធក្នុងរឿងរបស់ជុងហ្គុកមិនបានទេពិតជាមិនបានពិតមែន។ លោកយាយដកដង្ហើមធំបន្តិចមុននឹងឆ្ពោះទៅកាន់សាឡុងដាក់ខ្លួនអង្គុយចុះទាញយកទឹកតែមកផឹក
***រំលង
ជីមីនត្រូវបាននីហ្វាចាប់ខ្លួននឹងយកមកឃុំទុកនៅក្នុងល្អាងភ្នំមួយដែលទីនោះងងឹតគ្មានពន្លឺមានតែគប់ភ្លើងមួយៗ បញ្ឈរដើម្បីបំភ្លឺផ្លូវឆ្ពោះទៅក្នុងល្អាងចំណែកជីមីនវិញសន្លប់មិនដឹងខ្លួនលោកយាយចាស់ដែរបានទទួលរាក់ទាក់ជីមីនយ៉ាងគួរសមនៅក្នុងផ្ទះចាស់នោះគឺជាស្ត្រីម្នាក់ដែរជាកូនចៅរបស់នីហ្វាដែលត្រូវបានក្លែងខ្លួនធ្វើជាយាយចាស់ដើម្បីយាមចាប់ខ្លួនជីមីន
< យើងប៉ះពាល់គេមិនបានទេក្មេងនេះមានរោមចចករបស់ជុងហ្គុក នាងទើបអាចចូលជិតគេបាន > នីហ្វាស្រដីឡើងមុននឹងទាញយកកាំបិតយ៉ាងមុតស្រួចហុចអោយទៅបរិវាខ្លួន
< យកឈាមរបស់គេដើម្បីធ្វើជាចំណែកនៃរាងកាយរបស់យើង បន្ទាប់ពីយើងទទួលបានរាងកាយវិញហើយយើងនឹងធ្វើអោយក្មេងនេះក្លាយជារបស់យើង ឆាប់ធ្វើទៅ ! > នីហ្វានិយាយយ៉ាងជឿជាក់ថាខ្លួនច្បាស់ជាអាចទទួលបានឈាមរបស់ជីមីនដើម្បីធ្វើជាចំណែកនៃរាងកាយនឹងកាន់តែធ្វើអោយគេមានអំណាចថែមទៀត។
បរិវាម្នាក់នោះទទួលយកកាំបិតមកកាន់ព្រមទាំងញញឹមសម្លឹងមើលទៅកាន់ជីមីនយ៉ាងឃោឃៅក្រសែរភ្នែកឈាមត្រជាក់ក៏កើតមានឡើង
< តែលោកម្ចាស់មិនគិតថានឹងកេងជាមួយជុងហ្គុកមួយក្ដាពីរសិនទេឬ? គេធ្វើបានលោកម្ចាស់ចឹងលោកម្ចាស់គិតតែសងសឹកក្មេងនេះតែម្នាក់ធ្វើម៉េចនឹងសប្បាយទៅ > ស្រ្តីនោះប្រុងនឹងយកកាំបិតអាកដៃជីមីនដើម្បីបង្ហូរឈាមទៅហើយតែនាងក៏គិតឃើញគំនិតម្យ៉ាង
< យើងគ្មានរូបរាងទេ យើងមិនចង់តទល់ជាមួយគេទាំងបែបនេះទេព្រោះអាចនឹងគិតថាយើងខ្សែលើគេ > នីហ្វា
< គ្មានរូបរាងបែបនេះហើយលោកម្ចាស់គ្រាន់តែលេងជាមួយគេសិនមិនទាន់ដល់ថ្នាក់សម្លាប់ទេ ហើយអាក្មេងនេះនៅក្នុងដៃយើងហើយតើយើងខ្លាចអីទៀត >
< នាងនិយាយត្រូវ ! បើចឹងលេងវាសិនទៅយើងក៏ចង់ដឹងដែរថាតើស្ដេចចចកទ្រាំឈរមើលគូស្នេហ៍ដំបូងរបស់គេស្លាប់មុនទៅមួយជាតិទៀតឬក៏សុខចិត្តស្លាប់ទាំងពី >
< ត្រូវហើយលោកម្ចាស់ >មកនិយាយពីជុងហ្គុកវិញនាយព្យាយាមស្វែងរកជីមីនគ្រប់ទីកន្លែងសូម្បីតែកន្លែងដែលនីហ្វាធ្លាប់តែរស់នៅក៏មិនឃើញសូម្បីតែស្រមោល។ ជុងហ្គុកមានអារម្មណ៍ថាដូចជាបាត់អីម្យ៉ាងចេញពីទ្រូងហើយក៏បន្ទោសខ្លួនឯងផងដែរដែលការពាររាងតូចមិនបានល្អ
ដើរយូរៗទៅនៅតែស្វែងរកមិនឃើញជុងហ្គុកមួម៉ៅមួយ រំពេចស្ទើតែបំផ្លាញទីនេះចូលទៅហើយ
< អ្នកតាភ្នំឆាប់ចេញ ឆាប់ចេញភ្លាម > ជុងហ្គុកស្រែកហៅអ្នកតាភ្នំខ្លាំងៗដោយកំហឹងកុំពុងតែឆេះក្នុងទ្រូងយ៉ាងខ្លាំង
< ស្ដេចចចកខ្ញុំមកហើយស្ដេចចចក > អ្នកតាភ្នំដែរមានសភាពចាស់ចំណាស់អាយុ៦០ក៏បង្ហាញខ្លួនយ៉ាងប្រញាប់ស្លៀកឈុតបុរាណចេញមកតាមការកោះហៅដោយស្ដេចចចកមួយក្បាលដែរមានអំណាចខ្លាំងខ្លា បើសិនជាយឺតពេលប្រហែលជាទីនេះត្រូវខ្ទេច...
< ចង់អោយខ្ញុំបញ្ជាក់ឬក៏ប្រាប់តាមសម្រួល > ជុងហ្គុក
< ចិត្តត្រជាក់សិនទៅស្ដេចចចក គេមិនអាចធ្វើអីគូស្នេហ៍របស់ស្ដេចចចកបានទេ > អ្នកតាភ្នំនិយាយញ័រៗព្យាយាមរៀបរាប់ប្រាប់

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now