ភាគទី១០

86 14 0
                                    


ជុងហ្គុកលុតជង្គង់ចុះក្បែរជីមីនព្រមទាំងបានឱបរាងតូចយ៉ាងណែនពេញដើមទ្រូងចំណែកជីមីនដោយរំភើបពេកមិននឹកស្មានថាជុងហ្គុកនឹងមកជួយខ្លួនក៏យំឱបគេវិញដូចគ្នា
< ខ្ញុំមកជួយឯងហើយឈប់យំ អស់អីហើយខ្ញុំមិនអោយអ្នកណានកប៉ះពាល់ឯងទៀតទេ > ជុងហ្គុកឱបដោយក្ដីលួងលោមនឹងផ្អែមល្ហែមព្រមទាំងមានភាពកក់ក្ដៅ
ចំណែកស្រ្តីដែលត្រូវប៉ើងដូចថង់នោះក៏ងើបឡើងទាំងវេទនាបំបាំងខ្លួនចេញពីកន្លែងនោះបាត់
< ខ្ញុំស្មានតែលោកមិនមកជួយខ្ញុំហើយតើ ខ្ញុំសូមទោសជុងហ្គុក បើខ្ញុំស្ដាប់លោកនៅពេលនោះលោកក៏មិនត្រូវមកលំបាកព្រោះតែខ្ញុំ ហ៊ឹក..ហ៊ឹក..ខ្ញុំសូមទោស > ជីមីន
< មិនអីទេជីមីន ពេលនេះមិនមែនជាពេលដែលត្រូវបកស្រាយទេយើងត្រូវចេញពីទីនេះសិន > ជុងហ្គុកប្រញាប់គ្រារាងតូចអោយក្រោកឈរប៉ុន្តែជីមីនមិនអាចក្រោកបានទេគេគ្មានកម្លាំងសូម្បីតែលើកជើង
< ខ្ញុំទៅមិនរួចទេ ហ៊ឹក...ហ៊ឹក...ខ្ញុំចោម្សៀតណាស់ > ជីមីនស្ដីបន្ទោសខ្លួនឯងខ្លាំងៗគ្រាន់តែរឿងបែបនេះគេធ្វើមិនបានផងពិតជាអន់ណាស់
< មិនអីទេៗជីមីនកុំយំអី ហើយថ្ពាល់នេះឈឺដែលទេ? សូមទោសដែរការពារឯងមិនបានល្អ > ជុងហ្គុកលើកដៃស្ទាបថ្ពាល់រាងតូចថ្នមៗព្រោះខ្លាចរាងតូចឈឺព្រមទាំងសួរដោយក្ដីព្រួយបារម្ភ
< ខ្ញុំមិនឈឺទេ តែយើងត្រូវចេញពីទីនេះសិន > ជីមីន
បន្ទាប់ពីស្រ្តីនោះបានចេញពីល្អាងនោះរួចមកនាងក៏រត់មករកនីហ្វាដែរជាម្ចាស់នឹងរៀបរាប់ប្រាប់តានអ្វីដែរខ្លួនបានជួបប្រទះ...
< លោកម្ចាស់ ពេលនេះជុងហ្គុកទៅជួយក្មេងនោះហើយ ខ្ញុំទប់ទល់មិនបានទេលោកម្ចាស់ > នាងនិយាយដោយក្ដីដង្ហក់ខ្យល់ព្រោះតែឈឺខ្លាំងនៅត្រង់ពោះប្រហែលជាត្រូវធ្លាយពោះហើយបើសិនជាមនុស្សធម្មតា
< ចាង ជុងហ្គុក ! ឯងកំពុងតែធ្វើអោយយើងកាន់តែចង់ប្រើធម៌ក្តៅជាមួយឯងហើយ លើកនេះយើងប្ដូរជាមួយឯងហើយ > នីហ្វាប្រុងនឹងទៅរកល្អាងនោះដើម្បីរារាំងជុងហ្គុកទៅហើយតែត្រូវកូនចៅឃាត់
< លោកម្ចាស់ជុងហ្គុកមានថាមពលខ្លាំងណាស់ មិនដឹងជាមានថាមពលពីណាមកទេលោកម្ចាស់ប្រយ័ត្នខ្លួនផង >
< គិតថាយើងងាយស្លាប់ឮ? បិទមាត់នាងទៅ > នីហ្វានិយាយរួចក៏បានបាត់ចេញពីទីនោះបាត់
ថេយ៉ុងកំពុងតែធ្វើដំណើរនៅតាមផ្លូវសុខៗគេក៏មានអារម្មណ៍ថាមានមនុស្សកំពុងតែតាមគេពីក្រោយ។ ថេយ៉ុងប្រើល្បិចបត់ឡានចូលក្នុងភោជនីយដ្ឋានមួយដែលនៅក្បែរនោះព្រមទាំងដើរចូលទៅខាងក្នុងដើម្បីបញ្ឆោតអ្នកដែលតាមខ្លួនមកនោះព្រមទាំងចង់ដឹងណាស់ថាជាអ្នកណា...
ថេយ៉ុងចូលមកកាន់ខាងក្នុងភោជនីយដ្ឋាននោះហើយក៏អង្គុយធ្វើដូចភ្ញៀវធម្មតាព្រមទាំងបានកម៉្មង់អ្វីញ៉ាំទៀតផង។ នាយសង្ហាថេយ៉ុងក៏ប្រើកន្ទុយភ្នែកដើម្បីមើលបន្ទាប់នកក្រោយដឹងហើយគេក៏ញញឹម
< លោកយាយចៅប្រុសពៅរបស់លោកយាយកំពុងតែតាមខ្ញុំហើយ ប៉ុន្តែមិនថាឯងតាមយើងបែបណាទេលីយ៉ុងឯងគ្មានថ្ងៃដឹងបានឡើយ > ថេយ៉ុងពោលតិចៗ
< នេះជាអាហាររបស់លោក > អ្នកបម្រើលើកយកអាហាមកអោយថេយ៉ុងរួចនាយសង្ហាក៏ចាប់ផ្ដើមញ៉ាំទាំងមិនខ្វល់ធ្វើដូចមិនដឹងខ្លួន
< អរគុណ , ចាំមើលតើឯងទ្រាំបានយូរប៉ុណ្ណាទៀតទៅអាល្អិត > ថេយ៉ុង
មួយសន្ទុះក្រោយមកអ្នកបម្រើក៏បានលើកយកទឹកទៅអោយភ្លៀវម្នាក់ ដែលឆ្លៀតពេលនោះថេយ៉ុងក៏រត់ចេញតាមទ្វារក្រោយនឹងឡើងតាក់ស៊ីចេញទៅបាត់ចំណែកអ្នកដែលខំតាមមកពីសេអ៊ូលក៏ខឹងយ៉ាងខ្លាំងនឹងស្ទុះរត់ចេញមកក្រៅដើម្បីតាមប៉ុន្ដែតាមមិនទាន់
< ចង្រៃយកអើយ...តើវាទៅណាទៅ វាទៅរកបងប្រុសមែនទេ? អាចង្រៃ > អ្នកដែលតាមថេយ៉ុងនោះគ្មានអ្នកណាក្រៅពីលីយ៉ុងនោះទេកាលពីព្រឹកមិញគេបម្រុងនឹងចូលទៅរកលោកយាយនៅឯវិមានប៉ុន្ដែក្រោយបានឃើញឡានរបស់ថេយ៉ុងនៅកន្លែងនោះដែរលីយ៉ុងក៏មិនបានចូលទៅដោយរងចាំតាមដានថេយ៉ុងវិញ ព្រោះថេយ៉ុងមិនដែរមកកន្លែងនេះទេហើយគេក៏ជាមិត្តភក្តិរបស់ជុងហ្គុកដោយសង្ស័យគេក៏តាមថេយ៉ុងរហូតមក
< គិតថាអាចតាមយើងបានឬលីយ៉ុង > ថេយ៉ុងមើលតាមកញ្ចក់ឡានព្រមទាំងញញឹមមុននឹងអោយអ្នកបើកតាក់ស៊ីចេញដំណើរទៅមុខបន្តឆ្ពោះទៅរកគោលដៅរបស់ខ្លួនចំណែកលីយ៉ុងវិញនឹកឡើងមួម៉ៅក៏ចូលឡានវិញនឹងព្រមទាំងបើកសំដៅទៅសេអ៊ូលទាំងខឹងសម្បារជាខ្លាំងមិនគួរណាអោយរបូតពីក្រសែរភ្នែកសោះ
< ចោម្សៀតណាស់...ពួកវាចូលដៃចូលជើងគ្នាល្អណាស់ ចាំមើលចុះខ្ញុំមិនទុកអោយអ្នកណាបានសុខទេដរាបណានៅមានវត្តមានខ្ញុំ ! ចាង ជុងហ្គុក ចំណែកបងវិញបងកុំគិតថាខ្ញុំព្រមអោយបងបានសុខជាមួយអាក្មេងម្នាក់នោះបាននោះ > លីយ៉ុងបើកឡានបណ្ដើររអ៊ូបណ្ដើរទឹកមុខរបស់នាយគឺខឹងយ៉ាងខ្លាំង
***រំលង
ជុងហ្គុកនឹងជីមីនក៏បានបណ្ដើរគ្នាចេញមកដល់មាត់ល្អាងឯរាងកាយរបស់រាងតូចវិញស្លេកស្លាំងជាខ្លាំងព្រោះតែគ្មានអាហារសម្រាប់ផ្ដល់ជាថាមពលអោយរាងកាយមើលទៅរាងតូចពិបាកទទួលយកណា
< ជីមីនបន្តិចទៀតពួកយើងនឹងចេញផុតពីទីនេះហើយទ្រាំបន្តិចទៅ > ជុងហ្គុក
< បាទមិនអីនោះទេ តោះឆាប់ទៅ > ជីមីនក៏ឆ្លើយតបវិញយ៉ាងរហ័សព្រោះមិនចង់ខាតពេលនៅទីនេះយូរទៀតទេ
< ទីនេះជាទឹកដីរបស់ពួកវា បើឯងចង់ទៅណាមកណាឯងត្រូវតែមានខ្ញុំតាមទៅជាមួយកុំអោយដូចជាពេលនេះទៀតដឹងឬនៅ > ជុងហ្គុក
< ខ្ញុំដឹងហើយ បើខ្ញុំស្ដាប់លោកខ្ញុំក៏មិនត្រូវមកជួបបែបនេះ ប៉ុន្តែហេតុអ្វីពួកនោះគេចង់បានខ្ញុំ ? > ជីមីនគិតដល់រឿងដែរកូនចៅរបស់នីហ្វាបានប្រាប់បន្តិចម៧នន២ងចោទសួរទៅជុងហ្គុក រាងតូចដឹងរឿងនេះហើយប៉ុន្តែគេធ្វើជាមិនដឹងរងចាំអោយជុងហ្គុកបកស្រាយខ្លួនឯងចុះ
< រឿងនេះឯងមិនយល់នោះទេ អាចថាឯងយល់តែឯងមិនជឿ > ជុងហ្គុក
<ខ្ញុំដឹង...ខ្ញុំគ្រាន់តែចង់ដឹងអោយបានច្បាស់ជាងនេះ > ជីមីន
< ចាំទៅដល់កន្លែងសម្រាកសិនទៅ សំខាន់យើងត្រូវចេញពីទីនេះសិន > ជុងហ្គុក
កំពុងតែដើរទៅមុខជារឿយៗសុខៗស្ទើរតែនឹងឆ្លងផុតចេញពីមាត់ល្អាងទៅហើយស្រាបើតែមានសម្លេងរបសើអ្នកណាម្នាក់ស្រែកមិនដឹង។ ប៉ុន្តែជុងហ្គុកមិនល្ងង់ដល់ថ្នាក់មិនដឹងថាជាអ្នកណានោះទេ
< ពួកឯងចង់រត់ទៅណា? > ??
< អាចង្រៃ...! ឯងមករកស្លាប់ហើយ > ជុងហ្គុកប្រើភ្នែកចចករបស់ខ្លួនសម្លឹងមើលជុំវិញទើបឃើញថានីហ្វាកំពុងតែឈរនៅពីមុខល្អាង
ចំណែកជីមីនក៏ងាកទៅមើលមុខជុងហ្គុក ព្រោះគេមើលមិនឃើញអ្នកណានោះទេគឺស្ដាប់បានតែសម្លេងនោះទេប៉ុន្តែជុងហ្គុកបែរជាដឹងបានទៅវិញ?
< គិតថាអាចនាំដង្វាយរបស់យើងចេញទៅបានមែនទេ?  កុំព្យាយាមធ្វើអោយរឿងចាស់កើតឡើងម្តងទៀតអី ឯងនឹងបាត់បង់គេម្តងទៀតជាមិនខាន ភ្លេចហើយឬថាគែស្លាប់ព្រោះតែឯង> នីហ្វាពោលឡើងយ៉ាងមានអំនួតហើយសម្ដីគ្រប់ម៉ាត់ក៏ត្រូវបានជីមីនស្ដាប់ឮ
< ឯងគិតថាយើងព្រមអោយរឿងនោះវាកើតឡើងម្តងទៀតបានតើមែនទេ ដរាបណាយើងនៅរស់ឯងគ្មានសិទ្ធិប៉ះពាល់មនុស្សរបស់យើងនោះទេ > ជុងហ្គុក
< ចឹងឯងសាកមើលទៅ ឯងនឹងធ្វើអោយរឿងទាំងអស់កាន់តែរញ៉េរញ៉ៃ > នីហ្វាក៏បានបើកការវាយប្រហារទៅលើជុងហ្គុកទាំងកម្រោល
ជុងហ្គុករុញជីមីនចេញរួចខ្លួនក៏ចូលតតាំងជាមួយសត្រូវវិញ។ ជីមីនត្រូវខ្ទាតទៅជ្រុងម្ខាងភ្លាមៗព្រោះតែហេតុការណ៍វាលឿនពេកទើបធ្វើអោយជុងហ្គុកជ្រុលដៃរុញជីមីនមួយទំហឹង សភាពជាចចករបស់ជុងហ្គុកក៏ចាប់ផ្ដើមកើតឡើងក្រចករបស់ជុងហ្គុកចាប់ផ្ដើមលូតវែង មាត់ក៏មានចង្កូមដុះចេញមកវាគួរអោយខ្លាច
< អួក៎ អួយ៎....! ជុងហ្គុក..! នេះ...នេះតើគេកំពុងតែធ្វើស្អី? គេវាយតែម្នាក់ឯងចុះឯណានាក់ដែរបាននិយាយ? ឬមួយគេជាខ្មោច > ជីមីននិយាយខ្សិបខ្លួនឯងតិចៗព្រោះមើលទៅជុងហ្គុកដូចជាមនុស្សឆ្គួតយ៉ាងចឹងចូលវាយគ្នាម្នាក់ឯង វាគួរអោយចង់សើច
< ប៉ុន្តែ...?! ខ្ញុំគួរតែរត់គេច មែនហើយ > ជីមីនក៏ប្រឹងក្រោកឈរហើយក៏ឈានជើងព្យាយាមរត់ចេញប៉ុន្តែ...
< ឯងចង់ទៅណា ? ឯងមិនអាចរត់បានទេ > បរិវារបស់នីហ្វា ! ស្ត្រីម្នាក់នេះត្រូវជុងហ្គុកវាយជិតស្លាប់ហើយនៅមានកម្លាំងមកបានទៀត
< កុំប៉ះពាល់ខ្ញុំបើនាងមិនចង់ស្លាប់ > ជីមីន
< ក្មេងឆ្គួត ! ឯងគិតថាយើងខ្លាចមែនទេ ម្ចាស់របស់យើងកំពុងមានប្រៀបជាងជុងហ្គុករបស់ឯងហើយថាមិនត្រូវជុងហ្គុកអាចនឹងស្លាប់ ហាស់ហា... > នាងសើចយ៉ាងសប្បាយចំអកអោយជ៏មីនដែរឈរក្បែរនោះព្រមទាំងទឹកមុខមិនល្អ
< កុំ-កុំចេះតែនិយាយផ្ដេសផ្ដាសនោះ > ជីមីន
< ហ៊ឺស ! គេចមិនផុតទេអាល្អិត ឆ្វាច់....?! > បរិវារបស់នីហ្វាបានចាប់កដៃជីមីនឡើងព្រមទាំងប្រើក្រចករបស់នាងវះទៅលើស្បែករបស់ជីមីនបណ្ដាលអោយវាមានឈាមហូរមកយ៉ាងច្រើន ពេលនេះអ្វីៗវាកំពុងតែចលាចលហើយពេលដែរបរិវារបស់សត្រូវបានយកដំណក់ឈាមរបស់ជីមីនបាន គ្មានអ្វីអាចបញ្ឈប់នីហ្វាបានទៀតទេសូម្បីតែជុងហ្គុក ! ចុងក្រោយរឿងដែលមិនចង់អោយកើតឡើងវាក៏កើតឡើងបានភ្លាមៗ...ដោយសារគ្រាប់ឈាមរបស់ជីមីនធ្វើអោយរឿងទាំងអស់ត្រូវច្របូកច្របល់ ជីមីនកាន់តែមានព្រោះថ្នាក់ចំណែកជុងហ្គុកចង់កុំចាត់នីហ្វាចោលក៏កាន់តែពិបាក
< អួយយ៌...! > ជីមីនស្រែកមួយទំហឹងព្រោះតែឈឺចាប់ត្រង់កន្លែងដែលមានរបួសខ្លាំងហើយរបួសនោះវាក៏ជ្រៅថែមទៀត ជីមីនដួលទៅលើដីក្រោយពេលបរិវារបស់នីហ្វាបានយកឈាមរបស់គេហើយរត់ចេញទៅបាត់។ ជុងហ្គុកកំពុងតែប្រតាយប្រតប់គ្នាសុខៗស្រាប់តែបាត់ខ្លួនរបស់នីហ្វាដូចគ្នាជុងហ្គុកងាកមកមើលជីមីនទើបដឹងថានៅត្រង់កដៃរបស់ជីមីនមានឈាមហូរជាច្រើនហើយក៏ទើបតែដឹងថានេះជាល្បិចរបស់ពួកគេ
< ជីមីន...!? ជីមីនដឹងខ្លួនឡើង ជីមីនខ្ញុំសូមទោស ជីមីនក្រោកឡើង ពេលនេះរឿងអាក្រក់កាន់តែកើតឡើងហើយ អាចង្រៃនីហ្វា > ជុងហ្គុកស្រែកមួយទំហឹងប្រញាប់រត់មកត្រកងខ្លួនជីមីនឡើងមុននឹងជេប្រទិចទៅកាន់នីហ្វាដែរហ៊ានប្រើល្បិចព្រមទាំងខឹងជាខ្លាំង
< លោកយាយ.....! > ជុងហ្គុកស្រែកមួយទំហឹងឮរំពងពេញព្រៃរួចក៏ចាប់លើកជីមីនដែរសន្លប់មិនដឹងខ្លួនឡើងរួចក៏បីរាងតូចចេញទៅទាំងទឹកមុខសោកសៅ
មិនមែនសោកសៅព្រោះតែនីហ្វាកើតឡើងម្តងទៀតនោះទេ តែសោកសៅព្រោះខ្លួននឹងបាត់បង់ជីមីនម្តងទៀតប៉ុន្តែចិត្តម្ខាងទៀតប្រាប់ថាត្រូវតែជំនះយកឈ្នះនីហ្វាអោយបាន
+វិមាន
លោកយាយចាប់ផ្តើមប្រែទឹកមុខទៅជាព្រួយបារម្ភភ្លាមៗពេលដឹងថាដំណក់ឈាមរបស់ជីមីនត្រូវនីហ្វាយកបាន។ លោកយាយក្រវីក្បាលហើយក៏នឹងព្រមទទួលយកការពិតដែលបានកើតឡើងរួចម្តងហើយហើយវានឹងកើតឡើងម្តងទៀត
< នីហ្វាកើតឡើងហើយ ជុងហ្គុករឿងនេះមានតែឯងម្នាក់ទេហើយឯងមិនអាចកែប្រែវាបានទេ ក្មេងនោះគឺមិនអាចនៅជាមួយឯងបាននោះទេ > លោកយាយពោលដោយសេចក្ដីអស់សង្ឃឹមហើយក៏ព្រួយបារម្ភ
< នីហ្វាកើតឡើងម្តងនេះពិបាកកំចាត់ណាស់ តើយើងគួរតែដល់ពេលត្រូវប្រើវាហើយមែនទេ? រឿងដែលយើងមិនចង់ធ្វើពេលនេះវាបង្ខំយើងទាល់តែបាន > លោកយាយ
លោកយាយក៏ដើរទៅកាន់ផ្នែកមួយនៃទ្វារក្រោយទូរសៀវភៅរបស់គាត់តែនោះមិនមែនជាទ្វារធម្មតាទេត្បិតតែមានច្រើនពិតមែនតែវាមានមុខនាទីខុសៗគ្នាទ្វារមួយដែរនៅខាងឆ្វេងនោះគឺជាទ្វារមរណៈ តើលោកយាយនឹងបើកវាម្តងទៀតមែនទេ...?!

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now