۝ វេរាស្នេហ៍មនុស្សចចក ۝

570 49 3
                                    

ផ្ដើមរឿង

ខ្ញុំបាទឈ្មោះ លី ជីមីន ឆ្នាំនេះអាយុ២៣ឆ្នាំរៀនចប់ បរិញ្ញាប័ត្រសន្និសីទកាសែតខ្ញុំធ្លាប់បានចូលធ្វើការនៅក្នុងស្ថានីយទូរទស្សន៍មួយកន្លែង ប៉ុន្តែ ! ខ្ញុំមិនទទួលបានតំណែងជាបុគ្គលិកពេញច្បាប់នោះទេ។

< លី ជីមីន ! ធ្លាប់បានចូលធ្វើការក្នុងស្ថានីយទូរទស្សន៍មួយកន្លែង ? ហេតុអ្វីក៏ឯងលាឈប់ពីកន្លែងមួយនោះ? ហើយហេតុអ្វីបានជាឯងចង់ចូលមកធ្វើការជាអ្នកសារព័ត៌មាន ? >

ជីមីនសម្លឹងមើលទៅកាន់បុរសដែរនៅចំពោះមុខដែលមានឋានៈជាប្រធានក្រុមហ៊ុននៃទីនេះ កែវភ្នែកមូលដូចវង់ព្រះចន្ទ្រ បបូរមាត់ក្រហមស្រាលប្រុងនឹងតបសម្ដីទៅហើយស្រាប់តែ....

< លោកប្រធានប៉ូលីសបានរាយការណ៍មកថាមានករណីបាច់សម្លាប់នៅព្រះវិហារចាង >
ក្រោយបានស្ដាប់ប្រយោគនេះចប់ជីមីនក៏ប្រញាប់ប្រញាល់ក្រោកឈររៀបចំខ្លួនមុននឹងចេញទៅកាន់កន្លែងកើតហេតុ។ ដូចដែលបានដឹងពីជីវប្រវត្តិក្មេង
ម្នាក់នេះរួចមកហើយ ក្មេងម្នាក់នេះចូលចិត្តតាមសើបអង្កេតគ្រប់រឿងហើយវាមិនចម្លែកទេដែរគេមកដាក់ពាក្យក្នុងក្រុមហ៊ុនមួយនេះ។
< អេ៎...លោក លោក? ក្មេងម្នាក់នេះជាបុគ្គលិកថ្មីមែនទេលោកប្រធាន? >
< ត្រូវហើយ ប្រាប់ជេនទៅថារឿងក្ដីមួយនេះទុកអោយក្មេងថ្មីមួយនេះជាអ្នកធ្វើ តាមដែលមើលទៅគេគឺរហ័សរហួនខ្លាំងណាស់ > លោកប្រធានក្រោកឈរឱបដៃមើលជីមីនដើរចេញទៅពីចម្ងាយ គាត់មិនគិតថាគេនឹងធ្វើបាននោះទេ តែបណ្ដោយតាមគេសិនទៅចុះ
< ទៅតាមគេហើយយកនាមប័ណ្ណរបស់ខ្ញុំអោយទៅគេទៅ ក្មេងនោះធ្វើអ្វីមិនបានទេបើគ្មានវា > លោកប្រធានដាក់នាមប័ណ្ណរបស់គាត់នៅលើតុរួចក៏ដើរចេញទៅយ៉ាងធម្មតាបំផុត
បុគ្គលិកប្រុសម្នាក់នោះទទួលយកនាមប័ណ្ណមកកាន់ក្នុងដៃមុននឹងចេញទៅតាមក្រោយលោកប្រធាននឹងឆ្ពោះទៅកន្លែងកើតហេតុ....
ផាំង**
ស្នូរកាំភ្លើងបាញ់ឡើងទៅខាងលើគំរាមដល់អ្នកគ្រប់
គ្នាដែរស្ថិតនៅក្នុងពិធីមង្គលការដែរប្រារព្ធឡើងនៅក្នុងព្រះវិហារចាង
< ឯងគិតថាឯងអាចគេចពីបងបានឬ? ឯងកំពុងតែធ្វើខុសនៅវិន័យដែរលោកយាយបានប្រាប់ហើយ > ជំហានជើងបុរសសង្ហាម្នាក់ឈានមួយៗទៅកាន់ប្អូនស្រីដែរមិនមែនជាសាច់ឈាមបង្កើតរបស់ខ្លួនដែរកំពុងតែគ្រងនៅឈុតអាពាហ៍ពិពាហ៍នៅឡើយប៉ុន្តែកូនកម្លោះបានរត់គេចខ្លួនបាត់ទៅហើយ។
គ្រាំង....

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now