ភាគទី១៣

81 15 1
                                    

លុះជុងហ្គុកដើរទៅតាមក្លិននោះយូរៗទៅក៏បានមកដល់កន្លែងមួយដែរជាមាត់ឆ្នេរព្រមទាំងមានកាប៉ាល់បាក់បែកមួយគ្រឿងនៅទីនោះ។ ជុងហ្គុកមិនបានចាប់អារម្មណ៍ជាមួយនឹងអ្វីផ្សេងក្រៅពីរាងតូចស្ដើងនោះទេ...គេដើរចូលទៅជិតរាងតូចដែរឱបដៃឈរស្ងៀមសម្លឹងមើលទៅកាន់ផ្ទៃសមុទ្រ
ជុងហ្គុកដើរទៅម្តងបន្តិចៗចំណែកឯថេយ៉ុងវិញគេបានដើរមើលជុំវិញទីធ្លានៅទីនោះ។ ជុងហ្គុកយោងដៃទៅប៉ះស្មារបស់ជីមីនថ្នមៗហើយក៏សួរ...
< ហេតុអ្វីឯងមកទីនេះមិនប្រាប់ខ្ញុំ ?! > ជុងហ្គុកពោលស្របពេលរាងតូចងាកមុខមកទាំងយំសស្រាក់
< ហ៊ឹក...! ប៉ាម៉ាក់របស់ខ្ញុំពិតជាស្លាប់មែនហ្អេស? > ជីមីននិយាយអ្វីមិនចង់ចេញព្រោះតែគេយំខ្លាំងពេក
ជុងហ្គុកឃើញបែបនោះក៏ប្រែប្រួលទឹកមុខមួយរំពេច អំបាញ់មិញភ័យខ្លាចជីមីនមានគ្រោះថ្នាក់ហើយពេលមកដល់ឃើញជីមីនយំទៀតចិត្តរបស់ជុងហ្គុកកាន់តែមិនស្ងប់
< ក្រែងលោកដឹងរឿងគ្រប់យ៉ាងដែរទាក់ទងនឹងកោះមួយនេះមែនទេ ? ប្រាប់ខ្ញុំមកនៅយប់នោះហេតុអ្វីម៉ាក់ប៉ាខ្ញុំត្រូវស្លាប់ ហ៊ឹក...ហ៊ឹក..ហេតុអ្វីក៏មិនជួយគាត់ > ជីមីនទះទ្រូងជុងហ្គុកខ្លាំងៗព្រមទាំងយប់មិនឈប់ ចំណែកជុងហ្គុកតានតឹងជាខ្លាំងបានត្រឹមតែឈរអោយជីមីនវៃតាមចិត្ត
< វាជាអ្នកសម្លាប់ប៉ាម៉ាក់ឯង > ជុងហ្គុកតបតែប៉ុណ្ណេះធ្វើអោយជីមីនយំកាន់តែខ្លាំង
< អ្នកណា? អ្នកណាជាអ្នកធ្វើ អ្នកណាជាអ្នកធ្វើបែបនេះ > ជ៏មីនស្រែកខ្លាំងៗ
< នីហ្វា !! > ជុងហ្គុក
< នីហ្វាអ្នកដែលបានជាប់ខ្លួនខ្ញុំមែនទេ ? > ជីមីន
< ត្រូវ > ជុងហ្គុក
< ខ្ញុំនឹងទៅរកវា ហេតុអ្វីវាហ៊ានដល់ថ្នាក់នេះ > ជីមីនរុញច្រានជុងហ្គុកចេញមុននឹងរត់ចេញទៅទាំងមានបំណងចង់ទៅរកនីហ្វាដើម្បីសងសឹកតែត្រូវជុងហ្គុកឃាត់ជាប់
< កុំ ! កុំជីមីនកុំទៅអី ស្ដាប់ខ្ញុំណាឯងមិនអាចឈ្នះគេបានទេជីមីនហើយខ្ញុំមិនចង់បាត់បង់ឯងម្តងទៀតទេ >
ជុងហ្គុករត់ទៅឱបចង្កេះជីមីនជាប់ព្រមទាំងពោលទៅដោយការព្រួយបារម្ភ
< លែងខ្ញុំ...! បើអតីតកាលខ្ញុំត្រូវបាត់បង់ជីវិតដូច្នេះខ្ញុំនឹងធ្វើតាមអតីតកាលម្តងទៀតអោយតែខ្ញុំបានសងសឹកវាដែរវាហ៊ានសម្លាប់ម៉ាក់ប៉ាខ្ញុំ > សម្ដីរបស់ជីមីនធ្វើអោយជុងហ្គុករាងចម្លែកចិត្តនេះតើជីមីនដឹងពីអតីតកាលរបស់គេមែនទេ? ប៉ុន្តែពេលនេះមិនមែនជាពេលដែលត្រូវគិតទេ
< កុំអីខ្ញុំមិនចង់បាត់បង់ឯងទេជីមីន > ជុងហ្គុក
< ហ៊ឹក...ហ៊ឹក..ហេតុអ្វីវាធ្វើបែបនេះ? អាក្រក់ពេកហើយហេតុអីយកជីវិតម៉ាក់ប៉ាខ្ញុំម៉េចក៏គេមិនយកជីវីតខ្ញុំទៅ > ជីមីនលុតជង្គង់ចុះស្របពេលទឹកភ្នែកស្រក់រហាមចំណែកថេយ៉ុងឃើញបែបនេះហើយគេបានត្រឹមតែមើលមុខជុងហ្គុកប៉ុណ្ណោះ
< ខ្ញុំនឹងសងសឹកអោយឯង អោយសុំនឹងអ្វីដែរវាបានធ្វើមកលើម៉ាក់ប៉ាឯង ជឿខ្ញុំណាជីមីន > ជុងហ្គុកអង្អែលស្មារាងតូចថ្នមៗបែបលួងលោមហើយក៏សន្យាថានឹងសងសឹកនីហ្វាចំពោះអ្វីដែរគេបានធ្វើអោយទាល់តែបាន
< ជុងហ្គុក !! > ថេយ៉ុងហៅឈ្មោះជុងហ្គុកដោយក្ដីភ្ញាក់ផ្អើលជាខ្លាំង
ពេលនោះក៏ស្រាប់តែមានកាំរស្មីពណ៌មាសចម្លែកមួយមិនដឹងចេញមកដោយរបៀបណានោះទេដែរវាបង្ហាញអោយឃើញពីឥទ្ធិពលរបស់វានៅពីក្រោយខ្នងរបស់ជីមីន
នោះហើយជារោមចចកដែលជុងហ្គុកបានអោយទៅជីមីនកាលពីជាតិមុន អីឡូវវាបង្ហាញខ្លួនហើយចឹងមានន័យថាវានៅជាមួយជីមីនរហូតទេប៉ុន្ដែវាមិនបានបង្ហាញអោយឃើញនៅពេលដែរជុងហ្គុកចង់អោយវាបង្ហាញខ្លួនតែវាបែរជាបង្ហាញខ្លួននៅពេលដែរជុងហ្គុកមិនបានចាប់អារម្មណ៍មិនបានចាប់ភ្លឹកនឹងវា
ជុងហ្គុកមើលតាមអ្វីដែរថេយ៉ុងបាននិយាយស្រាប់តែស្នាមញញឹមរបស់ជុងហ្គុកបង្ហាញឡើងដោយក្ដីរីករាយស្ទើតែមិនជឿនឹងភ្នែកចំណែកជីមីនវិញលុតជង្គង់ចុះទ្រហូរយំមិនដឹងអីដោយមានជុងហ្គុកឱបដើម្បីលួងលោម
< ពិតជាគេមែនហើយជុងហ្គុក > ថេយ៉ុងនិយាយតិចៗ
< យើងស្ទើតែមិនជឿ ពេលដែលយើងចង់ឃើញវាវាបែរជាមិនបានដូចចិត្ត > ជុងហ្គុក
< អាឡូវនេះនាំជីមីនទៅផ្ទះសិនទៅបើសិនជាបក្សពួកវាមកឃើញវាបឹងយករឿងនេះទៅប្រាប់ម្ចាស់របស់វា > ថេយ៉ុងក៏ត្រូវម្យ៉ាង
ជុងហ្គុកងក់ក្បាលរួចក៏និយាយបែបលួងលោមទៅជីមីនដើម្បីអោយគេយល់ព្រមត្រឡប់ទៅវិញព្រោះនៅទីនេះតទៀតក៏មិនល្អហើយពេលនេះក៏បានដឹងហើយថាជីមីនពិតជាមានរោមចចកដែរជុងហ្គុកបានអោយទៅគេពិតមែន
< ជីមីន ខ្ញុំយល់ថាឯងគួរតែត្រឡប់ទៅផ្ទះវិញសិនទៅទីនេះមិនល្អសម្រាប់ឯងទេវាគ្រោះថ្នាក់ណាស់ទុកថាខ្ញុំសុំឯងទៅចុះជីមីន > ជុងហ្គុក
< តែប៉ាម៉ាក់ខ្ញុំគាត់នៅទីនេះ  > ជីមីន
< មិនអីទេជីមីនខ្ញុំដឹងប៉ុន្ដែគាត់អត់សប្បាយចិត្តទេ ឯងយល់ដែរទេ? > សម្ដីរបស់ជុងហ្គុកធ្វើអោយជីមីនងើបមុខឡើងរួចសម្លឹងចំកែវភ្នែករបស់ជុងហ្គុកមុននឹងលើកដៃឆ្វេងឡើងមកបង្ហាញខ្សែកមួយខ្សៃទៅជុងហ្គុក
< ខ្ញុំបានរកវាឃើញនៅក្បែរមាត់ឆ្នេរ វាជារបស់ម៉ាក់ខ្ញុំសូមជួយរកគាត់អោយខ្ញុំបានទេ> ជីមីននិយាយលែងដឹងខុសត្រូវអស់ហើយគេស្នើទៅកាន់ជុងហ្គុកទាំងដែរម្ដាយគេស្លាប់ទៅហើយ
ជុងហ្គុកក៏ងក់ក្បាលយល់ព្រមព្រោះចង់អោយជីមីនឆាប់បានចេញពីទីនេះអោយលឿនបំផុត។ ជីមីនក៏ក្រោកឈរឡើងងើបដើរចេញទៅដោយមានជុងហ្គុកតាមពីក្រោយជាមួយថេយ៉ុង
+ ស្ថានីយ៍ទូរទស្សន៍
ថ្ងៃនេះឮថាមានបុគ្គលិកម្នាក់ចូលថ្មីដែរលោកប្រធានសៀងនាំមកដើម្បីជំនួសកន្លែងរបស់ជីមីន....
បុគ្គលិកក្នុងក្រុមហ៊ុននាំគ្នានិយាយខ្សិបខ្សៀវគ្នាបន្ទាប់ពីឮដំណឹងថាមានអ្នកមកជំនួសកន្លែងជីមីន។ ប៉ុន្តែគេមិនដឹងថាអ្នកដែលមកជំនួសជីមីននោះជាប្រុសឬស្រីទេតែអ្នកក្នុងក្រុមហ៊ុនក៏ដឹងទៅហើយថាក្រៅពីជីមីនគ្មានអ្នកណាធ្វើការបានល្អនោះទេ...
ខណៈពេលដែលជេននឹងយ៉ុងហ៊ូដឹងពីរឿងនេះហើយពួកគេមិនសប្បាយចិត្តទេព្រោះជីមីនដាក់ពាក្យឈប់សម្រាកមិនទាន់ដល់មួយអាទិត្យផងហេតុអ្វីលោកប្រធានរកអ្នកជំនួសជីមីនទៅហើយ !?
< ខ្ញុំមិនសប្បាយចិត្តទេពេលដែលមានអ្នកមកជំនួសកន្លែងជីមីន ឆាប់មកវិញមកជីមីនអើយឯងទៅយូរខ្លាំងម្ល៉េះ > ជេនអង្គុយរអ៊ូរទាំដាក់យ៉ុងហ៊ូព្រោះគេមិនចង់អោយអ្នកថ្មីមកយកដំណែងរបស់ជីមីនបានទេ
< ចុះឯងប្រឆាំងបានទេ? > យ៉ុងហ៊ូ
< អត់ទេ ប៉ុន្តែយើងមិនព្រមអោយគេមកយកដំណែងជីមីនទេ > ជេន
< យើងក៏មិនព្រម តែយើងមិនមែនប្រធាន > យ៉ុងហ៊ូ
< ឯងនេះនិយាយដូចអត់និយាយ > ជេនសំឡក់មុខយ៉ុងហ៊ូព្រមទាំងខឹង អាមនុស្សកំពុងតែមួម៉ៅផង..
< លោកប្រធានមកហើយ > យ៉ុងហ៊ូក៏ប្រញាប់ឱនគោរពលោកសៀងដែរដើរមកជាមួយនឹងបុគ្គលិកថ្មី
< អ្នកទាំងអស់គ្នានេះគឺជាបុគ្គលិកថ្មីដែលខ្ញុំនឹងត្រៀមសម្រាប់ជំនួសជីមីនព្រោះខ្ញុំគិតថាជីមីននឹងមិនមកវិញទេដូច្នេះកុំអោយខាតការងារចឹងសម្រេចថាគេម្នាក់នេះនឹងមកជំនួសជីមីន > លោកសៀងប្រកាសប្រាប់ទៅបុគ្គលិកទាំងអស់
< សួរស្តី ខ្ញុំឈ្មោះ សាន់ មីនយ៉ុន > មីនយ៉ុនបានណែនាំខ្លួនទៅកាន់អ្នករួមការងារយ៉ាងរាក់ទាក់គ្រាន់តែមិនទាន់បានអីផងស្រីៗក្នុងក្រុមហ៊ុនលួចចាប់អារម្មណ៍គេបាត់ហើ
< សង្ហាណាស់ / ពិតជាសង្ហាមែន >
< នេះជាកន្លែងធ្វើការរបស់លោក > លោកប្រធានសផងចង្អុលទៅកាន់តុរបស់ជីមីនប៉ុន្តែ...
< ឈប់សិនលោកប្រធាន ! គេជាបុគ្គលិកថ្មីចឹងហើយរកកន្លែងថ្មីអោយគេទៅព្រោះទីនេះជាកន្លែងជីមីនទេ > ជេនហាមាត់ប្រកែកជាមួយលោកប្រធានទាំងមិនខ្លាចរអាអ្វីសោះ
< នែក..ជេនឯងធ្វើអីឆាប់បិទមាត់ទៅ > យ៉ុងហ៊ូបានចូលទៅឃាត់ជេនហាមគេមិនអោយនិយាយផ្ដេសផ្ដាសទៀតបើមិនចឹងលោកប្រធានច្បាស់ជាដកនាងចោលដូចស្មៅមិនខាន
< តែជីមីនមិនមកទេដឹង ! ចឹងអិយគេអ្វើការទីនេះបណ្ដោះអាសន្នសិនទៅចាំជីមីនមកវិញខ្ញុំត្រៀមរៀបចំកន្លែងថ្មីអោយគេ > លោកប្រធាន
< បើចឹងរៀបចំកន្លែងថ្មីអោយគេតែម្តងទៅកុំអោយលោកប្រធានពិបាកទៅថ្ងៃក្រោយ ហើយជីមីននឹងមកវិញ > ជេន
< ខ្ញុំថាខ្ញុំទៅអង្គុយធ្វើការកន្លែងផ្សេងក៏បានបើទីនេះមានម្ចាស់ទៅហើយ កុំឈ្លោះគ្នាអី > មីនយ៉ុនលូកមាត់និយាយកាត់តាំងខ្លួនជាមនុស្សល្អ
< បើចឹងក៏បានចាំខ្ញុំអោយគេរៀបចំ ហើយបំបែកគ្នាធ្វើការទៅ > និយាយចប់លោកប្រធានក៏ដើរចេញទៅវិញដោយមិនភ្លេចសម្លឹងមើលមុខជេនយ៉ាងឃោឃៅ
< នេះឯងធ្វើអី ? ឯងនិយាយអីឯងមានដឹងទេ > យ៉ុងហ៊ូនិយាយទៅកាន់ជេន
< យើងដឹង បើលោកប្រធានហ៊ានបញ្ឈប់យើងចឹងយើងក៏មិនខ្លាច > ជេននិយាយរួចក៏ដើរទៅតុវិញអង្គុយធ្វើការធម្មតា
< នាងប្រហើនជាមួយយើងនាងនឹងស្ដាយក្រោយ > មីនយ៉ុនសម្លឹងមុខជេនរួចគិតម្នាក់ឯងបែបចង់ចាប់ហែកជេនស៊ីទាំងរស់
***រំលង
នៅពេលដែលជីមីននឹងជុងហ្គុកបាធ្វើដំណើរមកដល់ផ្ទះវិញជុងហ្គុកមិនបាននិយាយអីមួយម៉ាត់ទេគេមានតែដេញថេយ៉ុងអោយទៅត្រៀមទូកសម្រាប់ត្រឡប់ទៅវិញហើយជុងហ្គុកក៏ដើរមករកជីមីនដែរអង្គុយស្ងៀមក្បែរជណ្ដើរតែជីមីនបែរជានិយាយឃាត់
< កុំអី ខ្ញុំមិនទាន់ចង់ទៅសេអ៊ូលវិញទេ > និយាយ
< តែនៅទីនេះគ្រោះថ្នាក់ណាស់ > ជុងហ្គុកចាប់ដៃជីមីនបន្តិចមុននឹងសួរ
< អត់ទេ ខ្ញុំមិនចង់ទៅខ្ញុំចង់នៅជាមួយលោក > ជីមីន
< ខ្ញុំបារម្ភពីឯងជីមីន ស្ដាប់ខ្ញុំ > ជុងហ្គុក
< អរគុណ តែខ្ញុំមិនទៅទេ > ជីមីន
< សម្រេចថាទៅដែលទេ? និយាយមកកុំក្រៀមក្រំអី > ជុងហ្គុក
< អត់ទេខ្ញុំចង់នៅជាមួយលោក > ជីមីនសម្លឹងមើលកែវភ្នែករបស់ជុងហ្គុកចំធ្វើអោយបេះដូងស្ដេចចចកចាប់ផ្ដើមលោតញាប់
< ខ្ញុំមិនបង្ខំទេ ចឹងឯងទៅសម្រាកទៅថេយ៉ុង> ជុងហ្គុក
< ខ្ញុំចង់ទៅក្នុង > ជីមីន
< ចាំខ្ញុំជូនទៅ > ជុងហ្គុកក៏លើកបីជីមីនទៅខាងក្នុង
< ខ្ញុំស្មានតែលោកជួយខ្ញុំព្រោះខ្ញុំជាមនុស្សអតីតកាលលោកហើយតើ !? > ពេលជុងហ្គុកដាក់អោយជីមីនគេងលើគ្រែទើបជីមីននិយាយចោលហើយធ្វើព្រងើយប៉ុន្ដែគេមិនចាប់អារម្មណ៍ថាជុងហ្គុកកំពុងតែឆ្ងល់នោះទេ
< ហេតុអីឯងនិយាយបែបនេះ? > ជុងហ្គុក
< ខ្ញុំនិយាយលេងទេ > ជីមីន
< ឯងដឹងមែនទេ? > ជុងហ្គុក
< ដឹង ! ដឹងថាលោកជាមនុស្សអតីតជាតិ > ជីមីននិយាយរួចក៏សើចឡើងធ្វើអោយជុងហ្គុកបានឃើញនៅស្នាមញញឹមជីមីនដែលខានឃើញជាយូរនោះម្ដងទៀត
< ឯងលេងសើចពេកហើយ > ជុងហ្គុកដកដង្ហើមធំមុននឹងនិយាយ
< ខ្ញុំមិនបានលេងសើចទេ > ជីមីនក៏ចាប់ទាញករបស់ជុងហ្គុកមកជិតនឹងផ្ដល់ស្នាមថើបទៅអោយគេ
< អរគុណដែលជួយខ្ញុំ > ជីមីន
< ថើប? > ជុងហ្គុកភាំងមិនស្ទើរទេ ព្រោះភ្លាមៗពេក
< ហេតុអ្វី? > ជីមីន
< ដឹងទេថាខ្ញុំស្រឡាញ់ជីមីន > ជុងហ្គុកសម្លឹងមុខជីមីនចំ
< ដឹង ពួកយើងអាចសាកល្បងបាន > ជីមីនបើកដៃអោយជុងហ្គុក
< ពិតមែនហ្អេស? > ជុងហ្គុកញញឹម
< ខ្ញុំនិយាយមែន អ្ហឹមម > ជុងហ្គុកស្ទុះទៅថើបបំបិទមាត់ជីមីនភ្លាមៗនឹងញក់ញីខ្លាំងៗ
< អ្ហឹស..> ជីមីនធ្លោយសម្លេងយ៉ាងស្រើបស្រាលចេញមកទាំងមិនដឹងខ្លួនពេលជុងហ្គុកវាយលុកដល់ចុងទ្រូង
< ខ្ញុំស្រឡាញ់ជីមៅន ស្រឡាញ់មកយូរហើយ > ជុងហ្គុកសារភាព
< ខ្ញុំស្រឡាញ់លោកដូចគ្នា > បន្ទាប់ពីនិយាយរួចក៏បន្តធ្វើការងារខ្លួនបន្តរហូតនានសម្រេច
+វិមាន
គ្រាន់តែជុងហ្គុកឈានជើងចូលក្នុងវិមានភ្លាមលោកយាយរបស់គេក៏ស្រែកសួរគេពីចម្ងាយយ៉ាងឮធ្វើអោយជុងហ្គុកភ្ញាក់មិនស្ទើរ
< មកវិញហើយហ្អេសអាចៅចង្រៃ !! > លោកយាយ
< ហ្អេស...លោកយាយកុំខឹងមើល នេះគ្រាន់តែមកដល់ភ្លាមលោកយាយស្ដីអោយបាត់ទៅហើយ > ជុងហ្គុក
< ឯងចោម្សៀតមែន ដឹងទេថាប្អូនរបស់ឯងមករករឿងយាយដល់ទៅនេះថែមទាំងកម្ទេចរបស់យាយចោលទៀតមើលចុះ > លោកយាយមានប្រសាសន៍ទាំងក្រវីក្បាល
< លីយ៉ុងមែនទេ? គេមានសួរអ្វីដែរទេលោកយាយ > ជុងហ្គុក
< គេសួររកឯងហើយយាយមិនបានប្រាប់ទេថាឯងទៅណាទើបគេខឹងគេមករញ៉េរញ៉ៃទីនេះ > លោកយាយ
< អាល្អិតលីយ៉ុងវាប្រហែលមិនរៀងទេ > ជុងហ្គុក
< រឿងវាកើតឡើងហើយតើឯងគិតយ៉ាងម៉េចចំពោះនីហ្វា? គេបានរូបរាងថ្មីមកហើយដូច្នេះគេខ្លាំងជាងមុនមើលទៅឯងពិបាកទប់ទល់បន្តិចហើយ > លោកយាយ
< ខ្ញុំមិនពិបាកទប់ទល់វាទេ តែខ្ញុំពិបាកនឹងការពារជីមីនច្រើនជាង > ជុងហ្គុក
< ឯងមិនគិតការពារខ្លួនឯងសិនទេហ្អេស? ឯងការពារក្មេងនោះទាំងដែលរឿងគ្រប់យ៉ាងគឺមកពីគេ > លោកយាយ
< ខ្ញុំមិនបានបន្ទោសគេទេលោកយាយ ហើយចុះលោកយាយកែប្រែពេលវេលាបានទេ? > ជុងហ្គុក
< យាយគ្រាន់តែប្រាប់ទេជុងហ្គុក គេនឹងទទួលទោសហើយយាយនេះហើយជាអ្នកដាក់ទោសគេ > លោកយាយ
< លោកយាយ !! បានហើយខ្ញុំមិនចង់និយាយរឿងនេះទេតែលោកយាយនឹងបើកទ្វារមរណៈមែនទេដើម្បីសម្លាន់នីហ្វា? > ជុងហ្គុកព្យាយាមគ្រប់គ្រងខ្លួនឯងមុននឹងបកទៅសួរលោកយាយពីរឿងទ្វារនោះម្តង
< តែវាមានការដោះដូរ បើឯងមិនស្លាប់ក្មេងនោះនឹងស្លាប់ក្មេងនោះមិនអាចគេចពីក្ដីស្លាប់បានទេ > លោកយាយនិយាយរួចក៏ដើរចេញទៅ ចំណែកជុងហ្គុកមិនបាននិយាយអីមួយម៉ាត់ទេគេក៏ដើរចេញយ៉ាងលឿន

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now