ភាគទី១៨

83 15 1
                                    

បន្ទាប់ពីថេយ៉ុងព្យាយាមដាស់អោយជុងហ្គុកក្រោកឡើងវិញប៉ុន្តែគ្មានសូម្បីតែសម្លេងថេយ៉ុងក៏សម្រេចចិត្តស្វែងរកទូរស័ព្ទដៃរបស់ជុងហ្គុកក្រែងលោអាចទាក់ទងអ្នកណាបានខ្លះព្រោះគេតែម្នាក់គេមិនអាចជួយជុងហ្គុកបានទេ
ក្រោយពីស្វែងរកគ្រប់កន្លែងរួចមកថេយ៉ុងក៏ប្រទះឃើញ ទូរស័ព្ទដៃរបស់ជុងហ្គុកនៅក្បែរជើងតុ លុះបានឃើញហើយថេយ៉ុងប្រញាប់រត់ទៅយកវាមកទាក់ទងតែទូរស័ព្ទត្រូវបានជាប់នៅលេខកូដសម្ងាត់
< លេខកូដសម្ងាត់? ធ្វើយ៉ាងម៉េចទៅ > ថេយ៉ុងក៏នឹកឃើញថាទូរស័ព្ទដៃរបស់ជុងហ្គុកមានស្កេនក្រយ៉ៅដៃគេក៏ស្ទុះទៅទាញដៃជុងហ្គុកមកដាក់លើទូរស័ព្ទ។
ក្រោយពីបានផលរួចមកថេយ៉ុងក៏ឆែកលេខមើលឃើញថាមានសេវលេខទូរស័ព្ទឈ្មោះជីមីនគេក៏ប្រញាប់ចុចខលទៅ
< ហេឡូជីមីន ឆាប់ប្រញាប់មកផ្ទះជុងហ្គុកបន្តិចមកជុងហ្គុកមានគ្រោះថ្នាក់ហើយ...ចឹងចាំខ្ញុំទៅទទួលបើជីមីមិនស្គាល់ > បន្ទាប់ពីថេយ៉ុងបញ្ចប់ការសន្ទនារួចមកថេយ៉ុងក៏លើករូបរាងជុងហ្គុកដែរមានទម្ងន់ធ្ងន់នោះទាំងលំបាកដាក់នៅលើគ្រែគេងរបស់គេមុននឹងចេញទៅទទួលជីមីនទាំងល្ងាច

***រំលង

លីយ៉ុងដើរលើដងវិថីតែម្នាក់ឯងយ៉ាងស្ងប់ស្ងាត់នាពេលល្ងាចដោយគ្មានគោលដៅព្រោះក្នុងចិត្តគេពិតជាធ្វើខុសយ៉ាងខ្លាំងចំពោះជុងហ្គុកមិននឹកស្មានថាគ្រាន់តែកំហឹងបូករួមទាំងការច្រណែនអាចធ្វើអោយគេហ៊ានសម្លាប់បងប្រុសខ្លួនឯងសោះ
រូបភាពពីអតីតកាលនៅពេលដែរលីយ៉ុងនៅក្មេងរួមទាំងអនុស្សាវរីយ៍ល្អៗដែលធ្លាប់ធ្វើជាមួយជុងហ្គុកវាក៏ផុសឡើងពេញខួរក្បាលរបស់លីយ៉ុង
< ខ្ញុំមិនបានធ្វើទេ ខ្ញុំមិនបានតាំងចិត្តទេ > លីយ៉ុងក៏ចាប់ផ្តើមបាត់បង់សតិរបស់ខ្លួនហើយគេក៏ប្រញាប់រត់ទៅវិមានរបស់លោកយាយគេភ្លាម។
ងាកមកនិយាយពីមីនយ៉ុនវិញបន្ទាប់ពីបានឃើញនៅរូបភាពដែរលីយ៉ុងបានសម្លាប់បងប្អូនខ្លួនឯងរបស់គេរួចមកមីនយ៉ុនញញឹមព្រមទាំងសើចឮខ្លាំងៗព្រោះគ្មានអ្នកណាអាចគេចផុតពីសេចក្ដីស្លាប់នោះទេមិនថាមនុស្សឬចចកអោយតែបានប៉ះពាល់វាហើយគឺ...
< ល្បែងដែលត្រូវលេងបន្តគឺងាយនោះទេ ពេលនេះវាអស់សត្រូវដែលរារាំងយើងហើយ ហាស់ហា...ឯងពិតជាល្ងង់ណាស់លីយ៉ុង > មីនយ៉ុនសើចឮខ្លាំងៗយ៉ាងមានអំនួតចំពោះខ្លួនឯងមិនស្មានថាព្រួញមួយបាញ់បានសត្វពីរសោះ
< អេ...ឈប់សិន ! យើងដូចជាមើលស្រាលសម្ថភាពរបស់វាពេកហើយ ឬក៏វាប្រើល្បិចតបតនឹងយើងវិញ? គួរតែទៅមើលវាដោយផ្ទាល់ល្អទេ នឹងបានឃើញសភាពវាអោយបានច្បាស់ថាស្លាប់មែនឬអត់ > មីនយ៉ុនញញឹមនឹងរូបភាពដែលបានឃើញនឹងភ្នែកតាមកញ្ចក់ម្យ៉ាងប៉ុន្តែគេមិនអស់ចិត្តនោះទេគេចង់ទៅមើលដោយផ្ទាល់ភ្នែករបស់គេ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now