ភាគ២

195 28 0
                                    


បន្ទាប់ពីបំពេញតួនាទីរបស់ខ្លួនរួចមកពេលនេះម៉ោង
៥ល្ងាចទៅ អ្នកគ្រប់គ្នាក៏ចាប់ផ្តើមរៀបចំឯកសារនឹងរបស់របរទុកមុននឹងចេញទៅផ្ទះរៀងៗខ្លួន។
នៅឡើយតែជីមីនប៉ុណ្ណោះដែលមិនទាន់បានរៀបចំឯកសារទុក ជីមីនអង្គុយនៅខាងមុខកំព្យូទ័រប្រើភ្នែកទាំងគូររបស់គេសម្លឹងទៅកាន់អេក្រង់កុំព្យូទ័រមិនដាក់ភ្នែក,បន្ទាប់មកជីមីនក៏បានទាញយកកូនសៀវភៅមួយក្បាលចេញមកនឹងធ្វើការសរសេរទៅលើវា។

< នីហ្វា? តើនីហ្វាជាអ្វី? នៅសម័យនោះមានចចកមួយក្បាលនឹងនីហ្វាបានបើកការវាយប្រហារ..ស្ដេចចចកខឹងខ្លាំងព្រោះតែនីហ្វាបានប៉ះពាល់របស់ប្រចាំចិត្តរបស់ទ្រង់ !? តើស្នាមចង្កូមនេះជាស្នាដៃរបស់អ្នកណា? នីហ្វាឬក៏ស្ដេចចចក? > គេអង្គុយគិតតែម្នាក់ឯងទាំងចង់ដឹងជាខ្លាំងថាតើនីហ្វាជាអ្វី? ហើយតើបច្ចុប្បន្ននៅមានបីសាចចចកដែរឬក៏អត់? ហើយចុះសាកសពប្រុសម្នាក់នោះដែរមានស្នាមចង្កូម?
< ជីមីន ! នេះដល់ម៉ោងត្រឡប់ទៅផ្ទះវិញហើយ..តើឯងនៅធ្វើអីទៀត > ជេនដែរជាមិត្តរួមការងារកាលបើឃើញជីមីនមិនទាន់ត្រឡប់ទៅផ្ទះបែបនេះនាងក៏ចូលមកសួរនាំក្រែងលោជីមីនមានបញ្ហាអី
< ជេន តើនីហ្វាជាអ្វី? ហេតុអ្វីស្នាមចង្កូមដែលនៅក្នុងសម័យនោះវាដូចគ្នាជាមួយនឹងសាកសពបុរសម្នាក់កាលពីម្សិលមិញ? តើវានៅមានបីសាចមែនទេ ? > ជីមីន
< លោកប៉ារបស់ខ្ញុំធ្លាប់ប្រាប់នៅពេលដែរយើងចង់ដឹងចង់ឮរឿងអ្វីមួយយើងត្រូវតែហ៊ានលះបង់ ស្វែងរកទីតាំងនោះទៅបើឯងចង់ដឹងពីនីហ្វា > ជេន
ជីមីនឮហើយក៏ងាកមករកកំព្យូទ័រវិញនឹងព្យាយាមស្វែររកកន្លែងដែរនីហ្វារស់នៅកាលពីសម័យមុន
< នៅលើកោះជូហាន ស្ថិតនៅទិសខាងលិច ហើយករណីស្លាប់ដោយចង្កូមមួយនេះមិនមែនមានតែនៅក្នុងឆ្នាំ១៨៤៤នេះទេ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៥ នៅលើកោះជូហានកន្លែងនីហ្វាចាប់កំណើតមនុស្សម្នាត្រូវបានស្លាប់បន្ទាប់ពីបានឃើញពន្លឺខ្មៅមួយ > ជីមីនអានបណ្ដើរគិតបណ្ដើរហើយចំណែកជេនក៏ដូចគ្នា រឿងកាន់ស្មុកស្មាញំេកាន់តែចង់ដឹង
< ទី១៥ ខែកុម្ភៈ ! ថ្ងៃនោះក៏ជាថ្ងៃដែរខ្ញុំនឹងប៉ាម៉ាក់របស់ខ្ញុំនៅលើកោះនោះដែរ > នឹកឃើញដល់ថ្ងៃនោះភ្លាមទឹកភ្នែករបស់ជីមីនក៏ចាប់ផ្ដើមស្រក់ចុះម្តងមួយដំណក់ៗ ជេនឃើញបែបនោះក៏ទាញយកក្រណាត់មកអោយជីមីនដើម្បីជូតទឹកភ្នែក
< មានអ្វីមែនទេជីមីន? > ជេនសួរទាំងបារម្ភ
< អត់មានអ្វីទេ ខ្ញុំគ្រាន់តែរំជួលចិត្ត > ជីមីន
< ល្ងាចណាស់ហើយត្រឡប់ទៅផ្ទះវិញសិនទៅ ចាំស្អែកយើងធ្វើបណ្ដើរទៀត > ជេនពោលទៅកាន់ជីមីនព្រោះថាវាក៏រាងល្ងាចណាស់ដែរហើយណាមួយផ្ទះនាងក៏ឆ្ងាយពីទីនេះទៀត
< បើចឹងតោះ > ជីមីនក៏យល់ព្រម

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now