ភាគទី៦

136 21 1
                                    


+ថ្ងៃថ្មី

ក្រោយពីបានសម្រាកនៅក្នុងផ្ទះបុរាណរបស់បរិវាជុងហ្គុកអស់រយះពេលមួយយប់រួចមកព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ហើយជីមីនក៏ចាប់ផ្ដើមបំពេញនៅការងាររបស់ខ្លួនស្វែងរកទីតាំងដែរម៉ាក់ប៉ារបស់គេបាត់ខ្លួនដោយមានជុងហ្គុកជាអ្នកចូលខ្លួនការពារ

< និយាយប្រាប់ខ្ញុំបានហើយឬនៅថាលោកតាមដានខ្ញុំធ្វើអីចង់បានអីពីខ្ញុំហើយលោកនិយាយថាលោកក៏ជាចចកដែរត្រូវទេ? ចុះហេតុអ្វីលោកមិនស៊ីខ្ញុំដូចជាពពួកចចកទាំងនោះដែរខ្ញុំបានជួបកាលពីម្សិលមិញប៉ុន្តែលោកបែរជាជួយខ្ញុំ>ជីមីនដើរចូលក្នុងព្រៃជាមួយនឹងជុងហ្គុកដោយមានចម្ងល់ក្នុងចិត្តគេក៏ចោទសួរ

< ឯងចង់អោយខ្ញុំស៊ីឯងមែនទេ? នែ...អាល្អិត ! យើងមិនមែនជាពពួកស្រែកឃ្លានអស់នោះទេប្រាប់អោយដឹង..ប៉ុន្តែម៉េចក៏ឯងមកទីនេះ?ហើយយើងមិនបានតាមដានឯងទេ> ជុងហ្គុកផ្អាកដំណើរបន្តិចរួចក៏ងាកមករកជីមីនទាំងនិយាយសម្ដីក្បត់ចិត្ត

< ខ្ញុំមកស្វែងរកភស្តុតាងខ្លះៗពីកោះមួយនេះ ខ្ញុំមិនបានដឹងថានេះជាកោះដែលគេបោះបង់ចោលទេហើយអ្វីដែរខ្ញុំចង់ដឹងកាន់តែច្បាស់ថាតើកោះនេះវាជាកន្លែងអ្វីហេតុអ្វីក៏មានមនុស្សស្លាប់ច្រើនទើបត្រូវបានគេបោះបង់ចោល..?! > ជីមីន

< ទីនេះជាទឹកដីបីសាចចចកមូលហេតុដែលគេបោះបង់ចោលព្រោះគ្មានអ្នកនេសាទណារួចខ្លួនទេអោយតែបានឆ្លងកាត់ទីនេះ ហើយក៏ជាកន្លែងដែលខ្ញុំបានបាត់បង់មនុស្សម្នាក់ > ជុងហ្គុករៀបរាប់ប្រាប់ទៅកាន់រាងតូចទាំងសម្លឹងមើលមុខគេមិនដាក់ភ្នែក កន្លែងនេះហើយដែលជីមីនបានចាកចេញទៅ

គ្រប់អនុស្សាវរីយ៍ដែលពួកគេមាននឹងបានសាងរួមគ្នាលើកោះនេះវាមិនបានសាបសូន្យទៅណាឡើយ ចំណែកជីមីនក៏ទាញសៀវភៅមកកត់ត្រាទុកធ្វើជាកំណត់ហេតុ

< លោកក៏ធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ដែរមែនទេ? តាមដែលខ្ញុំដឹងទីនេះជាកន្លែងរបស់ នីហ្វា តើលោកដឹងដែលទេថាគេអាចនឹងចាប់កំណើតម្តងទៀត > ជីមីន

< មនុស្សជាទីស្រឡាញ់របស់ខ្ញុំស្លាប់ព្រោះនីហ្វា ដើមឡើយកន្លែងនេះជារបស់ខ្ញុំប៉ុន្តែត្រូវគេដណ្ដើមយកបាន...ហើយបើសួរថាគេកើតឡើងវិញឬអត់អ្វីដែលខ្ញុំត្រូវប្រាប់ឯងនោះគឺ ប្រាកដណាស់ !! > ជុងហ្គុក

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now