ភាគទី១៩

68 13 0
                                    


នៅពេលជីមីនបានមកដល់ខុនដូរបស់ជុងហ្គុកហើយជីមីនក៏ប្រញាប់រត់សំដៅទៅរកអ្នកដែរគេងស្ដូកស្ដឹងនៅលើគ្រែដែរមានសភាពស្លេកស្លាំងត្រឹមតែប៉ុន្មានវិនាទី។
ជីមីនដើរចូលទៅជិតជុងហ្គុកលូកដៃចាប់ដៃជុងហ្គុកមកស្ទាបរួមជាមួយទឹកមុខស្រពាប់ស្រពោនចំណែកកែវភ្នែកក្រហមដូចជាចង់ចេញទឹកភ្នែកមកដោយមិនដឹងខ្លួន។ ជីមីនបន្ទាប់ពីបានកាន់ដៃរបស់ជុងហ្គុកហើយជីមីនដូចជាមានអារម្មណ៍ថាខ្លួនគេត្រជាក់ទៅៗហើយ
< តើ-តើជុងហ្គុកកើតអី?គេទៅធ្វើអីមក?ហេតុអ្វីក៏គេត្រជាក់ខ្លាំងយ៉ាងនេះ ហេតុអី្វមិនយកគេទៅមន្ទីរពេទ្យ? យកគេទៅមន្ទីរពេទ្យទៅ > ជីមីនខ្នះខ្នែងស្រែកប្រាប់ថេយ៉ុងដែរឈរនៅក្បែរខ្លួនហើយថេយ៉ុងក៏ស្ទុះចូលមករកជុងហ្គុកដូចគ្នាព្រមទាំងចាប់ដៃរបស់ជុងហ្គុក
< ខ្ញុំក៏មិនដឹងដែរជីមីនពេលខ្ញុំមកដល់ខ្ញុំក៏ឃើញគេដេកនៅលើឥដ្ឋបាត់ទៅហើយ ប៉ុន្ដែមុននេះគេមិនត្រជាក់បែបនេះទេ រាងកាយរបស់គេនៅមានកម្ដៅនៅឡើយតើ > ថេយ៉ុងនិយាយព្រមទាំងមើលមុខជីមីន
ជីមីនលើកដៃម្ខាងរបស់ខ្លួនយឺតៗទៅដាក់ត្រឹមច្រមុះរបស់ជុងហ្គុក ដោយឃើញថាគ្មានដង្ហើមជីមីនក៏ស្រាប់តែតក់ស្លុតស្មារតីតែម្តងក្នុងចិត្តចាប់ផ្ដើមកើនទុក្ខកង្វល់ឡើងមកភ្លាមខ្លាចថាជុងហ្គុកនឹងទៅចោលខ្លួន
< អត់ទេជុងហ្គុកដឹងខ្លួនឡើង ជុងហ្គុក ! ហេតុអីសុខៗលោកក្លាយគេបែបនេះដឹងខ្លួនឡើង > ជីមីនស្រក់ទឹកភ្នែកប៉ុន្ដែមិនខ្ចីអោយថេយ៉ុងឮសម្លេងទេសុខចិត្តយំខ្សិបខ្សួលនៅក្នុងចិត្តតែទឹកភ្នែកខាងក្រៅស្រក់មកមិនដាច់
< តើមានរឿងអីជីមីន? > ថេយ៉ុងភ្នែកសសួរទៅជីមីនទាំងចង់ដឹង
< គេ...គេគ្មានដង្ហើមទេ? ហេតុអ្វីទៅជាបែបនេះសុខៗគេក៏ក្លាយជាបែបនេះលោកមិនដឹងទេហ្អេស? មិនដឹងពិតមែនហ្អេសលោកថេយ៉ុង > ជីមីនដោយសារតែរំជួលចិត្តពេកគេក៏ដូចជាចង់ខឹងជាមួយនឹងថេយ៉ុងព្រោះគេជាមិត្តនឹងជុងហ្គុកតែរឿងដែរជុងហ្គុកកើតអីគេបែរជាមិនដឹង
< ខ្ញុំមិនដឹងពិតមែនជីមីន សម្រួលអារម្មណ៍ហើយជួយរកដំណោះស្រាយគ្នាទៅព្រោះបើបញ្ជូនគេទៅមន្ទីរពេទ្យក៏មិនកើតព្រោះជីមីនដឹងមែនទេថាគេមិនមែនជាមនុស្សពេញលក្ខណៈ > ថេយ៉ុង
< ជួយគេផង ខ្ញុំមិនចង់អោយជុងហ្គុកមានបញ្ហាអ្វីនោះទេខ្ញុំ-ខ្ញុំមិនចង់អោយគេទៅចោលខ្ញុំទេក្រែងគេរងចាំខ្ញុំមិនចឹងតែពេលនេះហេតុអីគេធ្វើអោយខ្ញុំអស់សង្ឃឹម > ជីមីនព្យាយាមនិយាយទាំងក្ដុកក្ដួលអួលដើមកទឹកភ្នែកស្រក់មិនឈប់តែមិនបញ្ចេញសម្លេងអ្វីបន្តិច
ថេយ៉ុងបន្ទាប់ពីបានឮអ្វីដែរជីមីននិយាយហើយគេក៏ភ្ញាក់ផ្អើលមិនតិចដែរ នេះតើជីមីនចាំពីអតីតកាលរបស់គេហើយមែនទេ?
< ជីមីន ! ជីមីនដឹងមែនទេ? ហើយក៏យំចេញមកកុំទប់អារម្មណ៍ខ្លួនឯងអីដឹងទេថាពិបាកទ្រាំ > ថេយ៉ុងសួរបញ្ជាក់រួចសម្លឹងមុខជីមីនភ្លឺសៗហើយក៏អោយជីមីនយំចេញមកព្រោះដឹងថាការដែរយំដិយគ្មានសម្លេងឬក៏សង្ងំយំម្នាក់ឯងនៅក្នុងចិត្តវាឈឺខ្លាំងណាស់
< ខ្ញុំដឹងរឿងដែរគេជួយខ្ញុំព្រោះតែខ្ញុំជាប់ទាក់ទងនឹងគេពីអតីតកាល តែពេលនេះខ្ញុំមិនចង់និយាយទេរឿងសំខាន់តើមានវិធីជួយគេឬអត់ > ជីមីន
< មាន ! គឺលោកយាយរបស់គេ លោកយាយច្បាស់ជាជួយជុងហ្គុកបាន > ថេយ៉ុងក៏ស្រាប់តែនឹកឃើញដល់លោកយាយភ្លាមៗបន្ទាប់មកក៏សម្រេចចិត្តនាំយកជុងហ្គុកដែរមានតែរូបរាងតែគ្មានវិញ្ញាណទៅអោយលោកយាយ
< បើចឹងឆាប់ទៅ កុំទុកចាំស្អែកអីគេនឹងកាន់តែមានគ្រោះថ្នាក់ > ជីមីន

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Tempat cerita menjadi hidup. Temukan sekarang