ភាគទី១២

89 13 2
                                    

ផាំង***

< លោកយាយ ?! តើជុងហ្គុកគេនៅឯណា លោកយាយមិនចាំបាច់កុហក់ខ្ញុំទេ តើគេទៅកោះជូហានមែនទេលោកយាយ > លីយ៉ុងមិនដឹងមកដល់តាំងពីពេលណានោះទេគេស្រែកឡូឡាពេញវិមានរបស់លោកយាយព្រមទាំងបោកប្រាស់របស់របរនៅក្នុងវិមានរបស់លោកយាយចោលខ្ទេចខ្ទីគ្មានសល់
ចំណែកលោកយាយវិញមិនបានតបតអ្វីនោះទេគាត់គ្រាន់តែឈតសម្លឹងមើលលីយ៉ុងដោយទឹកមុខរាបស្មើ តែកែវភ្នែកដ៏មុតស្រួចរបស់លោកយាយអាចធ្វើអោយលីយ៉ុងត្រូវអាក់សកម្មភាពភ្លាមៗ។ លីយ៉ុងឈរត្រឹងងាកក៏មិនបានកម្រើកក៏មិនបានបានត្រឹមតែនិយាយប៉ុណ្ណោះ
< លោកយាយលែងខ្ញុំភ្លាម..?! ខ្ញុំនឹងកម្ទេចទីនេះចោលលែងខ្ញុំទៅ ហេតុអ្វីលោកយាយជួយបងប្រុសនឹងក្មេងម្នាក់នោះអោយបានជួបគ្នាវិញ ក្រែងគេចោលពួលយើងក៏ដោយសារក្មេងនោះដែរមិនចឹង > លីយ៉ុងស្រែកបញ្ជាដល់លោកយាយអស់ដោះលែងខ្លួនអោយមកជាធម្មតាវិញប៉ុន្ដែលោកយាយមិនខ្វល់ទេគាត់បានត្រឹមតែឈរមើលប៉ុណ្ណោះ
< បើបងប្រុសមិនតាមក្មេងនោះទឹកដីកោះជូហានក៏មិនត្រូវនីហ្វាដណ្ដើមបាន ហេតុអ្វីមិនអោយអាក្មេងនោះស្លាប់ទៅក្រែងវាជាដើមហេតុមែនទេ? វាជាដង្វាយរបស់នីហ្វាមែនទេហេតុអ្វីមិនអោយវាស្លាប់ > លីយ៉ុង
លោកយាយងាកមកមើលមុខលីយ៉ុងវិញទាំងញញឹមតិចៗដាក់មុននឹងឈានជើងដើរមួយៗចូលទៅជិតលីយ៉ុង
< អ្វីដែលឯងបានធ្វើឯងមើលវាខ្លួនឯងទៅ ឯងបានបំផ្លិចបំផ្លាញអ្វីខ្លះនៅទីនេះ? > លោកយាយមិនបានខ្វល់នឹងសម្ដីលីយ៉ុងទេគាត់បែរជានិយាយផ្សេងដែរធ្វើអោយលីយ៉ុងប្រែទឹកមុខ
< ខ្ញុំសួរលោកយាយពីរឿងបងប្រុសហេតុអីលោកយាយធ្វើដូចជាគ្មានរឿងអីសោះចឹង?...> លីយ៉ុង
< ហេតុអ្វីគេមិនអាចជួបក្មេងនោះបាន ? ក្រែងឯងក៏ដឹងថារយៈពេលដែលគេជួបក្មេងនោះក៏នៅមិនច្រើនទៀតដែរ ហើយមិនមែនមកពីជុងហ្គុកទេហ៎ដែរធ្វើអោយឯងមានជីវិតរស់ដល់សព្វថ្ងៃ? ហេតុអីឯងចង់បំបែកគេ? > លោកយាយមានប្រសាសន៍មួយឃ្លានេះធ្វើអោយលីយ៉ុងគាំងនិយាយលែងចេញបានត្រឹមរងចាំស្ដាប់លោកយាយនិយាយបន្ត
< តែដោយសារតែក្មេងនោះហើយទើបធ្វើអោយបងប្រុសបោះបង់ខ្ញុំចោល បងប្រុសជាសាច់ញាតិតែម្នាក់ដែរខ្ញុំមានប៉ុន្តែគាត់ក៏ទៅចោលខ្ញុំហើយរើសយកក្មេងនោះ > លីយ៉ុងស្រក់ទឹកភ្នែកមកជាច្រើនដំណក់នៅចំពោះមុខលោកយាយពេលដែរនឹកដល់រឿងចាស់
< គេមិនបានបោះបង់ឯងចោលទេ គេគ្រាន់តែធ្វើតាមបេះដូងគេមួយពេលប៉ុណ្ណោះ បើគេតាំងចិត្តថានឹងបោះបង់ឯងមែនតើគេជួយសង្គ្រោះឯងមកធ្វើអីកាលពីឯងជួបគ្រោះថ្នាក់លើកមុននោះ >
< តែខ្ញុំ...?! > លីយ៉ុងប្រុងនឹងតបតទៅហើយតែត្រូវលោកយាយនិយាយឃាត់
< បានហើយឈប់និយាយទៅយើងមិនចង់និយាយច្រើននោះទេ បងឯងមិនបោះបង់គេចោលទេក្មេងល្ងង់ !! ទៅវិញទៅលីយ៉ុងមុននឹងយាយដាក់ទោសឯងដែលបានបំផ្លាញរបស់របរនៅទៅនេះ > លោកយាយមានប្រសាសន៍រួចក៏ដើរទៅកាន់កន្លែងរបស់គាត់វិញហើយចំណែកលីយ៉ុងក៏ប្រែមកជាធម្មតាវិញដូចគ្នា
លីយ៉ុងដើរចេញទៅវិញដោយមិនអស់ចិត្តទោះបីជាលោកយាយនិយាយបែបណាក៏ដោយក៏ខួក្បាលរបស់លីយ៉ុងពេលនេះគឺត្រូវតែយកជីវិតជីមីនអោយបាន
+ ស្ថានីយទូរទស្សន៍
ជេនព្រមទាំងយ៉ុងហ៊ូក៏បាននាំគ្នាចេញមកញ៉ាំអីនៅក្បែរៗនោះបន្ទាប់ពីបញ្ចប់ការងារខ្លួនរួចហើយ។ ពួកគេមិនអាចទាក់ទងទៅជីមីនបាននោះទេជេនពិតជាបារម្ភពីជីមីនខ្លាំងណាស់ព្រោះជីមីនបាត់ទៅជិតមួយអាទិត្យទៅហើយ
< ជេនឯងមានបានទាក់ទងទៅលោកលីទៀតដែរទេ នេះច្រើនថ្ងៃហើយមិនឃើញមានដំណឹងអ្វីមកសោះ > យ៉ុងហ៊ូសួរទៅជេនស្របពេលដែរជេនកំពុងតែទាញទូរស័ព្ទចេញមក
< ទាក់ទងមិនបានទេ ខ្ញុំមិនដឹងថាគេយ៉ាងម៉េចទៅហើយទេ ជីមីនធ្លាប់បាននិយាយថាគេនឹងមកវិញអោយទាន់ពេលកំណត់បើគេមកមិនទាន់នោះលោកប្រធាននឹងបញ្ឈប់គេពីការងារមិនខាន > ជេន
< តើគេកើតអីឬអត់នេះ ? បើត្រូវលោកប្រធានបញ្ឈប់មែនច្បាស់ជាគ្មានអ្នកណាមានអារម្មណ៍ធ្វើការទៀតទេព្រោះបានជីមីននេះហើយជាអ្នករ៉ាប់រងទាំងអស់ > យ៉ុងហ៊ូ
< គិតតែខ្វល់តែម្នាក់ឯងឬ? ខ្ញុំនេះព្យាយាមហើយតែវាមិនអាចទាក់ទងបាន > ជេន
< ចឹងឆាប់ញ៉ាំទៅតិចទៀតដល់ម៉ោងធ្វើការហើយ > យ៉ុងហ៊ូនិយាយចប់ក៏ដួសអាហារដាក់ចូលមាត់កម្លោះសងកហាញ៉ាំយកៗព្រមទាំងគិតពីជីមីនរហូត
+ ភូមិគ្រឹះសៀង
ក្រោយពេលនីហ្វាត្រឡប់មកវិញរួមជាមួយនឹងរូបរាងថ្មីរបស់គេវាជាហេតុធ្វើអោយលោកសៀងត្រេកអរជាខ្លាំងនៅពេលដែលដឹងថានីហ្វាអាចយកឈ្នះជុងហ្គុកបាន
< លោកម្ចាស់សូមអបអរផងដែរលោកម្ចាស់ទទួលបានរូបរាងកាយថ្មីឡើងវិញពេលនេះថាមពលរបស់លោកម្ចាស់ក៏ខ្លាំងខ្លាខ្ញុំជឿថាមិនយូរទេជុងហ្គុកនឹងចុះចាញ់លោកម្ចាស់មិនខាន > លោកសៀង
< នៅពេលដែលក្មេងនោះមកវិញពេលណាយើងនឹងចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនលោកក្នុងនាមជាបុគ្គលិកធម្មតាដូចគ្នា ជុងហ្គុកមិនងាយអោយក្មេងនោះមានគ្រោះថ្នាក់បានងាយៗទេហើយគេគ៏មិនបានដឹងពីរូបរាងថ្មីរបស់យើងដែរ > នីហ្វា
< ចុះក្រែងក្មេងនោះមានរោមចចក? > លោកសៀង
< ចាំតែមើលទៅយើងមិនឆ្គួតនោះទេ ឯងគិតហ្អេសថាយើងមិនអាចធ្វើអីក្មេងនោះបានដូចពីមុន ? >
< បាទលោកម្ចាស់ >
< ពេលនេះយើងទទួលបានរាងកាយថ្មីគោលដៅទីមួយត្រូវបានបញ្ចប់ ! នៅឡើយតែជីមីន ? គេជាដង្វាយរបស់យើងយើងនឹងប្រើគេដើម្បីសម្លាប់ជុងហ្គុក >
< ពេលដែលជុងហ្គុកបាត់មុខពីផែនដីនេះទៅគ្រប់យ៉ាងនឹងក្លាយជារបស់លោកម្ចាស់ទាំងអស់ជាមិនខាន >
< លោកឆ្លាតគ្រាន់បើ ក្រឡាអុកនឹងចាប់ផ្តើមដលរបន្តបន្ទាប់ពីគេមកសេអ៊ូលវិញ >
< បាទលោកម្ចាស់ > លោកសៀង
+ ថ្ងៃថ្មី
កោះជូហាន
បន្ទាប់ពីបានគេងអស់រយៈពេលយ៉ាងយូររួចមកជីមីនក៏ភ្ញាក់ដឹងខ្លួនលែងស្លេកស្លាំងដូចមុនទៀតហើយដោយសារតែមានការមើលថែយ៉ាងយកចិត្តទុកដាក់ពីជុងហ្គុក
ជីមីនបើកភ្នែកងាកមើលជុំវិញរួចក៏បានឃើញនៅផ្ទៃមុខសង្ហារបស់ជុងហ្គុកដែរគេងក្បែរនោះ។ ជីមីនឈប់បន្តិចរួចក៏នឹកគិតដល់សម្ដីរបស់បរិវារបស់នីហ្វា...គេពិតជាគូនឹងប្រុសម្នាក់នេះពិតមែនឬទេ? ដោយសារតែបែបនេះឬទើបបានជាជុងហ្គុកតាមការពារខ្លួនរហូតដល់ថ្នាក់មិនខ្លាចស្លាប់?!
< ខ្ញុំមិនដឹងថាជាតិមុនខ្ញុំជាអ្នកណានោះទេប៉ុន្តែខ្ញុំដឹងត្រឹមថាលោកល្អចំពោះខ្ញុំណាស់នៅក្នុងជាតិនេះតើវាពិតដែរទេដែរខ្ញុំជាគូរស្នេហ៍របស់លោក?ហើយលោកក៏តាមការពារខ្ញុំរហូតមក > ជីមីនគិតក្នុងចិត្តតែម្នាក់ឯងប្រើកែវភ្នែកស្រទន់សម្លឹងមើលទៅជុងហ្គុកដែរគេងយ៉ាងស្កប់ស្កល់នៅក្បែរខ្លួន
< បើខ្ញុំជាគូរស្នេហ៍របស់លោកមែននោះ មិនយូរទេជុងហ្គុកពួកយើងនឹងបានជួបគ្នាតែពេលនេះខ្ញុំត្រូវបំពេញតួនាទីខ្ញុំសិន > ជីមីននិយាយរួចក៏ក្រោកយឺតៗងើបចេញពីកន្លែងគេងយ៉ាងស្ងៀមស្ងាត់
លុះពេលជុងហ្គុកក្រោកឡើងមិនបានឃើញនៅវត្តមានរបស់ជីមីនជុងហ្គុកក៏ចាប់ផ្ដើមព្រួយបារម្ភជាខ្លាំងបាយប្រញាប់រត់ចេញក្រៅនឹងស្រែកហៅជីមីនមិនឈប់។ គេព្រួយបារម្ភពីជីមីនព្រោះខ្លាចនីហ្វាបង្ហាញខ្លួនម្តងទៀតនោះជីមីននឹងមានគ្រោះថ្នាក់ម្តងទៀតមិនខាន
< ជីមីន ?នៅឯណា?ជីមីនឮខ្ញុំហៅទេជីមីន ? > ជុងហ្គុកស្រែកហៅជីមីនរហូតដល់ធ្វើអោយហ្គេសលីដែរជាអ្នកបម្តើចេញមកសួរនាំ
< ស្ដេចចចកតើទ្រង់មានរឿងអី? > ហ្គេសលី
< មានឃើញជីមីនដែលទេ? តើគេទៅណាមានឃើញដែលទេ? > ជុងហ្គុកស្រែកសួរខ្លាំងៗព្រោះតែភាពភ័យខ្លាចចាប់ផ្ដើមចាយលុកពេញខួរក្បាល
< ខ្ញុំមិនឃើញទេស្ដេចចចក > ហ្គេសលី
< ថេយ៉ុងនៅឯណា? ថេយ៉ុង ! > ជុងហ្គុក
< ខ្ញុំនៅទីនេះ ឯងមានការអី > ថេយ៉ុងក៏ចេញមកតាមការស្រែកហៅ
< មានឃើញជីមីនដែលទេ? តើគេទៅណា? > ជុងហ្គុក
< ខ្ញុំមិនបានឃើញទេ គេបាត់ទៅណាទាំងព្រឹក? > ថេយ៉ុងក៏ឆ្ងល់ដូចគ្នា
< តាមរកគេអោយគ្រប់កន្លែងទៅហ្គេសលីប្រហែលជាគេទៅណាមិនឆ្ងាយទេ ត្រូវចាំថាបើម្ចាស់តូចមានរឿងអីអ្នកណាក៏ដោយយើងមិនទុកទេ > ជុងហ្គុកស្រែកបញ្ជាយ៉ាងឃោឃៅទៅកាន់ហ្គេសលីព្រមទាំងបរិវាផ្សេងទៀត
< ក្មេងនេះរឹងទទឹងពិតមែន > ថេយ៉ុងរអ៊ូម្នាក់ឯង
ជុងហ្គុកបិទភ្នែកបន្តិចក៏ស្រាប់តែដឹងដល់ក្លិនរបស់ជីមីនដែរបក់មកតាមខ្យល់រួចក៏ដើរតាមក្លិននោះទៅរហូតចំណែកថេយ៉ុងក៏ដលរតាមពីក្រោយ

۝ វេរាស្នេហ៍មនុស្សចចក ۝ ( ចប់ )Where stories live. Discover now