" ទៅបើកមើលទូរ ដាក់លីអូរ មានជាង១ពាន់លីអូរ ឬកូនមិនទាន់ដឹង " មុនថៃនាំនាង មកផេនហោស៍ គេរៀបចំរួចជាស្រេចឈុតសម្លៀកបំពាក់ ឈុតក្នុងឈុតកីឡា មិនក្រោមជាងរាប់រយ ឈុតទេ មានពេញបន្ទប់ដាក់ សម្លៀកបំពាក់ ជាប់ក្បែរបន្ទប់គេង របស់នាង។

" ពិតមែនហ៏? "

" ប៉ាមិនចេះនិយាយកុហស "

" ប៉ាតូចជាលោកប៉ា អស្ចារ្យ ហិហិ "

កិច្ចសន្ទនា រវាងឳពុកកូនក៏បាន បញ្ចប់ត្រឹមនេះ ម្ចាស់តូចប៉ារៀបចំខ្លួន ឱ្យកូនស្រីរួចរាល់ បន្ទាប់មកក៏លើកពរនាង ចាកចេញពីផេនហោស៍ ចុចជណ្តើយន្ត ចុះទៅជានខាងក្រោម ជាជាន់ចំណតឡាន។

វេលាថ្មើរនេះ ឈានចូល ដល់ម៉ោង៦:០០ល្ងាចល្មម នៅតាមដងវិថី ឆ្ពោះទៅសួនកម្សាន្ត រាងតូចអង្គុយក្បែរ លោកប៉ា ចោលភ្នែកសម្លឹងមើលទេសភាព តាមដងវិថី មានភ្លើងពណ៌បំភ្លឺចម្រុះពណ៌ រួចក៏ងាកទៅសួរនាំលោកប៉ា ៖

" លោកប៉ា ពួកយើងទៅណា? " ដៃតូចស្រវា លូកទៅចាប់ដើមដៃលោកប៉ា ងើបមុខសួនាំលោកប៉ា ដែលបើកឡានចេញពីផេនហោស៍ មកឆ្ងាយគួរសមដែរហើយ ក៏មិនដឹងទិសដៅលោកប៉ា ត្រូវនាំនាងទៅទីណាដែរ នាងធ្វើមុខមានចម្ងល់ ងើបមុខសួរនាំលោកប៉ា។

" ទៅលេងសួនកម្សាន្ត ទើបនិងបើកថ្មី មួយកន្លែង សប្បាយណាស់ " ជុងហ្គុកញញឹមដាក់កូនស្រី ងាកមកតបចម្លើយនិងកូន លើកដៃអង្អែលក្បាលកូន មើលចុះទឹកមុខនាង កំពុងឆ្ងល់ មើលនាងគួរឱ្យស្រឡាញ់ គួរឱ្យណាស់ ដូចកូនក្មេងមិនដឹងអី ម្នាក់អ៊ីចឹង។

" អាវ!! ទីណាទៅ ម្តេចក៏ប៉ាយ៉ុនស៍ មិនធ្លាប់នាំកូនទៅលេងអ៊ីចឹង " នាងឧទានឡើង ដោយការភ្ញាក់ផ្អើល ចោទសំណួរសួរ លោកប៉ាបន្ត ព្រោះនាងមិនធ្លាប់ដឹងពិតមែន ថានៅសេអ៊ូលទើបតែមានសួនកម្សាន្តថ្មី ដែលនាងមិនធ្លាប់ដឹង ក៏មិនធ្លាប់ទៅលេង ធម្មតាលោកប៉ាបង្កើតរបស់នាង ចូលចិត្តនាំនាង និងបងស្រីទៅលេងណាស់ ជាកន្លែងប្រចាំ ដែលមិនមែនកន្លែថ្មី ដូចប៉ាតូចនិយាយ ហ្វីយ៉ាជាក្មេងពូកែឆ្ងល់ច្រើន ក៏ពូកែសួរច្រើនដែរ កុំឃើញស្ងៀមស្ងាត់ មិនមាត់កអ៊ីចឹង តែពេលខ្លះក៏បានសំដី ប៉បាច់បប៉ោច ជាមួយមនុស្សចាស់។

" គេទើបតែបើកសម្ពោធថ្ងៃនេះឯង ជិតដល់ហើយ " ជុងហ្គុកញញឹមជ្រួញ ខ្ទង់ច្រមុះដាក់កូនស្រី លូកដៃទៅច្បិចថ្ពាល់ប៉ោងកូនស្រីម្តង សំដីបានណាស់ឥលូវ និយាយជាមួយលោកប៉ា ចេះឆ្ងល់ចេះសួរនាំ ច្រើនជាងពេលមុន ជាពិសេសមិនសូវ ខ្លាចចិត្តលោកប៉ា ដូចមួយ ធ្វើឱ្យ ប្រុសកំលោះ ត្រេកអរសប្បាយ ចិត្តជាពន់ពេក ពេលឃើញកូនស្រី កែប្រែជាងពេលពីមុនមក ឆ្ងាយ។

ម្ចាស់តូច បានបើកឡានចូលចតនៅសួនកម្សាន្ត ទីនេះបរិយាយកាសរៀបចំថ្មី ស្រដៀងទៅនិង Disneyប្រទេសជប៉ុនដែរ គ្រាន់តែអ្នកកំលោះ បើកទ្វាឡាឱ្យកូនស្រីរួច នាងតូចចុះពីឡាន រត់ទៅមុខយ៉ាងលឿន ឆ្ងាយពីលោកប៉ា១០ម៉ែត្រ ឈរបង្វិលខ្លួនក្រោម ភ្លើងពណ៌ផ្លូវចូល ផ្ទប់មាត់ សម្លឹងមើលបរិយាកាស រៀបចំនៅទីនេះ ពិតជាស្រស់ស្អាតណាស់ ។

" តោះ!! ពួកយើងចូលទៅខាងក្នុង " រាងក្រាស់ស្ពាយកូនការបូបតូច របស់កូនស្រីនៅចំហៀងស្មារខាងស្តាំ ដើរមករកកូនស្រីរួច ចាប់ដៃនាង នាំនាងចូលទៅខាងក្នុង ដើរមើលកន្លែងក្មេងលេង មានច្រើនកន្លែង សុទ្ធសឹងតែជាកន្លែងកម្សាន្ត បែបសប្បាយៗ ដែលក្មេងៗចូលចិត្តលេង លោកប៉ានិងកូនស្រី បោះជំហាន ដើរចូលសួនកម្សាន្ត តែពេលនោះរាងតូច ក៏ឈប់ទ្រឹងមួយកន្លែង។

" ប៉ាតូចចាស កូនយ៉ាចង់ជិះកន្ត្រកលើអាកាស នោះហ៏ " នាងល្អិត ងើយមុខសម្លឹងមើលកន្ត្រកលើអាកាស ធ្វើមាត់ស្រួច ចង្អុយលកន្ត្រហោះ លើអាកាស ទាមទារ លោកប៉ាចង់ជិះ កន្ត្រកព្រោះ នាងមិនដែលឃើញកន្ត្រកហោះ ណាធំហើយខ្ពស់ ដូចកន្ត្រកមួយនេះទេ ទំនងដូចជាសប្បាយខ្លាំងណាស់ នាងចង់ជិះវា ក៏ទទូចសុំ លោកប៉ា។

" ប៉ាគិតថាវាខ្ពស់ណាស់ កូនមិនខ្លាចទេហ្អី? " ជុងហ្គុកសម្លឹងមើលកន្ត្រកហោះឆ្លាស់គ្នានិងទឹកមុខកូនស្រី កំណើតរបស់ហ្វីយ៉ាជាក្មេង ខុសប្លែកពីក្មេងដទៃ ជាពិសេសចរិត ក៏ខុសពីយ៉ុនណាបងស្រីនាងដែរ ហ្វីយ៉ាចូលចិត្តតែល្បែង ប្រភេទផ្សងព្រេង ដូចក្មេងប្រុស ដូចពេលនេះអ៊ីចឹង កន្ត្រកហោះខ្ពស់ណាស់ នាងទទូចសុំ ខ្លួនដើម្បីបានជិះវា ជុងហ្គុក ក៏តបចម្លើយបដិសេធ ជាមួយកូនស្រីភ្លាម ព្រោះវាអាចនិងគ្រោះថ្នាក់ដោយ ប្រកាណាមួយ សំខាន់ខ្លាចនាង ស្លុតនិងទីខ្ពស់។

" មិនខ្លាចទេចាស កូនយ៉ាចង់ជិះ ណាចាស អាប់ប៉ា
ណាណា "

______
និពន្ធដោយ: មីនស៍ហ្វា

To be continue

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}Όπου ζουν οι ιστορίες. Ανακάλυψε τώρα