ក្នុងនាមជាឳពុកម្តាយ ចិញ្ចឹមបីបាច់កូនភ្លោះ ទើបយល់អារម្មណ៍ពួកគេធំឡើងជាមួយគ្នា ការមើលថែត្រូវតែស្រប ទៅដំណាលគ្នា ជាមូលហេតុដែលយ៉ុនហ្គីនិងហ្វីឡាតែងបែងចែកការងារមើលថែកូនម្នាក់មួយ ជារៀងរាល់ពេលដែលពួកគេទំនេរ នៅផ្ទះជាមួយគ្នា ចំពោះថ្ងៃនេះកូនតូច របស់ពួកគេដល់វ័យ ត្រូវដាក់ចូលសាលាបឋមសិក្សាហើយទើបពួកគេជាឳពុកម្តាយ ស្វែងរកចំនេះវិជ្ជាជាសម្ពាយដល់កូនៗ កសាងអនាគតដោយខ្លួនឯង នៅថ្ងៃខាងមុខ ៖

" ហ្វីយ៉ាកូន ប៉ាងូតទឹកឱ្យកូនទៅរៀនណា " យ៉ុនហ្គីរុញទ្វាបន្ទប់កូនស្រី ចូលទៅខាងក្នុងបំណងងូតទឹក ប្តូរឈុតសិស្សសាលានាំនាងទៅចុះឈ្មោះថ្ងៃដំបូង។

" ប៉ាប៉ា កូនយ៉ាងូតខ្លួនឯងរួចហើយ " មាឌតូចល្អិតអង្គុយទល់មុខកញ្ចក់ទូរសម្អាង នាងអង្គុយសិតសក់សើមជោកដោយខ្លួនឯង សូម្បីតែងូតទឹកក៏នាង ងូតដោយខ្លួនឯងដែរអាយុទើបតែ៤ឆ្នាំ ដូចពេញក្រមុំអ៊ីចឹង ចេះសព្វគ្រប់។

" អាវ!! កូនឆ្លាត មោះៗប៉ាចងសក់ឱ្យ "

" លោកប៉ា ជួយចងក្រវ៉ាត់កឱ្យកូនផង "

" បាទកូនឆ្លាត សឺត!! ចេះណាស់កូនប៉ា " យ៉ុនហ្គីផ្លុំសម្ងួតសក់ក្បាលឱ្យកូនស្រីរួចរាល់ យកកៅស៊ូចងសក់ដែលក្រងទីទុយមុននេះឱ្យនាង ជួយសារ៉េបិទឡេវអាវ រៀបរយចងក្រវាត់កឱ្យកូន មុននិងឱនទៅថើបថ្ពាល់កូនស្រីមួយខ្សឺតថ្ពាល់ដែលប្រុសដទៃមិនមានសំណាងបានថើប បុរសម្នាក់នោះមានតែលោកម្ចាស់មីនម្នាក់ តែប៉ុណ្ណោះ។

" តើកូនយ៉ាស្អាតទេ ប៉ាប៉ា " រាងតូចឈោងដៃបោះទៅតោងកលោកប៉ា រួចបន្លឺសួរលោកប៉ាទឹកមុខនាងញញឹមពព្រាយ
ភ្ញាក់មកមានលោកប៉ា ជួយក្រងសក់ឱ្យនាងរាល់ថ្ងៃ ជាទម្លាប់នាង ចូលចិត្តក្រងសក់ទីទុយពីជាប់ក្បាលនិងទម្លាក់ទាំងអស់ ធ្វើជាម៉ូត លោកប៉ារបស់នាង ប្រសព្វចាប់ម៉ូតសក់ណាស់ ដឹងថាចំណូលចិត្តនាង ស្រឡាញ់បែបនេះ។

" ស្អាតណាស់ព្រះនាងតូច សឺត!! " លោកប៉ាស្រលាញ់អាណិតកូនពៅ ជាងកូនបងក៏ព្រោះកូនពៅ ជាក្មេងឆ្លាតមិនសូវចេះនិយាយយច្រើនដូចកូនបង កូនបងយ៉ុនណាពេលខ្លះនាងឆ្នាសឆ្នើម ខុសពីហ្វីយ៉ានាងស្លូតបូត មិនសូវបានសំដី ស្រគត់ស្រគុំ
ស្ងៀមស្ងាត់ សោះកក្រោះ កាត់រកលោកប៉ា។

សំណព្វចិត្តប៉ាតូច{រដូវកាលទី២}जहाँ कहानियाँ रहती हैं। अभी खोजें