« ពិតជាល្អណាស់ » លោក Dura
« ចុះឯណាចៅរបស់ម៉ាក់ » លោកស្រី Tysong ក៏សួររកចៅភ្លាមបន្ទាប់ពីនិយាយអីចប់
« Jeha និង Soorin កំពុងនៅក្នុងឡានណាអ្នកម៉ាក់ » លោក Dura Taehyung Jennie ក៏ញញឹមអស់សំណើចនឹងលោកស្រី Tysong ជាខ្លាំង ហើយ Jennie ក៏ប្រាប់ថានៅក្នុងឡាន លោកស្រី Tysong លឺហើយក៏ប្រញាប់ប្រញាល់ដើរទៅរកចៅក្នុងឡាន
« Soorin Jeha ចៅយាយមែនទេនៀគស្អាតៗ ដល់ហើយ » លោកស្រី Tysong បើកទ្វារឡានមកក៏ឃើញថា Soorin Jeha កំពុងតែអង្គុយយ៉ាងស្ងៀមស្ងាត់មិននិយាយរកគ្នាសោះទើបតែលោកស្រី Tysong បើកទ្វារឡានមកទេទើបនិយាយលោកស្រីក៏លើក Soorin ពរក្នុងដៃដែលធ្វើឲ្យ Jeha រាងខឹងនិងសម្លក់សម្លឹងមើលទៅ Soorin គ្មានប្រណីភ្នែក
« លោកយាយមិនពរខ្ញុំដែលទេ... » Jeha និយាយបែបពេបនិងអន់ចិត្ត
« ចេះណាស់ចៅក្បាលខូចយាយគ្រាន់តែពរបងស្រីចៅអ៊ីតើ » លោកស្រី Tysong ក៏យកដៃទៅចុចចុងច្រមុះរបស់ Jeha ធ្វើឲ្យគេញញឹមចេញ
កាត់មកដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ពិតប្រាកដរបស់ Taehyung និង Jennie
Jennie គ្រងឈុតកូនក្រមុំយ៉ាងស្អាតដោយឈុតមួយនោះ Taehyung ឆ្នៃឡើងដោយផ្ទាល់ដៃវាមើលទៅប្រណិតល្អណាស់មានដាំត្បូងពេជ្រពណ៌សរ Jennie បណ្ដើរគ្នាជាមួយនឹង លោក Junseok ដែលអមនឹង Soorin Jeha ដើរពីមុខនឹងជួយបាចផ្កាកុលាបពណ៌ក្រហមនិងពណ៌ផ្កាឈូកលាយគ្នាយ៉ាងស្អាតបាចរាយពេញកម្រាលព្រំពណ៌ក្រហមដែលជាផ្លូវដើរទៅរកគូរស្វាមីដែលឈររង់ចាំទាំងញញឹមស្រស់បិទមាត់មិនជិត Taehyung Jennie Jewoo Jeha Soorin លោក Junseok លោក Dura លោកស្រី Minnie លោកស្រី Tysong លោកស្រី Nadi ពួកគេទាំងអស់គ្នាសុទ្ធសឹងតែសប្បាយគ្រប់គ្នាពួកគេនាំគ្នាផឹកសុីឡើងម្នាក់ៗ ស្រវឹងជោកជាំខ្លួនទៅហើយប៉ុន្តែ Taehyung ហាក់ធម្មតាព្រោះគេពូកែផឹកនោះអី ពេលនេះអ្វីៗ គឺសុទ្ធតែល្អទាំងអស់គ្មានរឿងអាក្រក់ចូលមកក្នុងជីវិតពួកគេនាំឲ្យឈឺចាប់ទៀតទេ តាំងពីមនុស្សមិនដែលស្គាល់គ្នា ក៏ភ្ជាប់ពាក្យជាមួយគ្នាតាំងតែពីនៅក្មេងមិនទាន់ដឹងអីក៏ជួបគ្នាតែពីរបីដងបន្ទាប់ពីនោះមកក៏រៀបការទាំងមិនចុះសម្រុងឈ្លោះគ្នាស្អប់គ្នាក្នុងចិត្តម្នាក់ៗ ពួកគេទាំងពីរនាក់ Taehyung Jennie ជួបប្រទះរឿងច្រើនណាស់ទម្រាំតែមកដល់ថ្ងៃនេះគឺជាថ្ងៃដែលសុខសាន្តសុភមង្គលបំផុតក្នុងជីវិត ឧបសគ្គប៉ុណ្ណាប៉ុន្តែឥឡូវបានឆ្លងកាត់ចប់ហើយក៏ត្រូវដល់ពេលវេលាសម្រាប់មានក្ដីសុខផងដែរ
យប់ជ្រៅម៉ោងប្រមាណជា 11 ទៅហើយ នៅក្នុងបន្ទប់ប្ដីប្រពន្ធមួយគូ Jennie នៅគ្រងឈុតកូនក្រមុំដល់ស្រស់ស្អាតដដែល់មិនទាន់បានផ្លាស់ប្ដូរទេ នាងកំពុងតែសម្លឹងមើលព្រះចន្ទនៅលើមេឃទាំងស្រស់ស្អាត និងញញឹមដូចជានាងសម្លឹងទៅមើលសុភមង្គលនៅក្នុងថ្ងៃខាងមុខយ៉ាងចឹង ភ្លាមនោះសម្លេងបើកទ្វារក៏បានបន្លឺឡើង ធ្វើឲ្យស្រីតូចដែលអង្គុយសម្លឹងព្រះចន្ទលើពូកងាកសម្លឹងទៅមើលអ្នកដែលដើរបើកទ្វារចូលនោះ ឃើញហើយនាងញញឹមជាប់ ស្វាមីរបស់នាងចូរមកហើយក៏ចាក់គន្លឹះទ្វារជាប់ទើបដើរមកអោបភរិយាទាំងញញឹមស្រស់ដូចគ្នា Taehyung អោបចង្កេះ Jennie ពីក្រោយ ពួកគេឈរសម្លឹងមើលព្រះចន្ទលើមេឃជាមួយគ្នាតាមបង្អួច ពួកអ្នកទាំងពីរអត់បាននិយាយអីជាមួយគ្នាទេទើប Taehyung ត្រូវផ្ដើមប្រយោគនេះ
« ជាច្រើនថ្ងៃជាច្រើនឆ្នាំមកនេះបងរស់នៅទាំងនឹកដល់អូនខ្លាំងណាស់ បងនៅតែជំនះឧបសគ្គគ្រប់យ៉ាងដើម្បីទៅរកអូននិងឈានជើងទៅមុខឈ្មួសទៅរកសុភមង្គលជាមួយគ្នាជានិច្ច » Taehyung
« អូនក៏នឹកបងដូចគ្នា បងដឹងទេ 6 ឆ្នាំមកនេះអូនរស់នៅដោយវិប្បដិសារីពេញខ្លួន សោកស្តាយនឹងទង្វើដែលធ្វើដាក់បង » Jennie ប្រលេះដៃរបស់ Taehyung ចេញពីចង្កេះរបស់នាងរួចហើយបែរមុខមកទល់មុខរបស់ Taehyung ទើបនិយាយ
« វាមិនមែនជាកំហុសរបស់អ្នកណាទាំងអស់ នេះគ្រាន់តែជាព្រហ្មលិខិតដែលបានចាលទុកតែប៉ុណ្ណោះសម្រាប់ជីវិតពួកយើង ទោះបងទៅជាយ៉ាងណាក៏មិនមែនព្រោះតែអូនដែលអូនត្រូវសន្យាថានឹងឈប់បន្ទោសខ្លួនឯងនៅទង្វើអ្វីមួយ បើវាហួសឲ្យហួសទៅចុះព្រោះវាគ្រាន់តែជាអតីតកាលអាក្រក់មួយតែប៉ុណ្ណោះ » Taehyung យកដៃទៅអង្អែលមុខរបស់ Jennie ថ្នមៗ
« អូនសន្យាណា បងក៏ដូចគ្នា មិនត្រូវទៅណាចោលអូនឲ្យអូនវេទនាចិត្តម្ដងទៀតទេ ពេលនេះជីវិតអូននិងបងគឺជាមួយគ្នាហើយ មិនថារួមទុកឬសុខទេ ត្រូវតែដើរទៅជាមួយគ្នាណា » Jennie ក៏ចាប់កាន់ដៃ Taehyung ដែរនៅលើថ្ពាល់របស់នាងនោះឯង កែវភ្នែកពួកគេក៏ប៉ះគ្នាឡើងចំ ធ្វើឲ្យកែវភ្នែកស្រទន់ទាំងពីរទាក់ចិត្តគ្នាទើបចំណងស្នេហ៍បានកើតឡើង Taehyung Jennie ក៏ថើបគ្នាយ៉ាងផ្អែមល្ហែមរួចផ្ដេកខ្លួនទាំងពីរនៅលើពូកហើយក៏....👉👈 គិតខ្លួនឯង អារឿងគេនឹងចង់ដឹងសម្បើមណាស់ ចប់ហើយ
រឿងអាពាហ៌ពិពាហ៍បោកប្រាស់នឹងមានវគ្គ 2 បន្តបន្តបន្តទៀត

ដែលតួឯកគឺ Jeha និង Soorin
មុននឹងចប់មែនទែន Admin ក៏អរគុណសម្រាប់ការអានរបស់អ្នកទាំងអស់គ្នាដែល ជាចុងក្រោយគឺគ្មានអ្វីច្រើនទេ ជូនពរឲ្យសំណាងល្អគ្រប់ៗ គ្នា
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
រឿងអាពាហ៍ពិពាហ៍បោកប្រាស់
Start from the beginning
