រឿងអាពាហ៍ពិពាហ៍បោកប្រាស់

575 5 0
                                        

Episode 41
ភាគបញ្ចប់

« លោកយាយមិនពរខ្ញុំដែលទេ... »

គ្រាន់តែលឺដូចនោះភ្លាម Jennie ក៏ធូរទ្រូងខ្សាករួមជាមួយ Taehyung ផងដែរ
Taehyung និង Jennie ក៏នាំគ្នាទៅមើល Jeha

ប៉ុន្មានថ្ងៃកន្លងផុតទៅអ្វីៗ ត្រូវបានដោះស្រាយរួចអស់ Eunji ក៏បានជាប់គុកអស់រយៈ 20 ឆ្នាំ ទោសដែលនាងប្រព្រឹត្តទៅលើ Jeha វាធ្ងន់ធ្ងរព្រោះ Jeha នៅក្មេង និងទោសដែលនាងបានរួមដៃនិង Jinwon ដែលគេបានលក់ដូរគ្រឿងញៀនចេញចូលក្នុងនិងក្រៅប្រទេសនិងមានអំពើពុករលួយជាច្រើនទៀត Jinwon ក៏ត្រូវបានប៉ូលិសចាប់ខ្លួនផងដែរ Eunji នាងស្ដាយក្រោយទើបនាងទទួលសារភាពនិងទទួលយកអ្វីគ្រប់យ៉ាងដែល Taehyung និង Jennie ក៏បានទៅសេអ៊ូលប្រាប់រឿងគ្រប់យ៉ាងដល់ គ្រួសាររបស់ពួកគេ

ភូមិគ្រឹះគ្រួសារ Kim (ខាង Taehyung)

« Taehyung ហេតុអីកូនមិនព្រមប្រាប់ម៉ាក់ឲ្យដឹងផងហាស » លោកស្រី Tysong និយាយព្រមទាំងអោប Taehyung ទាំងក្ដីនឹករលឹកជាពន់ពេក

« ឲ្យខ្ញុំសុំទោសផងអ្នកម៉ាក់ » Taehyung ក៏អោបត្រឡប់ទៅលោកស្រី Tysong វិញ

« ចុះពួកកូនគិតចង់ធ្វើអ្វីបន្ត » លោក Dura សួរទៅ Taehyung Jennie ព្រោះពួកគេមិនទាន់បានប្រាប់រឿងរៀបការនោះទេ
Taehyung Jennie ក៏សម្លឹងមើលមុខគ្នារួចហើយកាន់ដៃគ្នាស្របពេលមុខក៏ញញឹមឡើងដាក់គ្នា

« ពួកយើងនឹងរៀបការម្ដងទៀតជាពិធី អាពាហ៍ពិពាហ៍ពិតមិនមែនបោកប្រាស់ឬបង្ខិតបង្ខំឡើយលោកប៉ា តើម៉ាក់គិតយ៉ាងម៉េចដែរ » Taehyung ក៏ងាកមកនិយាយជាមួយលោក Dura និង លោកស្រី Tysong វិញ

« ម៉ាក់មិនថាអីទេ វាជាការសម្រេចចិត្តរបស់កូនៗ ម៉ាក់ក៏សុំទោសដែល ដែរធ្លាប់មិនពេញចិត្តនឹងកូន Jennie បែបនេះ » លោកស្រី Tysong ក៏អោនមុខចុះ

« មិនអីទេអ្នកម៉ាក់ខ្ញុំមិនដែលប្រកាន់ខឹងអាក់អន់ស្រពន់ចិត្ដនឹងអ្នកម៉ាក់ឡើយ គឺសុំតែឲ្យអ្នកម៉ាក់ស្រឡាញ់ពេញចិត្តនឹងពួកខ្ញុំទៅបានហើយ » Jennie ដើរមកចាប់ដៃរបស់លោកស្រី Tysong ទើបនិយាយ

« បន្ទាប់ពីរៀបការរួចតើពួកកូននឹងធ្វើអ្វីបន្តទៀត » លោក Dura

« បាទលោកប៉ាខ្ញុំនិង Jennie នឹងកាន់កាប់ក្រុមហ៊ុន T-KimGroup ជំនួសលោកប៉ាហើយ ក៏មករស់នៅសេអ៊ូលផ្ទះរបស់ពួកយើងដដែល » Taehyung ក៏និយាយតបទៅវិញ

You've reached the end of published parts.

⏰ Last updated: Mar 26, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង អាពាហ៍ពិពាហ៍បោកប្រាស់Where stories live. Discover now