Episode 15
« អូនគឺ Lee Eunji ណាបងចាំអូនបានទេ »
--------------------------------------
កាត់រហូតជិតដល់ថ្ងៃរៀបការរបស់ពួកគេឥឡូវកាន់តែគៀកថ្ងៃហើយ
នៅក្រុមហ៊ុន Kim J-Group
« “ តុក..តុក ” អ្នកនាង Jen មានមនុស្សមករក » បុគ្គលិកក្រុមហ៊ុនបានគោះទ្វារ office របស់ Jennie ប្រាប់ថាមានអ្នកមករក
« “ ក្រាក ” អ្នកណាគេ » បុគ្គលិកក្រុមហ៊ុនក៏បើកទ្វារចូលរួច Jennie ក៏សួរ
« គឺលោកប្រុស Taehyung » បុគ្គលិក
« នៅឯណា » Jennie គ្រាន់តែដឹងថា Taehyung ដៃដែលចុចកុំព្យូទ័រនិងផ្ដោតអារម្មណ៍តែនៅលើការងារនោះក៏ផ្អាកសកម្មភាពសួររកគូដណ្ដឹងរបស់ខ្លួនដែលមករកនោះ
« ច៎ាសគឺគាត់ចាំអ្នកនាងនៅបន្ទប់ទទួលភ្ញៀវ » បុគ្គលិក
« បានហើយចឹងនាងចេញទៅ » Jennie
« ច៎ា » បុគ្គលិកស្រី
មកដល់បន្ទប់ទទួលភ្ញៀវ
« មករកខ្ញុំធ្វើអី » Jennie ដើរមកមិនទាន់ក៏ស្រាប់តែបោះសំណួរសួរទៅ Taehyung ដែលកំពុងអង្គុយរង់ចាំនោះ
« នាងរវល់ទេ » Taehyung មិនឆ្លើយនឹងសំណួររបស់ Jennie តែសួរបកទៅនាងវិញ
« រវល់ខ្លាំងណាស់ » Jennie
« រវល់ធ្វើអី » Taehyung សួរ
« រវល់ធ្វើការងារ » Jennie ឆ្លើយតបនឹង Taehyung យ៉ាងលឿន
« បានហើយការងារទុកមួយកន្លែងសិនទៅគិតរឿងរបស់យើងវិញ » Taehyung
« គិតធ្វើអីរឿងពួកយើងបើគ្រួសាររបស់ពួកយើងគិតឲ្យរួចហើយនឹង » Jennie ឆ្លើយធ្វើហីៗ ដូចជាមង្គលការនេះមិនមែនជារបស់ខ្លួនចឹងនាងមិនបានខ្វល់ហើយក៏មិនបានត្រៀមខ្លួនចាប់អារម្មណ៍អីដែល
« ខ្ញុំដឹងថានាងមិនចង់ការជាមួយខ្ញុំទេយ៉ាងក៏គិតខ្លះដែល » Taehyung
« ត្រូវគិតអីទៀត » Jennie ឆ្លើយបែបមិនសូវខ្វល់ខ្វាយពីរឿងរៀបការតែអ្វីដែលផ្ដោតជាងគេនោះគឺនាងត្រូវធ្វើការឲ្យរួចថ្ងៃនេះ
( អានេះគេហៅថាមនុស្សវួកនឹងការងារ )
« នាងមិនដឹងឬធ្វើមិនដឹងថ្ងៃនេះគ្រួសាររបស់ពួកយើងត្រូវជួបជុំគ្នារួមទាំងនាងនឹងខ្ញុំផងដែរ » Taehyung ធ្វើមុខបែបឆ្ងល់ៗ នឹងអនាគតភរិយាខ្លួនដែលមិនដឹងរឿងអីសោះនោះ
YOU ARE READING
រឿង អាពាហ៍ពិពាហ៍បោកប្រាស់
FanfictionKim Jennie X Kim Taehyung ខ្ញុំស្អប់នាងតែខ្ញុំក៏ស្រឡាញ់នាងស្មើនឹងការស្អប់ដែល. ខ្ញុំធុញនឹងចារឹកឆេវឆាវរបស់នាងដែលតែងបង្ករឿងឲ្យខ្ញុំរហូត. តែបើអស់មនុស្សឆេវឆាវដូចនាងនៅក្បែរខ្លួនខ្ញុំហើយដូចជាគ្មានន័យចឹង.
